តារានិករទាំងនេះ មិនដែលដឹងថាខ្លួនឯង មានតម្លៃប៉ុណ្ណាទេ

//s9.kh1.co/ec/ecb684c724c75348d35e182cd8063bc6f0948d3b.jpeg
កម្សាន្ត

 ២៣-មីនា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

មកស្គាល់តារានិករមួយចំនួនខាងក្រោម ដែលតែងគិតថាខ្លួនឯងមិនគ្រប់គ្រាន់ បើទោះជាធ្វើល្អក៏ដោយ!

យល់ដឹង៖ តារានិករខ្លះមានភាពអសន្តិសុខអំពីខ្លួនឯង ជាងអ្វីដែលអ្នកដទៃដឹងទៅទៀត។ ដូច្នេះ ពួកគេប្រហែលជាមានទំនុកចិត្ត ប៉ុន្តែជាទូទៅ ពួកគេបែរជាមានភាពអសន្តិសុខ ច្រើនជាងមនុស្សគ្រប់រូបទៅវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

តោះមកស្គាល់ពួកគេដូចខាងក្រោម៖

១. Cancer ♋️ 

អ្នកតែងតែដើរមើលថែអ្នកដទៃ ព្រោះអ្នកខ្វល់ពីសុភមង្គលរបស់គេច្រើនជាងខ្លួនឯង។ ប៉ុន្តែអ្នកត្រូវចាំថា តម្រូវការរបស់អ្នកក៏សំខាន់ដែរ។ អ្នកមិនគួរបោះបង់ចោលចំណង់របស់អ្នកទេ ព្រោះអ្នកផ្ដោតលើការធ្វើឲ្យប្រាកដថា អ្នករាល់គ្នាពេញចិត្ត។ ចុះអារម្មណ៍របស់អ្នកវិញ? ចុះក្ដីសុបិនរបស់អ្នកវិញ? 

វាជារឿងដ៏ស្រស់ស្អាតដែលអ្នកយកចិត្តទុកដាក់ខ្លាំង ចំពោះមនុស្សក្នុងពិភពលោករបស់អ្នក ប៉ុន្តែអ្នកមិនអាចផ្តល់អាទិភាព លើតម្រូវការរបស់ពួកគេ លើសពីអ្នកផ្ទាល់បានទេ។ សូមចាំថា អ្នកសមនឹងទទួលបានសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ដែលអ្នកបន្តផ្តល់ដល់អ្នកដទៃ។ អ្នកក៏សមនឹងទទួលបានការកោតសរសើរ និងគោរពផងដែរ។ អ្នកត្រូវចងចាំតម្លៃរបស់អ្នក។ 

២. Libra ♎️ 

អ្នកគឺជាមនុស្សដំបូងគេដែលរំលឹកមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក នូវអ្វីដែលពួកគេសមនឹងទទួលបាន។ អ្នកតែងតែលើកទឹកចិត្តអ្នកដទៃ ឲ្យដេញតាមសុបិនរបស់ខ្លួន ប៉ុន្តែអ្នកមិនអាចប្រឈមមុខនឹងក្ដីសុបិនខ្លួនឯងបាន។ ជំនួសឲ្យការស្នើសុំអ្វីដែលអ្នកសមនឹងទទួលបាន អ្នកនឹងរក្សាបំណងប្រាថ្នាដ៏ធំបំផុតរបស់អ្នកឲ្យនៅឆ្ងាយ។ អ្នកមានការភ័យខ្លាចចំពោះការបដិសេធ ឬហួសព្រំដែនរបស់អ្នក ដូច្នេះអ្នកដោះស្រាយស្ថានភាពដែលនៅក្រោមអ្នក។ អ្នកត្រូវចងចាំពីតម្លៃរបស់អ្នក។ អ្នកត្រូវបានអនុញ្ញាតឲ្យប្រើសំឡេងរបស់អ្នក ដើម្បីទាមទារអ្វីមួយ។ ពេលខ្លះ វាគ្រាន់តែជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានអ្វី ដែលអ្នកសមនឹងទទួលបាន។

៣. Virgo ♍️ 

អ្នកគឺជាមនុស្សដែលត្រូវការ ភាពល្អឥតខ្ចោះ។ អ្នកតែងអស់សង្ឃឹម ក្នុងការសម្រេចបានជោគជ័យ ប៉ុន្តែអ្នកមិនដែលឈប់ ដើម្បីអបអរការជោគជ័យបន្តិចបន្តួចរបស់អ្នកទេ។ អ្នកតែងតែខិតខំខ្លាំង ប៉ុន្តែភាពល្អបំផុត គឺមិនដែលល្អគ្រប់គ្រាន់ឡើយសម្រាប់អ្នក។ មិនថាអ្នកព្យាយាមប៉ុណ្ណា ឬជោគជ័យប៉ុណ្ណាទេ អ្នកនៅតែមានអារម្មណ៍ថា អ្នកអាចធ្វើបានច្រើនជាងនេះ។ អ្នកមិនដែលផ្តល់ឥណទានគ្រប់គ្រាន់ដល់ខ្លួនអ្នកទេ។ ទោះបីជាវាជារឿងធម្មតាសម្រាប់អ្នក ក្នុងការជំរុញខ្លួនឯង និងប្រកួតប្រជែងខ្លួនឯងក៏ដោយ អ្នកត្រូវតែចងចាំពីតម្លៃរបស់អ្នក។ ទទួលស្គាល់ថា តើអ្នកបានសម្រេចបានច្រើនប៉ុណ្ណា ជាជាងការព្រួយបារម្ភថា អ្នកត្រូវធ្វើច្រើនប៉ុណ្ណា។ អ្នកធ្វើបានល្អជាងអ្នកដឹងទៅទៀត។

៤. Pisces ♓️ 

អ្នកមិនត្រូវការមិត្តភក្ដិ ដៃគូ ឬឪពុកម្ដាយរបស់អ្នក ដើម្បីប្រាប់ថាអ្នកមានតម្លៃ ដើម្បីឲ្យមានអារម្មណ៍ថាមានតម្លៃឡើយ។ អ្នកត្រូវធ្វើការលើការស្រលាញ់ខ្លួនឯង និងធ្វើការឲ្យបានល្អគ្រប់គ្រាន់ សម្រាប់ខ្លួនអ្នក។ ជំនួសឲ្យការរង់ចាំអ្នកដទៃមកសរសើរអ្នក ចូរសរសើរខ្លួនឯងដែលអ្នកឃើញនៅក្នុងកញ្ចក់ និងទទួលស្គាល់ពីតម្លៃខ្លួនឯង។ យ៉ាងណាមិញ នៅចុងបញ្ចប់ អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលអ្នកអាចពឹងផ្អែកលើបាន។ អ្នកគួរតែលើកទឹកចិត្តខ្លួនឯង។ បើអ្នកធ្វើវាសម្រាប់មិត្តរបស់អ្នក ហេតុអ្វីមិនធ្វើវាសម្រាប់ខ្លួនឯងដែរ?

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T