តារានិករទាំងនេះ ផ្តល់តម្លៃ លើការលួងលោមជាងស្នេហា

//s9.kh1.co/0d/0df7e5e7e75462a19155be7ea9ced04fb541404d.jpeg
កម្សាន្ត

 ២២-មីនា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

មកស្គាល់តារានិករមួយចំនួន ដែលឲ្យតម្លៃលើភាពសុខស្រួលជាងស្នេហា ទោះបីជាធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ!

យល់ដឹង៖ តារានិករខ្លះចូលចិត្តណាស់ ក្នុងការស្វែងរកស្នេហាជ្រៅជ្រះ។ ពួកគេចង់បានប្រភេទស្នេហា ដែលពួកគេឃើញក្នុងភាពយន្ត តែមិនចុះសម្រុងនឹងគ្នាប៉ុន្មានទេ។ ទោះជាយ៉ាងណាក៏ដោយ តារានិករមួយចំនួនជឿថា មានរឿងសំខាន់ជាងស្នេហាជាច្រើនទៀត ដូចជាការលួងលោម និងភាពស៊ីសង្វាក់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ខាងក្រោមនេះតារានិករមួយចំនួន ដែលឲ្យតម្លៃលើភាពសុខស្រួលជាងស្នេហា ទោះបីជាធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ ៖

១. Taurus ♉️ 

នៅពេលដែល Taurus ចូលទៅក្នុងទំនាក់ទំនង និងទទួលបានភាពសុខស្រួល វានឹងពិបាកក្នុងការបញ្ចុះបញ្ចូលពួកគេថា ទំនាក់ទំនងពួកគេមិនដំណើរការ។ ពួកគេនឹងមិនចង់ផ្លាស់ប្តូរទម្លាប់របស់ពួកគេទេ។ ទោះបីជាពួកគេមិនសប្បាយចិត្តទាំងស្រុង ក្នុងទំនាក់ទំនងក៏ដោយ ក៏ពួកគេនៅតែរក្សាទំនាក់ទំនងនេះដដែល ព្រោះពួកគេស៊ាំ និងងាយស្រួលជាមួយវា ពីព្រោះពួកគេមិនចង់ប្រថុយនឹង ការឈានជើងចូលទៅក្នុងពិភពណាត់ជួបម្តងទៀត។ ពួកគេចូលចិត្តស្នាក់នៅកន្លែង ដែលពួកគេដឹងថា វាមានសុវត្ថិភាព បើទោះបីជាវាមិនមែនជាកន្លែង ដែលពួកគេសប្បាយចិត្តបំផុតក៏ដោយ។

២. Capricorn ♑️ 

Capricorns មិនអាចឈរជើងជាមួយនឹង Drama បានទេ។ ពួកគេស្អប់ដំណាក់កាលដំបូង នៃការណាត់ជួប ពីព្រោះវាមានភាពតានតឹងខ្លាំង ភាពមិនច្បាស់លាស់ និងសំណួរដែលមិនអាចដោះស្រាយបាន។ ពួកគេប្រាថ្នាថាពួកគេអាច ឈានទៅកាន់ផ្នែកដែលពួកគេ បានតាំងចិត្តជាមួយនរណាម្នាក់ និង អាចជាធ្វើជាខ្លួនឯងពិតប្រាកដ។ ពួកគេនឹងមិនចង់បញ្ចប់ទំនាក់ទំនងនេះទេ ទោះបីជាពួកគេដឹងថា ទំនាក់ទំនងនោះ មិនដំណើរការក៏ដោយ។ ពួកគេមិនចង់ត្រលប់ទៅរកភាពមិនច្បាស់លាស់ និងសញ្ញាចម្រុះនោះទេ។ពួកគេចង់នៅជាមួយបុគ្គលណា ដែលមានអារម្មណ៍កក់ក្ដៅ ទោះបីជាវាមិនមែនជាកន្លែងដ៏ល្អបំផុត សម្រាប់ពួកគេក៏ដោយ។

 ៣. Pisces ♓️ 

Pisces មិនត្រូវការស្នេហាដែលត្រូវការអ្វីគ្រប់បែបយ៉ាង ដើម្បីមានសុភមង្គលនោះទេ។ រឿងតែមួយគត់ដែលពួកគេកំពុងស្វែងរកគឺដៃគូដែលមានឆន្ទៈប្រឈមមុខ នឹងពិភពលោកជាមួយពួកគេ។ នៅពេលដែលពួកគេរកឃើញនរណាម្នាក់ ដែលធ្វើឲ្យពួកគេមានអារម្មណ៍សុខស្រួល ពួកគេនឹងសន្មតថា នេះជាកន្លែងដែលពួកគេ អាចធ្វើជាកម្មសិទ្ធិបាន។ Pisces មិនចង់ជំរុញអ្វីគ្រប់យ៉ាង និងមិនចង់លោភលន់ពេកទេ។ ប្រសិនបើពួកគេមានផាសុកភាពក្នុងទំនាក់ទំនង នោះពួកគេនឹងមិនចង់ទៅកន្លែងណាផ្សេងនោះទេ។

៤. Cancer ♋️ 

Cancer តែងចង់ស្វែងរកស្នេហា ក្នុងជីវិតរបស់ពួកគេតាំងពីនៅក្មេង ហើយចំណាយពេលពេញមួយជីវិតនៅក្បែរគ្នា។ ជាការពិតណាស់ នោះមិនមែនតែងតែជាវិធីដែលល្អនោះទេ ចួនកាលអាចសាងជីវិតជាមួយមនុស្សខុស ហើយបង្ខំចិត្តបែក ប៉ុន្តែ Cancer ស្អប់ការនិយាយពាក្យលាណាស់។ ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូ ដូច្នេះនៅពេលដែលពួកគេមានផាសុកភាព ហើយពួកគេនឹងព្រងើយកន្តើយនឹងអ្វីដែលអាក្រក់ ដើម្បីផ្តោតលើអ្វីដែលល្អ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T