យល់ដឹង៖ មនុស្សមួយចំនួនទាមទារការយកចិត្តទុកដាក់ច្រើន ពីដៃគូរបស់ពួកគេ ដើម្បីឱ្យមានសុភមង្គលដល់ខ្លួនឯង។ ហើយពួកគេតែងចង់តម្រូវឱ្យភ្នែកទាំងអស់នៅលើពួកគេ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។
ខាងក្រោមនេះជាតារានិករប៉ុន្មានដួង ដែលចង់នៅជាមួយគ្នា ២៤/៧ ៖

១. Taurus ♉️
Taurus មានភាពស្និទ្ធស្នាល ជាមួយមនុស្សដែលពួកគេយកចិត្តទុកដាក់បំផុត។ ពួកគេនឹងមិនចង់ប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីឬចូលរួមជាមួយមនុស្សចម្លែកឡើយ។ ពួកគេសុខចិត្តនៅផ្ទះជាមួយបុគ្គល ដែលនាំពួកគេឱ្យមានការកក់ក្ដៅ និងរីករាយ។ យ៉ាងណាមិញ Taurus ចាប់អារម្មណ៍តែក្នុងការណាត់ជួបនរណាម្នាក់ ដែលពួកគេអាចហៅជាមិត្តបានទេ។ មនុស្សមួយចំនួនអាចចាត់ទុកថា ពួកគេប្រកាន់ខ្ជាប់ ប៉ុន្តែនោះដោយសារតែ ពួកគេចង់ចែករំលែកជីវិត តែជាមួយមនុស្សដែល Comfortable តែប៉ុណ្ណោះ។
២. Cancer ♋️
Cancer គឺជាតារានិករដែលលូតលាស់ យ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ពួកគេ។ ពួកគេចង់ចំណាយពេលជាមួយគ្នា ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកខ្វល់ ពួកគេក៏ខ្វល់ដែរ។ អ្វីដែលសំខាន់ក្នុងចិត្តរបស់ពួកគេគឺការចំណាយពេលជាមួយអ្នក។ ពួកគេពិតជាមិនខ្វល់ពីអ្វីដែលអ្នកកំពុងធ្វើនោះទេ ដរាបណាអ្នកអស់ចិត្ត។
៣. Leo ♌️
Leos គឺជាមនុស្សដែរគួរឱ្យចាប់អារម្មណ៍។ Leos ចង់ទទួលបានការយកចិត្តទុកដាក់ពីដៃគូរបស់ពួកគេ។ ពួកគេចង់ត្រូវបានគេដេញតាម។ ពួកគេចង់មានអារម្មណ៍ស្រឡាញ់។ ពួកគេចង់ចំណាយពេល ជាមួយមនុស្សម្នាក់នោះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមិនថាពួកគេស្ថិតក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនង ឬកំពុងដោះស្រាយជាមួយគ្នានោះទេ។
ប្រភព: thoughtcatalog