យល់ដឹង៖ មនុស្សគ្រប់គ្នាប្រាកដជា មានបញ្ហាជាមួយដៃគូ ជាពិសេសប្រសិនបើពួកគេនៅជាមួយគ្នាយូរល្មម ប៉ុន្តែវាមិនអីទេដរាបណាអ្នកស្គាល់ពីគ្នាទៅវិញទៅមក និងរាប់អានគ្នាដោយក្តីមេត្តា និងការគោរព។ ជាការពិតណាស់ ភាពតានតឹងគឺមិនដែលស្រួលនោះទេ ហើយតារានិករខ្លះមិនមានភាពងាយស្រួល ក្នុងការដោះស្រាយវាទេ។

ខាងក្រោមនេះគឺជាតារានិករមួយចំនួន ដែលតែងមានការស្រមើស្រមៃ អំពីបញ្ហាជាមួយដៃគូជានិច្ច ៖
១. Libra ♎️
Libras មិនអាចទប់ទល់នឹងការប្រឈមមុខគ្នាបានទេ ពីព្រោះពួកគេចង់ឱ្យមនុស្សគ្រប់រូប មានភាពស្របគ្នាគ្រប់ពេលវេលា ប៉ុន្តែនោះមិនមែនជាវិធីដែលទំនាក់ទំនងដំណើរការនោះទេ។ ស្នេហាតែងមានការឈ្លោះប្រកែកគ្នា និងការខ្វែងគំនិតគ្នា ហើយវាជារឿងសំខាន់ដែលត្រូវ មានភាពស្មោះត្រង់នៅពេលដែលវាកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ Libras មានបញ្ហាក្នុងការទទួលយកការពិតដ៏អាក្រក់នេះ។ ជំនួសឱ្យការបង្ហាញអារម្មណ៍របស់ពួកគេយ៉ាងសកម្មចំពោះដៃគូ ពួកគេនឹងស្រមៃមើលថា តើការសន្ទនានឹងទៅជាយ៉ាងណា ប្រសិនបើពួកគេពិតជាបាននិយាយពាក្យនោះខ្លាំងៗ។ វាជារឿងអាក្រក់សម្រាប់ពួកគេ ក្នុងការបំភាន់អ្វីគ្រប់យ៉ាងដែលពួកគេ បានបំផ្ទុះនៅខាងក្នុងចិត្ត ទោះបីវាគ្រាន់តែ នៅក្នុងការស្រមៃរបស់ពួកគេក៏ដោយ។
២. Virgo ♍️
Virgos មានទំនោរក្នុងការគិតហួសហេតុ ដូច្នេះហើយពួកគេនឹងចំណាយពេលគិតគ្រប់ពេល នូវអ្វីដែលពួកគេចង់និយាយ ទៅកាន់ដៃគូរបស់ពួកគេ មុនពេលពួកគេនិយាយពាក្យនោះខ្លាំងៗ។ យ៉ាងណាមិញ Virgos គឺជាអ្នកប្រាស្រ័យទាក់ទងដ៏ល្អ ហើយនេះដោយសារតែពួកគេ បានគិតច្រើនទៅលើអ្វីគ្រប់យ៉ាង ដែលចេញពីមាត់របស់ពួកគេ។ ពួកគេនឹងមិនបញ្ចេញ ការខកចិត្តរបស់ពួកគេដោយមិនយត្រឹមត្រូវទេ ពីព្រោះពួកគេយល់ថា ពាក្យសម្ដីអាចធ្វើឱ្យឈឺចាប់។
៣. Cancer ♋️
នៅពេលណាដែលរឿងតូចតាចកើតឡើង ពួកគេនឹងបារម្ភថា ដៃគូរបស់ពួកគេកំពុងលួចលាក់ ឬគ្រោងនឹងចាកចេញពីពួកគេ។ ភាពច្របូកច្របល់របស់ពួកគេ ធ្វើឱ្យពួកគេភ័យលើរឿងអ្វីមួយ ដែលនឹងត្រូវកើតឡើងក្នុងពេលឆាប់ៗនេះ បើទោះបីជាទំនាក់ទំនងកំពុងដំណើរការល្អឥតខ្ចោះក៏ដោយ។ ពួកគេថែមទាំងអាចស្រមៃ ដល់ការបែកបាក់ថែមទៀតផង។
៤. Scorpio ♏️
នៅពេលដែល Scorpio តូចចិត្ត ពួកគេមិនអាចគិតអំពីអ្វីផ្សេងទៀតបានទេ។ ពួកគេជាប់រវល់នឹងការគិត លើមនុស្សដែលធ្វើបាបពួកគេ។ ដូច្នេះ ប្រសិនបើអ្នកស្ថិតនៅក្នុងផ្នែកអាក្រក់នៃតារានិករនេះ អ្នកអាចជឿជាក់បានថា ពួកគេនឹងចំណាយពេលច្រើន ក្នុងការគិតអំពីរឿងទាំងអស់ ដែលពួកគេចង់និយាយទៅកាន់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេប្រហែលជា មិនដែលនិយាយពាក្យទាំងនេះទៅកាន់អ្នកទេ ព្រោះ Scorpios គឺជាប្រភេទមនុស្ស ដែលអាចកាត់អ្នកចេញដោយគ្មានការព្រមាន។ ទោះបីជាការឈ្លោះជាមួយអ្នក អាចធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្រាលក៏ដោយ ប៉ុន្តែពួកគេមានអារម្មណ៍ថា វាមានសុខភាពល្អជាងក្នុងការកាត់អ្នកចេញហើយឈប់និយាយជាមួយអ្នក។
ប្រភព: thoughtcatalog