យល់ដឹង៖ ការថ្នាក់ថ្នម គឺជាការផ្ដល់ក្ដីស្រលាញ់មួយ ដ៏កក់ក្ដៅបំផុត ហើយមនុស្សម្នាក់ៗពិតជាចង់បានវា ខ្លាំងណាស់ពីដៃគូ តែចំពោះតែមនុស្សមួយចំនួនប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀត អាចនឹងមិនចូលចិត្តឲ្យនរណាម្នាក់ប៉ះខ្លួនឯងឡើយ។

មកស្គាល់កំពូលតារានិករមួយចំនួន ដែលចង់បានសង្សារដែល Clingy បំផុត ៖
១. Leo ♌️
ទោះបីជា Leos ស្រឡាញ់កន្លែងទំនេរ ឯករាជ្យ និងសេរីភាពក៏ដោយ ក៏ពួកគេចង់ទទួលបាន ការកោតសរសើរផងដែរ។ ពួកគេចង់ដឹងថាដៃគូរបស់ពួកគេ ចាប់អារម្មណ៍នឹងពួកគេ ហើយមានតែពួកគេប៉ុណ្ណោះ។ ពួកគេចូលចិត្តការដេញតាម ដរាបណាពួកគេជាអ្នកដែលត្រូវដេញតាម។ ពួកគេនឹងរីករាយ ប្រសិនបើដៃគូនឹងផ្ដល់ ការយកចិត្តទុកដាក់កាន់តែច្រើន។
២. Cancer ♋️
ពួកគេចូលចិត្តមើលថែអ្នកដទៃណាស់ ដែលជាហេតុធ្វើឲ្យពួកគេល្អឥតខ្ចោះ ជាមួយការណាត់ជួបមនុស្ស ដែលត្រូវបានគេមើលឃើញថា មានភាពស្អិតរមួត។ យ៉ាងណាមិញ Cancer តែងចង់នៅក្បែរដៃគូរបស់ពួកគេ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ពួកគេរីករាយក្នុងការចំណាយពេល ដែលប្រកបដោយគុណភាពជាមួយគ្នា។ នៅក្នុងក្រសែភ្នែករបស់ពួកគេ ការនៅក្បែរគ្នាជាចង្កោមនឹងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ មិនមែនចុះខ្សោយនោះទេ។
៣. Capricorn ♑️
ទោះបីជាតារានិករនេះ ស្រឡាញ់ពេលវេលាតែម្នាក់ឯងរបស់ពួកគេ និងមានក្តីសុបិនក្នុងអាជីពការងារខ្លាំង ក៏ពួកគេនឹងមិនបោះបង់ទំនាក់ទំនងស្នេហា ហើយពិតជាមិនខ្វល់ ពីដៃគូដែលស្អិតរមួតជានិច្ច។ យ៉ាងណាមិញ នៅពេលទំនេរ ពួកគេចូលចិត្តគំនិតនៃការស្នាក់នៅផ្ទះ និង Cuddle ជាមួយដៃគូនៅលើសាឡុង។ ពួកគេនឹងមិនបន្ទោសនរណាម្នាក់ ដែលចង់ចំណាយពេលជាមួយគ្នា ឬចង់និយាយទូរស័ព្ទនោះទេ ព្រោះពួកគេក៏ចង់បានវាដែរ។
៤. Scorpio ♏️
ពេលតារានិករនេះរកឃើញអ្នកដែលសំខាន់គេ គេមិនងាយបោះបង់ចោលទេ។ ពួកគេនឹងចង់ចំណាយពេលជាមួយគ្នា ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យពួកគេបាត់បង់ពេលមួយវិនាទីជាមួយគ្នា។ លើសពីនេះ តារានិករនេះងាយនឹងច្រណែនដូច្នេះហើយ ពួកគេមិនខ្វល់នឹងការមានដៃគូរ ដែលស្អិតរមួតនោះទេ។
៥. Libra ♎️
Libras មិនចូលចិត្តនៅម្នាក់ឯងយូរទេ។ សូម្បីតែការចំណាយពេលពីរបីម៉ោងនៅម្នាក់ឯង ក៏អាចធ្វើឱ្យពួកគេមានអារម្មណ៍មិនស្ងប់ដែរ។ ពួកគេចូលចិត្តដើរលេងជាក្រុម ឬចំណាយពេល ជាមួយមនុស្សពិសេសម្នាក់ទល់នឹងមួយ។ ដោយសារពួកគេចូលចិត្ត រក្សាកាលវិភាគរបស់ពួកគេឱ្យបានពេញលេញ ការមានដៃគូដែលមានភាពស្អិតរមួត អាចជាការរីករាយសម្រាប់ពួកគេ។ វាមានន័យថា ពួកគេនឹងមិនធុញទ្រាន់ ឬឯកោឡើយ។
ប្រភព: thoughtcatalog