យល់ដឹង៖ តារានិករខ្លះនឹងឃ្លាតឆ្ងាយ ពីមិត្តភក្តិពេលមានស្នេហា។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានតារានិករផ្សេងទៀត តែងតែនឹងធ្វើឲ្យមិត្តភក្តិរបស់ពួកគេជិតស្និទ្ធ មានភាពកក់ក្ដៅដែរ ទោះបីជាពួកគេមានស្នេហាក៏ដោយ។

តោះមកស្គាល់ពួកគេខាងក្រោមនេះ ៖
១. Taurus ♉️
នៅពេលដែល Taurus ចាត់ទុកអ្នកជាមិត្តម្នាក់ អ្នកគឺជាមិត្តរបស់គេអស់មួយជីវិត។ ពួកគេមិនដែលចង់ឲ្យអ្វីៗប្រែប្រួលភ្លាមៗនោះទេនៅពេលដែលពួកគេកំពុង មានទំនាក់ទំនងស្នេហានា។ ពួកគេចង់ឲ្យមិត្តភាពរបស់ពួកគេ នៅដដែល រក្សាភាពរឹងមាំ និងមិនអាចបំបែកបាន។ ទោះជាពួកគេត្រូវលះបង់ពេលវេលាខ្លះដល់ដៃគូក៏ដោយ ក៏ពួកគេនៅតែទុក ពេលឲ្យមិត្តភក្ដិច្រើនដែរ។ ពួកគេនឹងមិនចាកចេញពីជីវិតរបស់អ្នក ដោយគ្មានការព្រមាននោះទេ ពីព្រោះពួកគេត្រូវការឲ្យអ្នករក្សាភាពរីករាយជានិច្ច។
២. Capricorn ♑️
តារានិករនេះនឹងមិនអនុញ្ញាតឲ្យទំនាក់ទំនង ចូលទៅក្នុងផ្លូវនៃមិត្តភាពរបស់ពួកគេឡើយ។ ពួកគេមិនមែនជាតារានិករ ដែលរ៉ូមែនទិកបំផុតនោះទេ ដូច្នេះពួកគេពិតជាមិនអីទេ ជាមួយនឹងការនៅលីវ ប្រសិនបើពួកគេត្រូវបង្ខំឱ្យជ្រើសរើស រវាងដៃគូ និងមិត្តភក្តិរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាប្រហែលជាមិនកើតឡើងនោះទេ ព្រោះ Capricorns គឺពូកែក្នុងការធ្វើឲ្យមានតុល្យភាពនៃពិភពលោករបស់ពួកគេ។
៣. Libra ♎️
ជំនួសឱ្យការជ្រើសរើសរវាងមិត្តភក្តិ និងដៃគូរបស់ពួកគេ ពួកគេនឹងរួមបញ្ចូលអ្នកគ្រប់គ្នា នៅក្នុងផែនការចុងសប្តាហ៍របស់ពួកគេ។ពួកគេចូលចិត្តត្រូវបានហ៊ុំព័ទ្ធ ដោយមនុស្សដែលខ្លួនស្រលាញ់ ជាជាងដើរលេងតែមួយមុខ។ Libras អាចណាត់ជួបតែអ្នក ដែលចុះសម្រុងជាមួយមិត្តភក្តិរបស់ពួកគេប៉ុណ្ណោះ។ នៅពេលអ្នកណាត់ជួប Libra គឺអ្នកនឹងបានណាត់ជួប ក្រុមមិត្តរបស់គេទាំងមូល។
៤. Leo ♌️
Leos គឺជាមនុស្សស្មោះត្រង់យ៉ាងខ្លាំង។ ពួកគេនឹងមិនដើរចេញពីមិត្តភាពដែលពួកគេមាន អស់ជាច្រើនឆ្នាំនោះទេ យ៉ាងណាមិញពួកគេដឹងថាពួកគេមានជម្រើសច្រើន។ Leos ចង់បានទំនាក់ទំនងស្នេហា ប៉ុន្តែពួកគេនឹងមិនជ្រើសរើសទំនាក់ទំនង លើមិត្តភាពរបស់ពួកគេទេ។ មិនថាពួកគេនៅលីវ ឬអត់នោះទេ ពួកគេដឹងថាគេស្រលាញ់មិត្តភក្ដិ ពីព្រោះមិត្តល្អតែងតែនៅក្បែរពួកគេ។
ប្រភព: thoughtcatalog