សញ្ញាទាំង ១៣ ដែលបង្ហាញថា អ្នកមិនទាន់ មានចរិតចាស់ទុំ

//s9.kh1.co/1a/1ab3f162a5e4e7401ddc1579104a78a2e4d9b134.jpg
ចំណេះដឹង

 ១៤-ធ្នូ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ជាការពិត មនុស្ស​ដែល​មិនទាន់​ពេញវ័យ ឬមិនទាន់ចាស់ចិត្ត ជាស់គំនិត ​អាច​នឹង​មិន​មាន​សមត្ថភាព​ ធ្វើ​ឲ្យ​ជីវិតរបស់ពួកគេមានភាព​អស្ចារ្យ​នោះ​ទេ​!

យល់ដឹង៖ ក្នុងជីវិតមនុស្ស មនុស្សគ្រប់រូបត្រូវឆ្លងកាត់កំឡុងពេលពេញវ័យ ប៉ុន្តែពិតជាមានភាពចាស់ទុំ ឬអត់ គឺជាបញ្ហាខុសគ្នាទាំងស្រុង។ អ្វីដែលគួរឲ្យភ័យខ្លាចជាងនេះទៅទៀតនោះគឺថា មនុស្សជាច្រើនមិនដឹងថាខ្លួនចាស់ទុំគ្រប់គ្រាន់ឬអត់ ប្រព្រឹត្តរាក់ទាក់ និងមិនដឹងពីរបៀបប្រព្រឹត្តចំពោះអ្នកដទៃនៅពេលពួកគេនៅក្មេងនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សមិនទាន់ពេញវ័យ ឬចាស់ចិត្តគំនិត គុណសម្បត្តិមានតិច ហើយគុណវិបត្តិមានច្រើន។ ការរស់នៅក្នុងសង្គមស្មុគស្មាញ ភាពចាស់ទុំ គឺជាកត្តាដែលជួយឲ្យយើងមានស្ថេរភាព និងមិនសូវងាយរងគ្រោះ។

ដូច្នេះខាងក្រោមនេះ ជាសញ្ញាទាំង ១៣ នៃភាពមិនទាន់ពេញវ័យ៖

១.អារម្មណ៍របស់មនុស្សមិនទាន់ពេញវ័យគឺខ្លាំង។ ចូលចិត្តដើរផ្លូវវាង ធ្វើទារុណកម្មខ្លួនឯងឲ្យស្រក់ទឹកភ្នែកយ៉ាងស្រួល។ មនុស្ស​មាន​អារម្មណ៍​បែបនេះ ទោះ​បីវាមិន​ខុស​ តែវាក៏​មិន​ល្អ​ចំពោះ​ខ្លួន​ដែរ។

.មនុស្ស​ដែល​មិនទាន់​ពេញវ័យ​ ពិតជា​មាន​ការស្រមើស្រមៃ​ច្រើន ឬ​ស្រឡាញ់​ខ្លួនឯង​។ គ្រាន់តែសម្លឹងមើលទៅគ្មានគោលដៅ។

៣.អារម្មណ៍​គឺ​​តែងផ្លាស់ប្ដូរ ដែល​ច្រើន​តែ​ប្រែ​ទៅ​ជា​ច្របូកច្របល់។ មួយ​ប្រយោគៗដែលនិយាយទៅដោយប្រើអារម្មណ៍ ក៏​អាច​ក្លាយ​ជា​បញ្ហា​ធំ​ដែរ។ 

រូបតំណាង
រូបតំណាង

៤.ចង់បានការសរសើរពីមនុស្សជុំវិញខ្លួន។ អ្វីដែលសំខាន់បំផុតនៃមនុស្សមិនទាន់ពេញវ័យប្រភេទនេះ គឺត្រូវរកគ្រប់មធ្យោបាយដើម្បីរក្សាមុខមាត់ ធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនតាមតែអាចធ្វើទៅបាន ដើម្បីទទួលបានការកោតសរសើរ និងការគោរពពីអ្នកដទៃ។

.ចូលចិត្ត​ភ័យ​ខ្លាច។ ចូលចិត្តគិតអ្វីជាការពិត ដាក់គំនិត និងទស្សនៈពិភពលោកលើអ្នកដទៃ។ គិតតាមតែចិត្ត ហើយ​គិត​ថា​ពួកគេ​ជា​ក្មេង​ល្អ​បំផុត ប៉ុន្តែ​មិនទទួលថា​ពួកគេ​ជា​មនុស្ស​ពេញវ័យនោះ​ទេ​។

៦.កង្វះការផ្តោតអារម្មណ៍ ងាយបាក់ទឹកចិត្ត ងាយបោះបង់។ ដោយ​គ្មាន​ការ​អត់​ធ្មត់ ភាព​មិន​ច្បាស់​លាស់ មិន​អាច​ប្រមូល​កម្លាំង​ដើម្បី​បំពេញ​កិច្ច​ការ​បាន​ភ្លាមៗ និង​គ្រប់​ពេល។ សញ្ញាមួយក្នុងចំណោមសញ្ញាទាំងអស់នៃភាពមិនទាន់ពេញវ័យ គឺការពន្យារពេល។

៧.អាត្មានិយមជ្រុល ក្នុងកិច្ចការស្នេហា។ ពួកគេរំពឹងថាអ្នកដទៃឲ្យតម្លៃលើខ្លួនឯង ប៉ុន្តែពួកគេខ្លួនឯងខ្វះខាតអ្វីមួយដើម្បីទាក់ទាញអ្នកដទៃ។

៨.ក្នុង​ជីវិត ​មិនទាន់ចេះ​បែងចែក​បាន​ថា ​មួយណា​សំខាន់ មួយ​ណា​​បន្ទាប់បន្សំ។ មនុស្ស​ដែល​មិនទាន់​ពេញវ័យ​ អាច​នឹង​មិន​មាន​សមត្ថភាព​ធ្វើឲ្យ​ជីវិត​អស្ចារ្យ​នោះ​ទេ​។ ប្រសិន​បើ​ពួក​គេ​ជា​អ្នក​ចិញ្ចឹម​គ្រួសារ វា​កាន់​តែ​ពិបាក​ទៅ​ទៀត ព្រោះ​ពួក​គេ​មិន​អាច​ក្លាយ​ជា​អ្នក​ជួយ​អ្នក​ណា​បាន​ឡើយ។ វាក៏ងាយស្រួលផងដែរក្នុងការទាញជើងរបស់នរណាម្នាក់ចុះតាមពួកគេ។

រូបតំណាង
រូបតំណាង

៩.ពេលជីវិតធ្លាក់ដល់បាត មនុស្សមិនទាន់ចាស់ទុំ មិនអាចក្រោកឡើងដោយខ្លួនឯងបានទេ ប៉ុន្តែត្រូវការអ្នកផ្សេងជួយទាញដៃឲ្យក្រោកឡើង។ ពួកគេទាំងខ្សោយនិងមិនច្បាស់លាស់។ គេ​ត្រូវ​ស្វែង​រក​ដៃ​គូ​ដែល​មាន​ឆន្ទៈ​ខ្លាំង​ដើម្បី​កុំ​ឲ្យ​វង្វេង។

១០.មើលទៅពិតជាសប្បាយណាស់ ប៉ុន្តែខុសការគិត។ ពួកគេពិបាកគ្រប់គ្រងកំហឹង អារម្មណ៍ប្រែប្រួល សប្បាយ និងសោកសៅ ហើយបញ្ចេញកំហឹងដោយមិនយល់ពីស្ថានភាព និងទីកន្លែង។ មនុស្ស​ប្រភេទ​មិន​ស្ថិតស្ថេរ​នេះ ទោះ​មាន​ទេពកោសល្យ​យ៉ាង​ណា​ ក៏​មិន​អាច​ឈាន​ដល់​ភាព​រុងរឿង​ដែរ។

១១.ចូលចិត្តមើលខ្លួនឯងមិនដែលខុស។ និយាយមិនសមហេតុសមផល គិតតែពីខ្លួនឯង ដោយមិនដាក់ជំហរលើអ្នកដទៃ មិនចេះពិចារណា និងមិនចេះទទួលស្គាល់បញ្ហា។

១២.អារម្មណ៍នៃការទទួលខុសត្រូវមិនខ្ពស់។ ចូលចិត្ត​លះបង់ ចូលចិត្ត​ការពារ​អារម្មណ៍​ខ្លួនឯង តែ​មិន​ដឹង​ខ្លួន​ថា​គ្មាន​ទំនួល​ខុសត្រូវ​ នាំ​ឲ្យ​មាន​ផល​វិបាក។ ពេល​​ទទួល​បាន​លទ្ធផល​អាក្រក់ ក៏​ភ័យ​ស្លន់ស្លោ និង​សោកស្ដាយ​ចំពោះ​វា។

១៣.ចូលចិត្ត​និយាយ​អំពី​ទុក្ខខ្លួនឯង និង​សោក​ស្តាយ។ មិនមែននិយាយពីរឿងពិត ឬមិនពិតនោះទេ ប៉ុន្តែរឿងដែលអាណិតខ្លួនឯង និងទំនួលខុសត្រូវ គឺគ្រប់គ្រាន់ដើម្បីកាត់បន្ថយសំណាង និងសុភមង្គលដែលមានស្រាប់។ ប្រហែល​ជា​ពួកគេ​ពិត​ជា​ខ្វះ​សុវត្ថិភាព ឬ​ប្រហែល​ជា​ពួកគេ​ធ្វើ​ដើម្បី​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ និង​យល់​ចិត្ត។

១៤.មានក្ដីច្រណែន។ ចូលចិត្តធ្វើខ្លួនល្អ ចូលចិត្តស្មានចិត្តមនុស្ស ចិត្តអាក្រក់ ច្រើនតែគិតអាក្រក់ពីចរិតអ្នកដទៃ កម្រទទួលស្គាល់ចំណុចល្អរបស់អ្នកដទៃណាស់។

ប្រភព៖ Zhihu

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T