អត្តចរិតមនុស្សកើតថ្ងៃចន្ទ ដល់អាទិត្យ តាមន័យហោរាសាស្រ្ត!

//s9.kh1.co/0d/0d5b32b12a4efc6b8f5cbace39092e6749a2e3d0.jpg
ចំណេះដឹង

 ២៣-ឧសភា-២០២៤ ១ល្ងាច · ៧ ខែមុន

ធ្លាប់គិតចង់ដឹងឬអត់ថា បើតាមន័យហោរាសាស្រ្ត ថ្ងៃដែលអ្នកកើត​​អាចប្រាប់អ្វីខ្លះ អំពីអត្តចរិតរបស់អ្នក?

ធ្លាប់គិតចង់ដឹងឬអត់ថា បើតាមន័យហោរាសាស្រ្ត ថ្ងៃដែលអ្នកកើត​​អាចប្រាប់អ្វីខ្លះ អំពីអត្តចរិតរបស់អ្នក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកដឹងទាំងអស់គ្នា តាមរយៈអត្ថបទខាងក្រោម ៖ 

រូបភាព
រូបភាព

អត្តចរិតមនុស្សកើតថ្ងៃសៅរ៍

ជាមនុស្សមានភាពវៃឆ្លាត មានភាពទាក់ទាញចំពោះភេទផ្ទុយ មានមិត្តច្រើន គឺជាអ្នកដែលធ្វើឲ្យ អ្នកក្នុងក្រុមសើច។ផ្កានាំសិរីមង្គល ផ្កាពណ៌ស ដូចជាលីលីពណ៌ស គេ​ជឿ​ថា​វា​នឹង​ជួយ​ពង្រឹង​បញ្ហា​លុយកាក់។

ទម្លាប់ពេលមានស្នេហា គិតច្រើន ចូលចិត្តរក្សារឿងមិនសំខាន់ យក​រឿង​ចាស់​​យក​មក​និយាយ​ឡើងវិញ​ជា​ញឹកញាប់ រឹងរូសច្រើនមែនតែ មិនចូលចិត្តមនុស្សឈ្លោះគ្នាទេ។

ចំណុចខ្សោយរឿងស្នេហា អ្នកកើត​ថ្ងៃ​សៅរ៍​ មាន​​ស្នេហា​ល្អ​ជាង​អ្នក​ដទៃ ជារឿយៗបញ្ហាកើតឡើងពីភាពច្របូកច្របល់ ដូច្នេះគួរកសាងបុគ្គលិកលក្ខណៈឲ្យល្អ ញញឹមឲ្យច្រើន និយាយ​ទន់​ភ្លន់​ កុំទុករឿងតូចតាចក្នុងចិត្ត ព្រោះអាចក្លាយជាបញ្ហាធំ។

បើចង់ចែចង់អ្នកកើតថ្ងៃសៅរ៍គួរដឹងថា ៖ មនុស្ស​កើតថ្ងៃសៅរ៍ អាច​និយាយ​បាន​ថា​បើជា​តួ​កា.ច គឺ​សា.ហា.វ​គួរ​ខ្លាច ប៉ុន្តែ​ចិត្ត​ល្អ​ណាស់ ហើយ​ចូល​ចិត្ត​មនុស្ស​ដែល​មាន​មុខ​មាត់​ល្អ ​និង​ចេះ​ពិចារណា មិនទាញយកប្រយោជន៍ពីអ្នកដទៃ មានពិភពផ្ទាល់ខ្លួន រឹងរូស មិនចូលចិត្តមនុស្សល្ងង់។

ទម្លាប់ការងារ នៅពេលដែលភារកិច្ចត្រូវបានចាត់តាំង ពួកគេមានទំនោរធ្លាក់ចុះមុនពេលពួកគេធ្វើសកម្មភាព មានហេតុផលជាច្រើន និងទាមទារការពន្យល់លម្អិតអំពីការងារមុនពេលធ្វើសកម្មភាព។

ទម្លាប់អាក្រក់ទម្លាប់អាក្រក់របស់អ្នក គឺធ្វើឲ្យមនុស្សជុំវិញអ្នកធុញទ្រាន់ នៅពេលពួកគេនៅជាមួយអ្នក ព្រោះពួកគេនឹងមានអារម្មណ៍ថា អ្នកជាមនុស្សធ្វើអ្វីត្រូវតែហ្មត់ចត់។

រូបភាព 
រូបភាព 

អត្តចរិតអ្នកកើតថ្ងៃអាទិត្យ

គឺឆាប់ខឹងងាយ ហើយក្របាត់ រឹងរូស ងាយស្រលាញ់ តែឆាប់អផ្សុក រហ័សរហួន ពូកែចរចា។

ផ្កានាំសិរីមង្គល ផ្កាដែលមានពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្ន ជឿ​ថា​វា​នឹង​ជួយ​អ្នក​ រក​ឃើញ​តែ​រឿង​ល្អៗ។

ទម្លាប់ពេលមានស្នេហា ស្រលាញ់​សេរីភាព ចិត្ត​ធ្ងន់មិនងាយខឹង ចូលចិត្តធ្វើម្ហូបព្រោះយល់ថាមានមន្តស្នេហ៍ អាចអារម្មណ៍ល្អពេញមួយថ្ងៃ ពូកែរក្សាអាថ៌កំបាំង ចាយ​លុយ​ដោយ​ឈ្លាសវៃ និងយកចិត្តទុកដាក់បំផុត។

ចំណុចខ្សោយរឿងស្នេហា ចំណុចខ្សោយគឺបញ្ហាជនទីបី ប៉ុន្តែ​បើ​ទោះ​មានគេ​ចូល​មក​ក៏ដោយ សូមឲ្យដៃគូស្នេហាមានការអត់ធ្មត់ យោគយល់ និងគាំទ្រគ្នា នៅពេលឆ្លងកាត់រឿងអាក្រក់ៗ នោះស្នេហានឹងស្ថិតស្ថេរជារៀងរហូត។

បើចង់ចែចង់អ្នកកើតថ្ងៃអាទិត្យគួរដឹងថា ៖ មនុស្ស​កើតនៅ​ថ្ងៃ​អាទិត្យ​ គឺ​ជា​មនុស្ស​អត់​ធ្មត់​ខ្លាំង​ណាស់ ហើយក៏ជា​មនុស្ស​ភ្លេច​ច្រើន​ណាស់ដែរ បើ​ស្រលាញ់​ហើយ​គឺ​ស្រលាញ់​ខ្លាំង​ លះបង់អស់ពីចិត្ត ប៉ុន្តែនៅពេលដែលស្អប់ ឬខឹងវិញ ធានា​ថាអ្នកនឹងមាន​វាសនា​មិន​ល្អ​ ព្រោះ​ថ្ងៃ​អាទិត្យ​ជា​មនុស្ស​ចូល​ចិត្ត​ជាប់​គុំគួន​នឹង​រឿង​ដដែលៗ។

ទម្លាប់ការងារអ្នក​កើត​ថ្ងៃ​អាទិត្យ ជា​អ្នក​មាន​អំណាច ក្នុង​អង្គភាព ចូលចិត្ត​ធ្វើ​ជា​អ្នកដឹកនាំ ចូលចិត្ត​រៀបចំ​ផែនការ និងតែងតែ​បង្ហាញ​គោលដៅ​ដល់​អ្នកដទៃ។

ទម្លាប់អាក្រក់ទម្លាប់អាក្រក់របស់អ្នកគឺ ភាពក្រអឺតក្រទម​រឹងរូស គ្មាន​អ្នកណាម្នាក់អាចហាមបានទេ អ្វីដែលអ្នកគិតថាត្រឹមត្រូវនឹងត្រឹមត្រូវ គឺមិនងាយផ្លាស់ប្តូរចិត្តដោយងាយទេ។ បើដឹងថាខ្លួនខុស ពេលខ្លះមិនសុំទោសទៀត ដូច្នេះភាពក្រអឺតក្រទមរបស់អ្នកគឺអាក្រ.ក់បំផុត។

ភាពទាក់ទាញអ្នកដែលកើតថ្ងៃអាទិត្យ ពិតជាលេចធ្លោណាស់ អ្នកមិនចាំបាច់បន្ថែមភាពទាក់ទាញខ្លាំងពេកទេ។ មន្ត​ស្នេហ៍ ​​គឺ​មើល​ថែ​អ្នក​ដទៃ​ឲ្យ​បាន​ល្អ តែងតែគិតពីអ្នកដ៏ទៃមុនខ្លួនឯង សេចក្តីសប្បុរសបន្តិចបន្តួច គឺជាអ្វីដែលធ្វើឲ្យអ្នកដទៃចូលចិត្តអ្នក។

រូបភាព
រូបភាព

អត្តចរិតអ្នកកើតថ្ងៃសុក្រ

ជា​មនុស្ស​ដែល​មាន​ចរិត​សាមញ្ញ មិន​ចូលចិត្ត​ទុក​បញ្ហា​ជាមួយ​ខ្លួន​យូរ។

ផ្កានាំសិរីមង្គល ផ្កាដែលមានពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺ វាត្រូវបានគេជឿថា វានឹងជួយឲ្យទទួលបានការគាំទ្រពីមនុស្សពេញវ័យ។

ទម្លាប់ពេលមានស្នេហា ចំណាយលុយច្រើនក្នុងការធ្វើដំណើរជាមួយគូស្នេហ៍ ប្រច័ណ្ឌ រឹងរូស ចូលចិត្តធ្វើបង្អែម និងធ្វើម្ហូបជូនមនុស្សជាទីស្រលាញ់ មិន​ចូល​ចិត្ត​លូក​ដៃ​ចូល​កិច្ចការ​ផ្ទាល់​ខ្លួន។ រាល់ថ្ងៃ​គ្រាន់តែ​ស្វែងរក​រឿង​ដំណើរ​កម្សាន្ត ស្វែងរក​កុន​ល្អ​ៗ ស្វែងរក​ទីកន្លែង​ដែល​ត្រូវ​ទៅ​។

ចំណុចខ្សោយរឿងស្នេហា ស្នេហារបស់អ្នកប្រៀបដូចជាការស្វែងរកដៃគូដើម្បីប្រកួតប្រជែង ខណៈ​អ្នកជាមនុស្ស​ស្រលាញ់គេ​តែ​ម្ខាង ​ចរិត​ខុស​ប្លែក​ពី​គេ ឬវណ្ណៈខុសគ្នា វាពិបាកសម្រាប់អ្នកដ៏ទៃ ក្នុងការទទួលយកអ្នក ប៉ុន្តែនៅពេលដែលអ្នកលះបង់គំនិតអំពីភាពខុសគ្នាទាំងនោះ នោះអ្វី​ដែល​អ្នកចង់​បាន​នឹងសមបំណង។

បើចង់ចែចង់អ្នកកើតថ្ងៃសុក្រគួរដឹងថា ៖ មនុស្សថ្ងៃសុក្រជាមនុស្សចូលចិត្តនៅម្នាក់ឯង​ និង​ធុញ​ទ្រាន់ងាយ។ ទោះជាអាត្មានិយម និងលោភលន់ តែក៏ជាអ្នកស្តាប់ដ៏ល្អ និងមនុស្សដែលមានពិភពផ្ទាល់ខ្លួនផងដែរ។

ទម្លាប់ការងារមនុស្សដែលកើតនៅថ្ងៃសុក្រ ​ចូលចិត្តគេច ប៉ុន្តែមិនបានបាត់ពីការងារទេ ជួនកាលធ្វើការ ជួនកាលគេចមើលរឿង Series។ តែទោះបីជាភ្នែកមើល Series ក៏ដោយ ប៉ុន្តែដៃនៅតែធ្វើការងារធម្មតា។

ទម្លាប់អាក្រក់ទម្លាប់អាក្រក់របស់អ្នកគឺ ការចែចង់។ អ្នក​កើត​ថ្ងៃ​សុក្រ តែង​ផ្តោត​លើ​ស្នេហា​ខ្លាំង​ណាស់ ដូច្នេះ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ប្រភេទ​ដែល​ចង់​ចូលទៅជិតៗ ឬ​ចូលចិត្ត​អ្នក​ដទៃ។ វាពិបាកសម្រាប់អ្នកក្នុងការស្មោះត្រង់ជាមួយនរណាម្នាក់ ប្រសិនបើអ្នកពិតចិត្តទេ កុំរំពឹងថានឹងទទួលបានបេះដូងរបស់អ្នក។

រូបភាព
រូបភាព

អត្តចរិតមនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍

ពេលនិយាយ​គួរ​ឲ្យ​ទុក​ចិត្ត, មានគោលការណ៍, សមហេតុផល, ស្ងប់ស្ងាត់។

ផ្កានាំសិរីមង្គល ផ្កាពណ៌ស ដូចជាផ្កាម្លិះ ផ្កាកុលាបពណ៌ស ត្រូវបានគេជឿថា អាចជួយឲ្យអ្នកទទួលបានការស្រលាញ់ពីអ្នកជុំវិញខ្លួន។

ទម្លាប់ពេលមានស្នេហា ពេលមានស្នេហា ចូលចិត្តលេងសើចសប្បាយពេញមួយថ្ងៃ ធ្វើ​ជា​គូស្នេហ៍​ដ៏​ល្អ ចេះ​យក​ចិត្ត​ទុក​ដាក់​ចាំ​ថ្ងៃ​សំខាន់​ ពូកែ​លួង​ ឱបក្រសោបស្នេហា តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីអភ័យទោសឲ្យដៃគូ។

ចំណុចខ្សោយរឿងស្នេហា វា​អាច​ជា​ការ​លំបាក​ក្នុង​ការ​បញ្ជាក់​ថា​ស្នេហា​ត្រូវ​ចំណាយ​ពេល​យូរ ​ដើម្បី​បើក​ចិត្ត​ឲ្យ​គេចូលមកក្នុងជីវិត ឬប្រហែលជា មកពីអ្នកអគតិពេក ខណៈអ្នក​គិត​ខ្លួន​ឯង​ថា គ្មាននរណាម្នាក់ដែលពិតប្រាកដនឹងអ្នក ប៉ុន្តែ​ប្រសិន​បើ​អ្នក​យល់ព្រម អ្នក​នឹង​មាន​សេចក្តី​ស្រលាញ់​ដ៏​ល្អ​។

បើចង់ចែចង់អ្នកកើតថ្ងៃពុធគួរដឹងថា ៖ ពួកគេជាមនុស្សដែលស្ថិតក្នុងអារម្មណ៍ល្អ​មិន​ចូល​ចិត្ត​ស្ត្រេស ចូលចិត្ត​ដើរ​លេង​សប្បាយ​ ជប់លៀង ​ងាយ​ៗ និងចូលចិត្តមនុស្សដែលប៉ិនខាងនិយាយ។

ទម្លាប់ការងារ មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍ គឺ​ជា​អ្នក​ដើរ​ឆ្លង​កាត់​ការ​ងារ​ដែល​ត្រូវ​បាន​គេ​ចាត់​ចែង​ឲ្យ​បាន​ពេញ​លេញ យកចិត្តទុកដាក់រាល់កិច្ចការ ហើយតែងតែគិតថាអ្វីដែលអ្នកធ្វើបានល្អបំផុត។

ទម្លាប់អាក្រក់ទម្លាប់អាក្រក់របស់អ្នក គឺភាពព្រងើយកន្តើយ។ ប្រហែលជាវាមិនមែនជានិស្ស័យរបស់អ្នកទេ ប៉ុន្តែអ្នកមិនបានខ្វល់ពីវាទេ រហូតធ្វើឲ្យអ្នកដទៃមើលឃើញថាអ្នកជាមនុស្សអាត្មានិយម ប៉ុន្តែតាមពិតអ្នកគ្រាន់តែចង់មានសន្តិភាព គ្មានការរំខានតែប៉ុណ្ណោះ។

រូបភាព
រូបភាព

អត្តចរិតមនុស្សកើតនៅថ្ងៃពុធ

ស្មោះត្រង់ សប្បុរស មិនគិតតែពីខ្លួនឯង មិនចូលចិត្តពឹងផ្អែកលើនរណាម្នាក់ ប៉ុន្តែមានសេចក្តីស្រលាញ់ និងប្រច័ណ្ឌហួងហែងច្រើន ទៅលើមនុស្សពិសេស។

ផ្កានាំសិរីមង្គល គួរ​ដាំ​ដើម​ឈើ​ដែល​ចេញ​ផ្កា និង​បង្កើត​ផ្លែ ឬជាមួយផ្កាពណ៌លឿង ដូចជាដើមស្វាយ ឬ​ដើម​រាជព្រឹក្ស ជឿ​ថា​វា​នឹង​ជួយ​ឲ្យ​មាន​ជីវិត​សុខសាន្ត។

ទម្លាប់ពេលមានស្នេហា ប៉ិនរឹងរូសដាក់គេណាស់ គិតច្រើន មានមនោសញ្ចេតនា គួរឲ្យស្រលាញ់ យកចិត្តទុកដាក់ចំពោះគូស្នេហ៍ ចងចាំថ្ងៃកំណើត ថ្ងៃសំខាន់របស់គូស្នេហ៍ទាំងអស់ មានភាពរួសរាយរាក់ទាក់ ជាមួយមនុស្សគ្រប់គ្នា អត់ចូលចិត្តនិយាយតាមសារ ជាមួយមនុស្សជាទីស្រលាញ់ទេ។

ចំណុចខ្សោយរឿងស្នេហា ប្រយ័ត្ន​គំនិត​ខុស​គ្នា​ជាមួយ​គូស្នេហ៍ ឬឥរិយាបទ​នៅ​ក្នុង​ទិស​ដៅ​ខុស​​គ្នា​ ដែលវាងាយស្រួយឲ្យជនទី​បី​ចូលមកបំបែកបាន។ ដូច្នេះ​ហើយ​ត្រូវ​ប្រើ​ចំណុច​ខ្លាំង ​ក្នុងការ​និយាយ​របស់អ្នក ឲ្យ​បាន​ជាប្រយោជន៍ ធ្វើយ៉ាងណាឲ្យយល់​ពីគ្នា​ទៅ​វិញ​ទៅមក។

បើចង់ចែចង់អ្នកកើតថ្ងៃពុធ គួរដឹងថា ៖ អ្នកកើតថ្ងៃពុធ ជាមនុស្សគួរឲ្យស្រលាញ់ណាស់​ មាន​មនោសញ្ចេតនា​ខ្លាំង​ តែអារម្មណ៍​ឡើង​ចុះ ​គឺ​ពិបាក​នឹង​ទាយ​ទុក​មុន​ណាស់ ជាមនុស្សពិភពលោកផ្ទាល់ខ្លួនខ្ពស់ តែ​បើ​យក​មនុស្ស​ថ្ងៃ​ពុធ​មក​ធ្វើ​ជា​សង្សារបាន គេ​នឹង​មើល​ថែ​អ្នក បាន​ល្អ​ពីព្រឹកដល់ល្ងាច។

ទម្លាប់ការងារ ភាគច្រើនដែលកើតនៅថ្ងៃនេះគឺរឹងរូស ហើយជឿជាក់លើខ្លួនឯងខ្ពស់។ ជឿជាក់លើអ្វីដែលអ្នកធ្វើ និងអ្វីដែលអ្នកនិយាយ ត្រូវមានគោលការណ៍សមហេតុផល ប៉ុន្តែស្តាប់តែពាក់កណ្តាលប៉ុណ្ណោះ។ 

រូបភាព
រូបភាព

អត្តចរិតមនុស្សដែលកើតនៅថ្ងៃអង្គារ

ជឿលើអបិយជំនឿ អាថ៌កំបាំង មានភាពក្លាហាន ទោះក្រអឺតក្រទមបន្តិចតែឧស្សាហ៍ព្យាយាម និងប៉ិនអត់ធ្មត់។

ផ្កានាំសិរីមង្គល ផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក វាត្រូវបានគេជឿថាវានឹងជួយបង្កើនស្នេហា និងភាពរុងរឿង។

ទម្លាប់ពេលមានស្នេហា អ្នក​អាច​ស្រមៃ​ទៅ​អនាគត​នៅ​ឆ្ងាយ និយាយបានល្អ អាចសើចពេញមួយថ្ងៃ ចូលចិត្តមនុស្សយកចិត្តទុកដាក់ មានក្ដីសង្ឃឹមចំពោះស្នេហាខ្ពស់ ចូលចិត្តស្រមៃថាគូស្នេហ៍មិនស្មោះត្រង់ អារម្មណ៍​ប្រែប្រួល។

ចំណុចខ្សោយរឿងស្នេហា ការយល់ច្រឡំ ដែលមកពីការមិនយល់ពីគ្នា ឬមតិផ្សេងគ្នាក្នុងទិសដៅផ្សេងគ្នា។ ដំណោះស្រាយ គ្រាន់តែកែតម្រូវការយល់ដឹង ការទទួលយកអត្តសញ្ញាណរបស់ភាគីម្ខាងទៀត នៅពេលណាដែលមានបញ្ហា គួរតែកែជាបន្ទាន់ពីមួយពេលទៅមួយពេល ព្រោះបើទុកបញ្ហាជាច្រើន មិនព្រមដោះស្រាយ នឹងនាំឲ្យមានការទាស់ទែងកាន់តែច្រើនឡើងៗ រហូតដល់បែកគ្នា។

បើចង់ចែចង់អ្នកកើតថ្ងៃអង្គារគួរដឹងថា ៖ ពួកគេជាមនុស្ស​មាន​រឿង​លាក់លៀម និង​ព្រងើយ​កន្តើយ ងាយនឹងអាក់អន់ចិត្ត​ ប៉ុន្តែជាធម្មតា គេមិនបង្ហាញវាទេ។ ពួកគេចាញ់មនុស្សដែលចេះគួរសម មើលមនុស្សតាមអាកប្បកិរិយានិងរបៀបរស់នៅ មិនចង់ខ្ជះខ្ជាយពេលវេលា។

ទម្លាប់ការងារ អ្នកជាមនុស្ស​និយាយ​ត្រង់ មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា​ទេ រហូតដល់ពេលខ្លះនិយាយដោយមិនគិត ធ្វើឲ្យបែកបាក់ទំនាក់ទំនងទាំងក្រុមក៏មានដែរ។

រូបភាព
រូបភាព

អត្តចរិតមនុស្សដែលកើតនៅថ្ងៃច័ន្ទ

ជាមនុស្សទាក់ទាញចំពោះភេទផ្ទុយ ស្នេហាគឺជារឿងធំ ទម្លាប់​មិន​ខ្លាច​អ្នក​ណា​ខឹង បើខឹងគេក៏ឆាប់បាត់វិញដែរ​។

ផ្កានាំសិរីមង្គល ផ្កា​ពណ៌​ស ​ដូច​ជា​ផ្កាម្លិះ ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​មនុស្ស​ទាំងនេះ ឲ្យ​ស្រលាញ់​ និង​មាន​ចិត្ត​មេត្តា។

ទម្លាប់ពេលមានស្នេហា ជា​​​​អ្នក​​​ចែចង់​​​ ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ទន់ភ្លន់ ចេះនិយាយបញ្ចុះបញ្ចូល ចូលចិត្តធ្វើសកម្មភាព លេងសើច អាចនិយាយជាមួយដៃគូរហូតដល់ព្រឹក តែងតែរក្សាភាពស្ងៀមស្ងាត់ កម្រប្រាប់ភាគីម្ខាងទៀតឲ្យដឹងណាស។

ចំណុចខ្សោយរឿងស្នេហា បញ្ហាអាចកើតចេញពី សាច់ញាតិ មនុស្សពេញវ័យ ឬភាពមិនយល់ស្របគ្នា ជាមួយសាច់ញាតិ ភាពខុសគ្នានៃវប្បធម៍ វណ្ណៈ និងសាសនាផ្សេងគ្នា។ ស្នេហាដំបូងត្រូវតែជម្នះឧបសគ្គ អ្នកត្រូវតែបញ្ជាក់ខ្លួនឯងឲ្យខ្លាំង ទើបអាចទទួលយកបាន។

វិធីចែចង់អ្នកកើតថ្ងៃចន្ទ អ្នកកើតថ្ងៃចន្ទ ចូលចិត្តមនុស្សដែលយកចិត្តទុកដាក់គ្រប់រឿងល្អិតល្អន់ គិតច្រើន ងាយធុញថប់ ប៉ុន្តែមិនសូវមានអ្នកដឹងទេ ព្រោះបង្កើតរូបភាពបានល្អ។ ជាមនុស្សឯកា​ មិន​ចូល​ចិត្ត​មនុស្ស​ដែលប៉ិន​ញុះញង់។ បើអាចធ្វើបាន យកល្អកុំជ្រៀតជ្រែកក្នុងកិច្ចការផ្ទាល់ខ្លួនរបស់គេ ហើយ​សំខាន់​បំផុត​មនុស្ស​ថ្ងៃ​ចន្ទ​ចូល​ចិត្ត​មនុស្ស​ស្មោះ​ត្រង់​។

ទម្លាប់រឿងការងារ អ្នកជាមនុស្សដែលចូលចិត្តប្រើពាក្យសម្ដីផ្អែមល្ហែម និយាយពីរោះ ប៉ុន្តែវាជាការនិយាយដែលមិនបង្កគ្រោះ.ថ្នា.ក់ ហើយមិនប្រមាថអ្នកដទៃដោយពាក្យសម្ដីនោះទេ៕   

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T