មកកម្មវិធីតែមួយ Cha Eunwoo និង Nam Joo Hyuk ជះរាងសង្ហាខ្លាំង ក្នុងឈុតដូចគ្នា

//s9.kh1.co/16/16df830b029dc445620c13d4cc3051b80c023927.jpg
កម្សាន្ត

 ២១-តុលា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

Cha Eunwoo សមាជិកក្រុម ASTRO និងតារាសម្តែង Nam Joo Hyuk បានពាក់អាវដូចគ្នាក្នុងព្រឹត្តិការណ៍ដូចគ្នា តែបញ្ចេញភាពសង្ហាខុសប្លែកគ្នា។

កម្សាន្ត ៖ Cha Eunwoo សមាជិកក្រុម ASTRO និងតារាសម្តែង Nam Joo Hyuk ថ្មីៗនេះបានចូលរួមការបញ្ចាំងភាពយន្ត សម្រាប់រឿង «Remember» កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដែល Nam Joo Hyuk បានចូលរួមការចាក់បញ្ចាំង ជាលើកដំបូងក្នុងនាមជា តួឯកសម្រាប់រឿងនេះ ខណៈដែល Cha Eunwoo បានស្វាគមន៍គ្រប់គ្នា ជាមួយនឹងវត្តមានរបស់លោក ក្នុងនាមជាភ្ញៀវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះគឺ អ្នកទាំងពីរបានពាក់អាវស្បែកដូចគ្នា ពីម៉ាក Lemaire នៅលើកំរាលព្រំក្រហមដោយចៃដន្យ តែបញ្ចេញភាពទាក់ទាញខុសគ្នា ទោះជាម៉ូតសក់​របស់​ពួក​គេ​គឺ​ស្រដៀង​គ្នា តែ Cha Eunwoo មើលទៅភ្លឺថ្លាជាមួយនឹងការតុបតែងបបូរមាត់បែប peachy និងការតុបតែងភ្នែកបែបធម្មជាតិ។

ចំណែក Nam Joo Hyuk មើលទៅ​​ធម្មជាតិ​ដោយការពាក់អាវធំ​ជាមួយអាវយឺតពណ៌ស និងខោពណ៌ក្រែម។

យ៉ាងណាមិញ អ្នកគាំទ្រក៏ចូលចិត្តស្ទាយ៍របស់លោក ដោយសារតែលោកនៅតែរក្សាភាពសាមញ្ញ និងរស់រវើកបែបធម្មជាតិ ខណៈដែល Cha Eunwoo មើលទៅដូចជាតារាដែលជះមន្តស្នេហ៍ដូចរាល់លើក។

សូមទស្សនារូបភាពខាងក្រោម ៖

Cha Eunwoo និង Nam Joo Hyuk 
Cha Eunwoo និង Nam Joo Hyuk 
Cha Eunwoo និង Nam Joo Hyuk 
Cha Eunwoo និង Nam Joo Hyuk 
Cha Eunwoo និង Nam Joo Hyuk 
Cha Eunwoo និង Nam Joo Hyuk 

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T