តារា​កូរ៉េ​ទាំងនេះ រង​ការ​រិះ​គ...ន់ពីមហាជន​ ក្រោមហេតុផលខុសទំនង!

//s9.kh1.co/ea/ea62ea6274e30c1ea63141f41aa343c5ccf80135.jpg
កម្សាន្ត

 ២៣-សីហា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ល្បី​ខាង​មុខមាត់ស្អាត និងសមត្ថភាពពូកែៗ ប៉ុន្តែ​ពេល​ខ្លះ​ តារាកូរ៉េទាំងនេះ ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធើណេត ​រិះគន់​​ឥត​ឈប់​ឈរ ជាមួយហេតុផលដ៏មិនគួរឲ្យស្មានដល់។

កូរ៉េខាងត្បូង៖ បើនិយាយដល់ ក្នុងវិស័យសិល្បៈកូរ៉េ មានតារា K-pop ជាច្រើន ដែលតែងតែគេចមិនផុត និងទទួលរងការរិះគន់ ដោយហេតុផលចម្លែកៗ ដោយសូម្បីតារាសម្ដែង ឬក្មេងតូចៗក៏មិនលើកលែងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ មានតារាកូរ៉េជាច្រើននាក់ ដែលត្រូវបានអ្នកនិយមលេងអ៊ីនធើណេត រិះគន់ចំពោះហេតុផលដ៏គួរឲ្យអស់សំណើចមួយចំនួន ដែលយើង មិនអាចសូម្បីតែសុបិនថា រឿងបែបហ្នឹងសោះក៏ខុសដែរ។

ហើយខាងក្រោមនេះ គឺជាបញ្ជីឈ្មោះតារាកូរ៉េមួយចំនួន ដែលត្រូវបានរិះគន់ដោយហេតុផលគួរឲ្យអស់សំណើចបំផុតដែលមិនធ្លាប់មានក្នុងឧស្សាហកម្មកម្សាន្តកូរ៉េពីមុនៗមក៕

១.Han So Hee

ជា​តារាដែលមានឈ្មោះ​ល្បី​ក្នុង​ប្រទេស​កូរ៉េ ដូច្នេះ​ហើយ​ទើប​តារា​ស្រីតួក្នុងរឿង World of the Married តែង​តែ​ជា​ប្រធានបទ​ចាប់​អារម្មណ៍​អ្នក​លេង​អ៊ីនធើណេត។ ក្នុងឆ្នាំ ២០២១ Han So Hee ត្រូវបានអ្នកនិយមលេងអ៊ីនធើណេត ថ្កោលទោសភ្លាមៗ ដោយបានរិះគ...ន់ថា តារាស្រីរូបនេះ ជាមនុស្សស្រីអាក្រ....ក់ ហើយថែមទាំងមិនសក្តិសមក្នុងការក្លាយជាតារាល្បី នៅពេលដែលរូបភាពមួយចំនួន នៃការជក់បារីរបស់នាង លេចចេញនាពេលថ្មីៗនេះ។ ក្រៅពីនេះ នៅលើដៃរបស់ Han So Hee វាបង្ហាញពីរូបសាក់ចាស់ៗ ជាច្រើនសន្លឹកក៏ត្រូវបានជីកកកាយផងដែរ។ 

Han So Hee
Han So Hee

២.Kang Dong Won

ក្រៅ​ពី​ការ​សម្ដែង ការអប់រំ និង​ប្រវត្តិ​គ្រួសារ សម្រស់​ ជា​អ្វី​ដែល​ជួយ​ឲ្យ​តារា​សម្ដែង Kang Dong Won ទាក់​ទាញ​អ្នក​គាំទ្រ និង​ទទួល​បាន​ការ​សរសើរ​ពេញ​មួយ​អាជីព​របស់ខ្លួន។ យ៉ាងណាមិញ តារាសម្តែង Kang Dong Won ត្រូវបានអ្នកនិយមលេងអ៊ីនធើណេតមួយចំនួន រិះគ..ន់ក្នុងអំឡុងសន្និសីទសារព័ត៌មាន សម្រាប់ការចេញផ្សាយរឿងមួយក្នុងឆ្នាំ ២០២០ ដោយសារតែ គ្រាន់តែ រសជាតិស្ទាយ៍ធ្វើខ្លួនក្នុងវ័យកណ្តាលរបស់លោក និងមុខមាត់មិនសង្ហាដូចពីមុន ទើបធ្វើឲ្យតារារូបនេះ រងការរិះគ..ន់។ 

Kang Dong Won
Kang Dong Won

៣.Jang Geun Suk

Jang Geun Suk ធ្លាប់ត្រូវបានគេស្គាល់ថាជា «ព្រះអង្គម្ចាស់នៃអាស៊ី» ហើយត្រូវបានអ្នកគាំទ្រជាច្រើនស្រលាញ់  ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ថ្ងៃមួយ តារាសម្តែងរូបនេះបានក្លាយជាបន្លាក្នុងក្រសែភ្នែកអ្នកនិយមលេងអ៊ីនធើណេត ដោយសារតែលោកមិនអាចថែរក្សាទម្ង...ន់ខ្លួនឯងបាន នាំឲ្យមានការផ្លាស់ប្ដូររូបរាងធា...ត់ជាងមុន។ នោះ​ក៏​មាន​ន័យ​ថា តារា​រូប​នេះ​ទទួល​បាន​ការ​រិះគ...ន់​ពី​អ្នក​លេង​អ៊ីនធើណេត​មួយ​ចំនួនផងដែរ។

ang Geun Suk
ang Geun Suk

៤.Gong Hyo Jin

មិនថាតារាសម្ដែងស្រី Gong Hyo Jin មានទេពកោសល្យយ៉ាងណានោះទេ គ្រាន់តែរូបភាពរបស់តារាស្រីរូបនេះ ថតជាមួយ Kang Ha Neul ត្រូវបានអ្នកនិយមលេងអ៊ីនធើណេតរិះគ...ន់យ៉ាងខ្លាំង ដោយសារតែរូបរាងរបស់នាង។ អ្នក​លេង​អ៊ីនធើណេត​ម្នាក់​ បាន​បញ្ចេញ​មតិ​បែប​ព្យាបាទ​ថា «Sweet Ha Neul and ugly Hyo Jin»។ ឆ្លើយតប​នឹង​ការ​រិះគ...ន់​របស់​អ្នក​លេង​អ៊ីនធើណេត Gong Hyo Jin បាន​ត្រឹម​តែ​ឆ្លើយ​ដោយ​ពាក្យ​សាមញ្ញ​ពីរ​ម៉ាត់​ថា «សុំទោស»។

Kang Ha Neul និង Gong Hyo Jin
Kang Ha Neul និង Gong Hyo Jin

៥.Lee Ro Eun

ក្នុង​នាម​ជា​តារា​សម្ដែង​វ័យ​ក្មេង Lee Ro Eun មិន​អាច​គេច​ផុត​ពី​ការ​រិះ​គ..ន់​អាក្រក់​ពី​សហគមន៍​អន​ឡាញ​បាន​ឡើយ ដោយ​សារ​រូបរាង​របស់​នាង​​ក្នុង​រឿង The World of the Married។ យ៉ាងណាមិញ ជំនួសឲ្យការសាកសួរ ផលិតករ អ្នកនិយមលេងអ៊ីនធើណេត មួយចំនួន បានប្រើពាក្យគំរោះគំរើយ រិះគ...ន់រូបរាង របស់តារាស្រីវ័យក្មេងរូបនេះ ដែលធ្វើឲ្យគ្រួសារ មានការខកចិត្តជាខ្លាំង រហូតនិយាយចេញមក អង្វរអ្នកនិយមលេងអ៊ីនធើណេត ឲ្យឈប់និយាយពេក្យពេចន៍មិនល្អ មកលើកូនស្រីដែលទើបតែមានអាយុ ៥ឆ្នាំ នេះផង។ ព្រោះនាងជាក្មេងស្រីតូចម្នាក់ដែលមិនយល់អ្វីទាំងអស់ ក៏ត្រូវគេស្អប់ដែរ ដោយសារតែនាងមើលទៅមិនសាកសមនឹងតួអង្គក្នុងរឿងនេះ។

Lee Ro Eun
Lee Ro Eun

ប្រភព៖ kenh14

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T