កម្សាន្ត៖ ប្រិយមិត្តមួយចំនួនតូច អាចនឹងគិតថា ឡាវជាប្រទេសមួយ ដែលមិនសូវមានភាពជឿនលឿនដូចប្រទេសអាស៊ានមួយចំនួនទៀតនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសមួយនេះ ពិតជាសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ពិសេសតំបន់ទេសចរណ៍ផ្ទាល់តែម្ដង សុទ្ធតែស្អាត និងបរិយាសកាសស្ងប់ស្ងាត់ស្រស់ស្រាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រៅពីមានតំបន់ទេសចរណ៍ធម្មជាតិស្អាត ប្រទេសឡាវ ក៏មានការចំណាយលើការស្នាក់នៅ និងអាហារហូបចុក ក្នុងតម្លៃសមរម្យផងដែរ។ ដូច្នេះ នៅគិតអីទៀត បើអ្នកកំពុងមានគម្រោងទៅលេងប្រទេសឡាវ កន្លែងទេសចរណ៍ ចំនួន ៩ នេះ ដែលអ្នកគួរទៅទស្សនា៕
១.ទឹកស្ទឹងពណ៌ខៀវ blue lagoon ទីក្រុង Vang Vieng

២.ទៅមើលព្រះអាទិត្យលិចលើកំពូលភ្នំ នៅ Muang Ngoi

៣.ដងទន្លេ Nong Khiaw និង Muang Ngoi

៤.ទឹកធ្លាក់ Kuang Si ខេត្តហ្លួងព្រះបាង

៥.វត្ត Xieng Thong

៦.ប្រាសាទវត្តភូ

៧.ទឹកធ្លាក់ Khone Pha Pheng

៨.ទឹកធ្លាក់ Tad Fane

៩.ទឹកធ្លាក់ Tad Yuang
