ខ្ជិលទៅបោះតង់ឆ្ងាយ! មកកោះតាព្រហ្ម ភ្នំពេញយើងនេះ ទេសភាព Best មិនចាញ់គ្នា

//s9.kh1.co/58/58e1229d9b2fd6fb1c2395284dc5f4d9f9bb51a2.jpg
កម្សាន្ត

 ១៥-កក្កដា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

កោះតាព្រហ្ម អាចឲ្យយើង សម្រាកលំហែជាមួយទេសភាពដងទន្លេ ទេសភាពពណ៌បៃតង ដំំណាំហូបផ្លែច្រើនប្រភេទ ខ្យល់ត្រជាក់បក់រំភើយ និងអាចមើលឃើញទិដ្ឋភាពទីក្រុងភ្នំពេញពីចម្ងាយយ៉ាងត្រជាក់ភ្នែក។

កម្សាន្ត៖ ប្រសិនបើប្រិយមិត្តដែលជាអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បែបបោះតង់ គេងស្ដាប់សម្លេងធម្មជាតិ ជួបជុំមិត្តភក្ដិ និងកំពុងមានគម្រោងចង់ចុះតាមខេត្ត តែខ្ជិលក្នុងការធ្វើដំណើរ សូមក្រឡេកមកមើលកន្លែងកម្សាន្តមួយនេះ ដែលមានទីតាំងនៅជិតខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីនេះ មានទីតាំងនៅ កោះតាព្រហ្ម ជាយក្រុងភ្នំពេញផ្ទាល់តែម្ដង ដែលស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលយើងអាចធ្វើដំណើរចុះពីផ្សារច្បារអំពៅតាមផ្លូវជាតិលេខ១ ទៅមុខត្រង់រហូតដល់ស្តុបរោងចក្រស្រាបៀរ Tiger រួចបត់ឆ្វេង ឆ្ពោះទៅកំពង់ចម្លងកោះតាព្រហ្ម ហើយយើងអាចជិះទូកឆ្លងទៅតែម្ដង ដែលត្រូវចំណាយអស់ម្នាក់ត្រឹម ១០,០០០ រៀលប៉ុណ្ណោះក្នុងការជិះទូកទៅវិញទៅមក។

យ៉ាងណាមិញ កោះនេះផងដែរ ពេលដែលយើងទៅដល់ ក៏មានកន្លែងអង្គុយលេង មានលក់អាហារ និងមានតង់សម្រាប់ជួល ឲ្យយើងអាចសម្រាកលំហែជាមួយទេសភាពដងទន្លេ ទេសភាពពណ៌បៃតង ដំំណាំហូបផ្លែច្រើនប្រភេទ ខ្យល់ត្រជាក់បក់រំភើយ និងអាចមើលឃើញទិដ្ឋភាពទីក្រុងភ្នំពេញពីចម្ងាយយ៉ាងត្រជាក់ភ្នែកផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ រស់ សិរីរ័ត្ន

កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T