សំណាងទេវតាប្រទាន! ថត «Squid Game» មួយរឿង តួទាំងនេះ រកចំណូលបានខ្ទង់លានដុល្លារ

//s9.kh1.co/69/69171d9dd09fa84ede78702fbbe33407a2d072c0.jpg
កម្សាន្ត

 ០២-កក្កដា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែភាពយន្ត «Squid Game» របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានល្បីល្បាញទូទាំងសកល ដែលមានអ្នកចូលចិត្ត និងចូលទស្សនារាប់សិបលានដងក្នុងរយៈពេលដ៏ខ្លី។

កូរ៉េខាងត្បូង៖ ជាការពិត ក្រោយបញ្ចេញខ្សែភាពយន្ត «Squid Game» នៅខែកញ្ញាឆ្នាំ ២០២១ ផលិតករនៃរឿងនេះ បានឈ្នះពានរង្វាន់ធំៗជាច្រើន។ ភាពយន្តនេះមានអ្នកចូលមើល ១១១លានដង ក្នុងខែដំបូងរបស់ខ្លួន ដែលធ្វើឲ្យវាក្លាយជារឿងចេញផ្សាយថ្មី ដែលមានអ្នកមើលច្រើនបំផុតមិនធ្លាប់មាននៅលើតារាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកទៀត តិចជាងមួយឆ្នាំចាប់តាំងពីការបើកដំណើរការរបស់ខ្លួន «Squid Game» បានកាន់កាប់តំណែងលេខ១ យ៉ាងរឹងមាំ ជាមួយនឹងម៉ោងចាក់ផ្សាយជាង ១.៦៥ពាន់លានម៉ោង ដែលច្រើនជាងកម្មវិធីផ្សេងៗទៅទៀត ជាមួយនឹងប្រាក់ចំណេញ ១ពាន់លានដុល្លារ។ ហើយដូវកាលទីពីរនឹងចាក់ផ្សាយនៅចុងឆ្នាំ ២០២៣ ខាងមុខនេះ។

«Squid Game»
«Squid Game»

នេះបើយោងតាម ​​SCMP តារាសម្ដែងតួអង្គក្នុងរឿងនេះ មានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីការថតរឿង «Squid Game» និងទទួលបានការចាប់អារម្មណ៍មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។ ហើយខាងក្រោមនេះ ជាការរកចំណូលបានរបស់ពួកគេ បន្ទាប់ពីសម្ដែងចប់ក្នុងរឿង «Squid Game»៕

១.Park Hae Soo

តារាសម្តែងវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថាជាតួ Cho Sang Woo ក្នុងរឿង Squid Game។ លោកក៏បានបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ជាច្រើនដូចជា Six Flying Dragons , Prison Playbook និង Memories of the Alhambra ។ ថ្មីៗនេះទៀតសោត លោកក៏បានចូលរួមក្នុងរឿងភាគដ៏ពេញនិយម Money Heist: Korea ។ Park Hae Soo រកបានប្រហែល ១.៥លានដុល្លារ សម្រាប់ការបង្ហាញខ្លួនផ្សេងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

Park Hae Soo
Park Hae Soo

២.Heo Sung Tae

យោងតាមប្រភពផ្សេងៗ តារាសម្តែងវ័យ ៤៥ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល ២លានដុល្លារ។ លោកបានសម្តែងក្នុងខ្សែភាពយន្ត និងកម្មវិធីជាច្រើនក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ រួមទាំងតួនាទីដំបូងរបស់លោកក្នុងឆ្នាំ ១៩៩០ នៅក្នុង Dragon Ball: Son Goku Fights, Son Goku Wins។

Heo Sung Tae
Heo Sung Tae

៣.Kim Joo Ryung

អ្នកលេងលេងរៀងទី ២១២ នៅក្នុងរឿងនេះ គឺ Kim Joo Ryung អាយុ ៤៦ឆ្នាំ បានសម្តែងក្នុងខ្សែភាពយន្តជាច្រើនចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់នាងនៅក្នុង Memories of Murder ក្នុងឆ្នាំ ២០០៣។ កេរ្តិ៍ឈ្មោះរបស់នាង មិនសូវល្បីក្នុងវិស័យកម្សាន្តទេ ប៉ុន្តែរកបានប្រាក់ភាគច្រើនដោយសារអាជីពទូរទស្សន៍ដែលខំប្រឹងប្រែងធ្វើការ។ យោងតាម ​​Celebs Revealed នាង Joo Ryung ត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិប្រហែល ២លានដុល្លារ ។

Kim Joo Ryung
Kim Joo Ryung

៤.Anupam Tripathi

ថ្វីត្បិតតែបានសម្តែងក្នុងរឿងភាគកូរ៉េ និងកម្មវិធីទូរទស្សន៍មួយចំនួនក៏ដោយ Tripathi ត្រូវបានគេស្គាល់ទូទាំងពិភពលោកសម្រាប់តួនាទីរបស់ខ្លួន នៅពេលបានសម្ដែងក្នុងរឿងដ៏ល្បី Squid Game នេះ។ Tripathi មកពីទីក្រុង New Delhi (ប្រទេសឥណ្ឌា) មានវ័យ ៣៤ឆ្នាំ ដែលស្ទាត់ជំនាញភាសាកូរ៉េ ហើយបានបង្ហាញពីសមត្ថភាពសម្តែងរបស់ខ្លួន នៅពេលដែលគេបានក្លាយជាតួសំខាន់មួយនៃខ្សែភាពយន្តនេះ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកឥឡូវនេះ ត្រូវបានគេនិយាយថាមានតម្លៃប្រហែល ៣លានដុល្លារ ។

Anupam Tripathi
Anupam Tripathi

៥.Wi Ha Joon

Ha Joon មានអាយុ ៣១ឆ្នាំ គឺជាតារាសម្តែងទូរទស្សន៍ដែលមានបទពិសោធន៍។ លោកបានដើរតួជាច្រើនមុនពេលលេចមុខក្នុងរឿង Squid Game ដោយកាលពូមលោកធ្លាប់សម្ដែងក្នុងរឿងដូចជា Romance is a Bonus Book និង Gonjiam: Haunted Asylum។ យោង​តាម ​ទស្សនាវដ្ដី Hollywoods ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​បច្ចុប្បន្ន​មាន​តម្លៃ ៣ លាន​ដុល្លារ។ ប្រជាប្រិយភាពរបស់លោក ក៏រីករាលដាលពាសពេញពិភពលោកផងដែរ ដូចដែលបានបង្ហាញ ដោយតារាសម្ដែងរូបនេះបានបង្ហាញខ្លួនក្នុង កម្មវិធី The Tonight Show ជាមួយលោក Jimmy Fallon ជាមួយនឹងតារារួមអាជីពរបស់លោក ក៏ដូចជាការបង្ហាញពីរាងកាយដ៏ស្រទន់របស់ខ្លួននៅលើគម្រប Men's Health Korea ។ 

Wi Ha Joon
Wi Ha Joon

៦.Oh Yeong Su

មានប្រាក់ចំណូល ៣ លាន​ដុល្លារ។ បេក្ខជន ០០១ ក្នុង Squid Game គឺចាស់ជាងគេនៅក្នុង Game។ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​បាន​ជាប់​ឈ្មោះ​ជា​ច្រើន​ក្នុង​ប្រភេទ «តារា​គាំទ្រ​ល្អ​បំផុត» ក្នុង​វិស័យ​រឿង ​ក្នុង​កម្មវិធី Golden Globe Awards ឆ្នាំ២០២២។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាតួសម្តែងនៅប្រទេសកូរ៉េក្នុងឆ្នាំ ១៩៦៧។ បន្ទាប់មកគាត់បានលេចមុខក្នុងរឿងភាគជាច្រើន។ តារាសម្តែងវ័យ ៧៨ឆ្នាំរូបនេះ តែងតែដើរតួជាព្រះសង្ឃក្នុងកម្មវិធីដូចជា The Great Queen Seondeok , Spring, Summer, Fall, Winter… And Spring and A Little Monk ។

Oh Yeong Su
Oh Yeong Su

៧.Lee Yoo Mi

Lee Yoo Mi មានភាពល្បីល្បាញបន្ទាប់ពីតួនាទីរបស់នាងនៅក្នុង Squid Game។ បន្ទាប់​មក ឈ្មោះ​របស់​នាង​ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​កាន់​តែ​ខ្លាំង​ឡើង​ពេល​សម្ដែង​រឿង All of Us Are Dead ។ យោងតាមគេហទំព័រ AllKPop តារាស្រីវ័យ ២៨ឆ្នាំរូបនេះ បានកើនឡើងពី ៤០,០០០ Followers នៅលើបណ្តាញសង្គម ឡើងដល់ ២៥០,០០០ Followers។ ហើយឥឡូវនេះមានអ្នក Follow ជាង ៧.៧លាននាក់។ ប្រជាប្រិយភាព​របស់​នាង​កំពុង​កើន​ឡើង​ឥត​ឈប់ឈរ ដូច​ដែល​បង្ហាញ​ដោយ​កិច្ចសន្យា​រក​ប្រាក់​កម្រៃ​ដែល​រក​ឃើញ​នាង​ផង​ដែរ។យោង​តាម​គេហទំព័រ Celebrity Net Worth តារា​ស្រី​វ័យ ២៨ ឆ្នាំ​រូប​នេះ​មាន ​ទ្រព្យ​សម្បត្តិ ​ចំនួន ៤ លាន​ដុល្លារ ។

Lee Yoo Mi
Lee Yoo Mi

៨.Jung Ho Yeon

បើតាម Cosmopolitan Middle East បានរាយការណ៍ថា ក្នុងនាមជាតារាលេចធ្លោម្នាក់ក្នុងរឿងភាគ  Ho Yeon ទទួលបានអ្នកតាមដានចំនួន ១៣លាននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍នៃការចាក់បញ្ចាំងរឿងមួយនេះ។ មុនពេលការបញ្ចាំងភាពយន្តនេះ នាងគឺជាជ័យលាភីលំដាប់រងនៃការប្រកួត Korean Next Top Model និងធ្វើជាគំរូសម្រាប់ម៉ាកប្រណីតដូចជា Louis Vuitton, Chanel និង Gucci។ បន្ទាប់ពីជោគជ័យនាពេលថ្មីៗនេះ តារាម៉ូដែលវ័យ ២៨ឆ្នាំរូបនេះ បានឈានទៅមុខបន្ថែមទៀតក្នុងអាជីពរបស់នាង នៅពេលដែលនាងបានក្លាយជាតារាបង្ហាញមុខអាស៊ីបូព៌ាដំបូងគេនៅលើក្រប ទស្សនាវដ្តី Vogue ។ ម៉ាកល្បីៗដូចជា Calvin Klein, adidas និង Chanel ក៏បានកត់សម្គាល់នាងផងដែរ ដោយបានអញ្ជើញនាងឲ្យចូលរួមក្នុងយុទ្ធនាការដើរម៉ូត និងសម្រស់ចុងក្រោយរបស់ពួកគេ។ យោងតាមរបាយការណ៍ Cosmopolitan Middle East ទ្រព្យសម្បត្តិសុទ្ធរបស់ Ho Yeon មានតម្លៃប្រហែល ៤លានដុល្លារ ។

Jung Ho Yeon
Jung Ho Yeon

៩.Gong Yoo

ចាប់ផ្តើមសម្ដែងក្នុងឆ្នាំ ២០០៣ Gong Yoo មានភាពល្បីល្បាញដោយសារតួនាទីរបស់លោកក្នុងរឿង Train to Busan , Coffee Prince , Silenced ហើយក៏ជាតួអ្នកលក់ដ៏អាក្រក់របស់ Squid Game ។ K-drama Stars បាន​និយាយ​ថា​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​ Gong Yoo ​មាន​ប្រហែល ៧ លាន​ដុល្លារ ។ យោងតាម ​​Soompi តារារូបនេះមានចំណូលចិត្តលើការប្តូរប្រាក់ លើគ្រឿងសង្ហារឹម រថយន្ត និងអាហារ។ លោកក៏បានចុះកិច្ចសន្យាយល់ព្រមជាមួយម៉ាករថយន្ត Kia ផងដែរ។ យោងតាមប្រភពដដែល Gong Yoo ក៏ជាម្ចាស់ផ្ទះវិស្សមកាលនៅលើកោះ Jeju ផងដែរ។ ហើយលោកថែមទាំងមានរោងមហោស្រពផ្ទាល់ខ្លួននៅហុងកុង។

Gong Yoo
Gong Yoo

១០. Lee Jung Jae

Lee Jung Jae ក៏​ជា​តារា​សម្ដែង​ជើង​ចាស់ និង​មាន​បទពិសោធន៍​ក្នុង​កម្មវិធី showbiz។ ទោះបីជាទទួលបានភាពល្បីល្បាញជាអន្តរជាតិតាមរយៈ ហ្គេម Squid ក៏ដោយ ក៏តារាសម្តែងរូបនេះបានសម្តែងក្នុងកម្មវិធី និងភាពយន្តកូរ៉េជាច្រើន រួមមាន II Mare, The Housemaid និង New World ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ Lee Jung Jae ត្រូវបានតែងតាំងជាទូតសុឆន្ទៈម៉ាក Gucci ដែលបង្កើន ទ្រព្យសម្បត្តិ ដ៏គួរឲ្យចាប់អារម្មណ៍ របស់ខ្លួនបានចំនួន ១២លានដុល្លារ។ យោងតាមផលិតកររឿង តារាសម្តែងវ័យ ៥០ឆ្នាំរូបនេះ នឹងត្រលប់មកវិញសម្រាប់រដូវកាលទីពីរនៃ Squid Game ជាមួយ Lee Byung Hun ។

Lee Jung Jae
Lee Jung Jae

១១.Lee Byung Hun

Lee Byung Hun ជាតារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​ ដែលធ្លាប់​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ល្បីៗ​ដូច​ជា GI Joe: The Rise of the Cobra , Terminator Genisys និង​ភាពយន្ត​ឧក្រិដ្ឋកម្ម​កូរ៉េ​ជា​ច្រើន​ទៀត។ យោងតាមគេហទំព័រ Celebrity Net Worth តារាសម្តែងវ័យ ៥២ឆ្នាំរូបនេះ មានតម្លៃ ២០លានដុល្លារ ដោយសារអាជីពសម្ដែង ដ៏គួរឲ្យចាប់អារម្មណ៍របស់លោក ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតក្នុងបញ្ជី។

Lee Byung Hun
Lee Byung Hun

ប្រភព៖ zingnews.

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T