យល់ដឹង៖ មនុស្សម្នាក់ៗតែងមានចរិត ឬកពារខុសៗគ្នា ហើយក៏មានអ្នកដទៃដែលមានទស្សនៈគិតមកលើអ្នក ខុសៗគ្នាដែរ។ បុគ្គលិកលក្ខណៈរបស់យើងនីមួយៗ ក៏ខុសៗគ្នា ទៅតាមតារានិករនីមួយៗដែរ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះនឹងបង្ហាញថា តារានិករនីមួយៗ ជាមនុស្សបែណា ៖
♈️ Aries (Mar 21 – Apr 19)
ពួកគេមានអត្តចរិកឆេវឆាវ ផ្សងគ្រោះថ្នាក់ តែមានចិត្តល្អ មិនរុញរាក្នុងការសម្រេចគោលដៅនូវអ្វីដែលខ្លួនសម្រេចចិត្ត។ ភាគច្រើនមាននិស្ស័យមិនសូវល្អប៉ុន្តែគ្រាន់តែមួយឆាវ មិនដែលយកចិត្តទុកដាក់ចំពោះរឿងតិចតួចទេ។
♉️ Taurus (Apr 20 – May 20)
មនុស្សក្នុងតារានិករនេះ មានចរិកចាស់កំរិលបន្តិច តែមានភាពជាអ្នកដឹកនាំ។ ពួកគេចូលចិត្តស្ងប់ស្ងាត់ មិនសូវចូលចិត្តធ្វើអ្វីផ្តេសផ្តាស ប្រើពេលច្រើនក្នុងការសម្របជាមួយការងារ ជីវភាពរស់នៅ និងអ្វីៗដែលនៅជុំវិញខ្លួន។
♊️ Gemini (May 21 – Jun 20)
មនុស្សនេះចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ មានភាពឆ្លាតវៃ ប៉ុន្តែមិនសូវផ្ចិតផ្ចង់ បើសិនជាបាននិយាយគ្នាលេងជាមួយ អ្នកច្បាស់ជាមានអារម្មណ៍រីករាយ ព្រោះរបស់ថ្មីហើយចម្លែកដែលមាន នៅក្នុងខួរក្បាលរបស់តារានិករនេះ នឹងធ្វើឲ្យអ្នកងឿងឆ្ងល់ទៅតាមដែរ។

♋️ Cancer (Jun 21 – Jul 22)
តារានិករនេះតែងតែពោរពេញដោយក្តីស្រឡាញ់ ចំពោះពួកគេអ្វីដែលសំខាន់បំផុតនោះ គឺគ្រួសារ។ សំបកក្រៅមើលទៅរឹងរូស ប៉ុន្តែមានចិត្តទន់ភ្លន់។ តារានិករនេះមានចរិកមានះ មានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងគ្រួសារ បើសិនជាធ្វើអ្វី គឺតស៊ូដល់ទីបំផុត។
♌️ Leo (Jul 23 – Aug 22)
មនុស្សក្នុងតារានិករនេះ មានភាពរួសរាយរាក់ទាក់ ចិត្តទូលាយ គឺជាចំនុចពិសេសជាងគេនៃអត្តចរិក ពេលខ្លះស្រឡាញ់មុខមាត់ មានភាពជឿជាក់ ចូលចិត្តខ្វល់ខ្វាយច្រើននូវអ្វីដែលអ្នកដទៃមើលមកខ្លួន ក៏ព្រោះតែបែបនេះទើបធ្វើឲ្យខ្លួនឯងមិនសូវសប្បាយចិត្ត។
♍️ Virgo (Aug 23 – Sep 22)
ពួកគេចូលចិត្តធ្វើអ្វីដែលល្អឥតខ្ចោះ ទោះបីជារឿងកំបុិកកំប៉ុកក៏ដោយ។ តារានិករនេះមានអត្តចរិកសុភាព រម្យទម ក៏ព្រោះតែបែបនេះធ្វើឲ្យខ្លួនឯង មានសម្ពាធ ក៏មិនចេះធ្វើខ្លួនឲ្យទំនេរ ចូលចិត្តជួយគេ។ ដោយសារខ្លួនឯងខ្វះការជឿជាក់គេតែងតែត្រូវការ ការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ។

♎️ Libra (Sep 23 – Oct 22)
មនុស្សនេះចូលចិត្ត ស្វែងរកសេចក្តីសុខសន្តិភាព ពូកែរាប់អាន ការនិយាយសន្ទនា គឺជាលក្ខណៈពិសេសរបស់តារានិករនេះ ហើយអ្វីដែលជាគុណវិបត្តិធំបំផុតនោះគឺ តែងតែស្ទាក់ស្ទើរ ងាយនឹងប្រើគំនិតខ្លួនឯងផ្តោត ទៅលើអ្នកដទៃ នេះហើយគឺជាចំនុចគួរឲ្យប្រុងប្រយ័ត្ន។
♏️ Scorpio (Oct 23 – Nov 21)
តារានិករនេះមានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲបានធូរធារ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។ ពួកគេមានភាពគុំគួន ដោយមិនគិតពីអ្វីទាំងអស់ និងវាយបកទៅលើសត្រូវ។ គុណសម្បត្តិធំបំផុត គឺអ្វីដែលបានដៅទុក ដាច់ខាតត្រូវតែបានសម្រេច មិនបកក្រោយឡើយ។
♐️ Sagittarius (Nov 22 – Dec 21)
តារានិករនេះ ប្រៀបបានទៅនឹងព្រួញនឹងធ្នូ ធ្វើអ្វីដោយឯកឯង រួសរាយរាក់ទាក់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែង ក្នុងចំណោមតារានិករទាំងអស់គឺជាតារានិការដែលចូលចិត្តផ្សងគ្រោះថ្នាក់ ដើរកម្សាន្ត និងចូលចិត្តលេងល្បែង។

♑️ Capricorn (Dec 22 – Jan 19)
តារានិករគឺជាតារានិករ ដែលមានចិត្តអំណត់ជាងគេ ធ្វើអ្វីប្រុងប្រយ័ត្ន ក៏ជាតារានិករដែលស្លូតបូតជាងគេ។ ធ្វើអ្វីប្រាកដប្រជា ក៏រឹងរូសណាស់ដែរ មិនដល់គោលដៅគឺមិនព្រមឈប់ទេ។ ភាពអំណត់របស់ពួកគេទូលំទូលាយ ជាមួយគ្នានេះដែរថែមទាំងឧស្សហ៍ព្យាយាម ពោរពេញដោយទំនួលខុសត្រូវ ប៉ុន្តែគ្មានអារម្មណ៍សុវត្ថិភាព មិនងាយជឿជាក់លើអ្នកដទៃ។
♒️ Aquarius (Jan 20 – Feb 18)
តារានិករនេះជាមនុស្សដែលឈ្លាសវៃ លក្ខណៈពិសេសនោះគឺ ការច្នៃប្រឌិត ស្វែងរកនូវអ្វីដែលមានតែមួយគ្មានពីរ ចិត្តល្អ និងគោរពអាថ៌កំបាំងរបស់មិត្តភក្តិ ចូលចិត្តរាប់អានមិត្តទាំង ២ ភេទ ប៉ុន្តែពិបាកនឹងយល់ចិត្ត ត្រូវការពេលវេលាច្រើន។
♓️ Pisces (Feb 19 – Mar 20)
ជាតារានិករក្រោយគេបង្អស់ ក៏ជាតារានិករដែលប្រមូលផ្តុំនូវគុណសម្បត្តិទាំងអស់ អ្វីដែលពិសេសនោះគឺចិត្តដ៏ស្លូតបូត ដើម្បីជួយអ្នកដទៃ ឬមិត្តភក្តិ សុខចិត្តលះបង់ខ្លួនឯងទៀតផង។
ប្រភព: pakistantoday