យល់ដឹង៖ អ្នកទាំងអស់គ្នាដឹងថា មិនមែនមនុស្សទាំងអស់សុទ្ធតែមានភាពអត់ធ្មត់ទាំងអស់នោះទេ។ ពេលខ្លះការអត់ធ្មត់របស់មនុស្សម្នាក់ៗ តែងតែមានកំណត់ ឬពួកគេនឹងអាចផ្ទុះចេញមកក្រៅបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះយើងនឹងបង្ហាញពីចំនាត់ថ្នាក់ តារានិករដែលមានភាពអំណត់អត់ធ្មត់បំផុត ៖
១. ♒️ Aquarius (Jan 20 – Feb 18)
Aquarius គឺជាមនុស្សដែលចូលចិត្តបំបែកខ្លួន ពីមនុស្សជុំវិញខ្លួន ដែលតែងតែមានគំនិតប្លែកៗ ហើយគំនិតទាំងនោះ គឺជាចំណុចលេចធ្លោមួយនៃតារានិករនេះ។ សម្រាប់ Aquarius មានជំនឿតិចណាស់ចំពោះអ្នកដទៃ។ ហេតុដូច្នេះហើយ មនុស្សដែលអាចនៅក្បែរគេ និងអាចយល់ពីគេបាន គឺមានតិចណាស់ ព្រោះភាគច្រើននៃពួកគេ គឺចូលចិត្តធ្វើអ្វីតែម្នាក់ៗឯង មិនចូលចិត្តពឹងពាក់អ្នកណាឡើយ ព្រោះតែគេជឿជាក់តែលើខ្លួនគេម្នាក់តែប៉ុណ្ណោះ និងជាហេតុដែលបង្ហាញថា ពួកគេមានភាពអំណត់អត់ធ្មត់ខ្ពស់ក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។
២. ♋️ Cancer (Jun 21 – Jul 22)
Cancer គឺជាក្រុមតារានិករនៃភាពឆ្លាតវាងវៃ ភាពអត់ធ្មត់ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។ មហិច្ឆិតារបស់ពួកគេ គឺចូលចិត្តនៅតែម្នាក់ឯង ជាងការដែលនៅក្បែរអ្នកដទៃ។
Cancer ក៏កម្ររំពឹង ឬស្នើសុំជំនួយពីអ្នកដទៃណាស់។ វាអាចនិយាយបានថា ពួកគេធ្វើអ្វីដោយពឹងផ្អែកលើខ្លួនឯង និងមានភាពអត់ធ្មត់ខ្ពស់ ក្នុងការធ្វើការងារទាំងនោះ។
ពួកគេគណនា និងរៀបចំផែនការឲ្យថេរ និងងាយស្រួលជាមុន ហើយជារឿយៗពួកគេធ្វើការតាមកាលវិភាគផ្ទាល់ខ្លួន។
៣. ♓️ Pisces (Feb 19 – Mar 20)
តារានិករនេះមានភាពអត់ធ្មត់ និងការដោះស្រាយអារម្មណ៍ខ្ពស់ ហើយនេះគឺជាអ្វីដែលធ្វើឱ្យ Pisces ជាតារានិករដែលស្ងប់ស្ងាត់បំផុត។
ពួកគេមានធម្មជាតិប្រកបដោយសេចក្តីស្រឡាញ់ និងកម្រិតនៃការយល់ដឹងដែលពួកគេ មានដោយការអត់ធ្មត់ គឺការស្តាប់ហើយដោះស្រាយបញ្ហាអ្នកដទៃ គឺជាអ្វីដែលធ្វើឱ្យពួកគេក្លាយមនុស្សដែលមានភាពអំណត់អត់ធ្មត់ខ្លាំង។
ពួកគេត្រូវបានគេស្គាល់ដោយសារ លក្ខណៈគាំទ្ររបស់ពួកគេ ហើយលើសពីការអត់ធ្មត់ទាំងអស់ ពួកគេចាត់ទុកជាមនុស្សម្នាក់ ដែលនៅចុះសម្រុងនឹងគេឯង ក្នុងគ្រប់ស្ថានភាពទាំងអស់។

៤. ♉️ Taurus (Apr 20 – May 20)
ដោយសារមានភាពផ្ចិតផ្ចង់ ស្វិតស្វាញ អាចឲ្យតារានិករនេះលំបាកបន្តិច តែ Taurus ចូលចិត្តធ្វើអ្វីដោយឯករាជ្យ។ Taurus មានគំនិត និងសកម្មភាពស៊ីជម្រៅ ហើយជារឿយៗមិនស្វែងរកជំនួយពីអ្នកដទៃទេ ពីព្រោះពួកគេចូលចិត្តធ្វើការតែម្នាក់ឯង ហើយមិនជឿលើសមត្ថភាពរបស់អ្នកដទៃឡើយ។ យ៉ាងណាសូមអរគុណ ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង! ពួកគេមើលឃើញអ្វីដែលអ្នកដទៃមិនបានឃើញ ហើយពួកគេរកឃើញវិធីសាស្រ្ត ដែលមានប្រសិទ្ធភាពបំផុត ក្នុងការបំពេញការងារបានយ៉ាងល្អ ហើយពិចារណាលើគំនិតរបស់អ្នកដទៃបានយ៉ាងច្បាស់លាស់។
៥. ♎️ Libra (Sep 23 – Oct 22)
Libra គឺជាអ្នកដែលត្រូវបានកំណត់លក្ខណៈ ដោយភាពរីករាយ មានឆន្ទៈក្នុងការរីកចម្រើន ហើយតែងតែសកម្មនៅក្នុងអ្វីគ្រប់យ៉ាង។
តាំងពីវ័យក្មេង គឺពួកគេខិតខំប្រឹងប្រែង និងឯករាជ្យ។ ពួកគេចូលចិត្តសេរីភាព និងចូលចិត្តផ្លាស់ទី ដោយមិនពិគ្រោះជាមួយនរណាម្នាក់ផ្សេងទៀតឡើយ។ ពួកគេមានភាពរហ័សរហួន ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនដែលពឹងផ្អែក ឬរំពឹងថានឹងមានការឆ្លើយតបរបស់ដៃគូនោះឡើយ។
វាញឹកញាប់ណាស់ ដែលអ្នកបានឃើញ Libra ជួយនរណាម្នាក់ ហើយចាកចេញភ្លាមៗដោយមិនផ្តល់ឱកាសឱ្យមនុស្សនោះ ឆ្លើយតបមកគេវិញ បានន័យថាជួយចេញពីចិត្តដោយមិនត្រូវការការសង។
៦. ♑️ Capricorn (Dec 22 – Jan 19)
ចំពោះតារានិករ Capricorn ទោះរឿងតូចតាចក៏បង្ហាញឱ្យឃើញកំហឹង ប៉ុន្តែពួកគេពូកែលាក់វាណាស់។
ពួកគេតែងផ្តល់ឱកាសមួយចំនួនដល់មនុស្ស មុនពេលអ្វីៗចាប់ផ្តើមអាក្រក់។ ជំនួសឱ្យការបង្ហាញកំហឹង ឬអាកប្បកិរិយាដ៏អំណត់អត់ធ្មត់របស់ពួកគេ Capricorn លាក់ខ្លួនរត់ចេញពីហ្វូងមនុស្សដែលធ្វើឲ្យពួកគេទ្រាំមិនបាន ហើយនៅឆ្ងាយពីមនុស្សទាំងនោះ។ ពួកគេអាចនឹងឆាប់បាត់បង់ការអត់ធ្មត់ ប៉ុន្តែទទួលបានមកវិញ ក្នុងរយៈពេលប្រាំនាទីបន្ទាប់។

៧. ♌️ Leo (Jul 23 – Aug 22)
ក្នុងនាមជាតារានិករ Leo មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលថាពួកគេគឺជាមនុស្សដែលមានឯករាជ្យខ្លាំង។
ពួកគេគឺជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ ស្អប់ការពឹងផ្អែកលើអ្នកដទៃបំផុត។ ពួកគេចង់ធ្វើជាម្ចាស់គ្រប់ការប្រកួតដូចជាឯករាជ្យ និងសេរីភាពដោយខ្លួនឯង។
លើសពីនេះ "ស្តេចនៃសត្វទាំងអស់" គេជាបុគ្គលដែលមានឆន្ទៈខ្លាំង ក្នុងការគ្រប់គ្រង និងដឹកនាំខ្លួនឯង ក៏អាចដឹកនាំអ្នកដទៃផងដែរ។ ដូច្នេះ Leo នឹងពិបាកចិត្តយ៉ាងខ្លាំង នៅពេលដែលគាត់ត្រូវធ្វើអ្វីៗ ដើម្បីផ្គាប់ ឬតម្រូវទៅតាមអ្នកដទៃ នេះគឺដូចជាការបញ្ចូលសត្វសាហាវនេះទៅក្នុងទ្រុង មិនថាជាទ្រុងដែក ឬមាសនោះឡើយ។
ពួកគេនឹងអាក់អន់ចិត្ត ហើយធុញថប់ វិលវល់យ៉ាងខ្លាំង ប្រសិនបើពួកគេមានអារម្មណ៍ថាជាប់ ឬត្រូវគ្រប់គ្រងខ្លាំងពេក។
៨. ♍️ Virgo (Aug 23 – Sep 22)
ពួកគេបង្ហាញការអត់ធ្មត់របស់ពួកគេ ភាគច្រើននៅពេលមិនសំខាន់ ឬមិនចាំបាច់ប៉ុណ្ណោះ។ ពួកគេជាមនុស្សដែលព្យាយាមរត់ចេញពីជម្លោះ ព្រោះពួកគេជឿថា ការប្រឈមមុខក្នុងជម្លោះ នឹងក្លាយជារឿងអាក្រក់ ប៉ុន្តែផ្ទុយទៅវិញពួកគេ បង្ហាញភាពអត់ធ្មត់ នៅក្នុងតែស្ថានភាពដែលមិនសំខាន់ប៉ុណ្ណោះ ព្រោះបើអ្នកវាយប្រហារពួកគេហើយ នៅតែមិនឈប់ វាអាចធ្វើឲ្យពួកខឹងបានយ៉ាងឆាប់រហ័ស ហើយពួកគេក៏មិនសូវបង្ហាញភាពអត់ធ្មត់ទាំងនោះ ឲ្យអ្នកដទៃបានដឹងឡើយ។
ជារឿយៗ មុននឹងស្ថានភាពប្រែជាអាក្រក់ ពួកគេតែងផ្តល់កន្លែងទំនេរដល់មនុស្ស ដើម្បីឱ្យពួកគេស្វែងយល់ពីស្ថានការណ៍ និងកំហុសជាមុនសិន។
៩. ♏️ Scorpio (Oct 23 – Nov 21)
ការបាត់បង់ភាពអត់ធ្មត់ និងការទទួលបានការអត់ធ្មត់ឡើងវិញក្នុងរយៈពេលប៉ុន្មាននាទី គឺជាអ្វីដែល Scorpio ចូលចិត្តធ្វើ ព្រោះពួកគេជាមនុស្សពូកែក្នុងការរង់ចាំ និងមិនទុកក្នុងចិត្តយូរទេ។
ការស្វែងរករបស់របរអ្វីមួយមិនឃើញ ឬរង់ចាំអ្វីមួយក្នុងរយៈពេលយូរអាចធ្វើឱ្យពួកគេខឹង ហើយពេលខ្លះពួកគេអាចបាត់បង់ការអត់ធ្មត់ ប៉ុន្តែពួកគេមិនបង្ហាញវាទេ។
និយាយរួមគឺ ពួកគេមិនមានការស៊ូទ្រាំអត់ធ្មត់យូរទេ ប៉ុន្តែក៏មិនបង្ហាញវាយ៉ាងងាយស្រួល ដូចតារានិករផ្សេងទៀតដែរ។

១០. ♊️ Gemini (May 21 – Jun 20)
ពួកគេតែងតែស្ថិតនៅក្នុងពាក់កណ្ដាលព្រំដែន រវាងការអត់ធ្មត់ និងការមិនអត់ធ្មត់។ ពួកគេអាចមានភាពអត់ធ្មត់ ក្នុងការគ្រប់គ្រងអ្វីមួយ ឬគ្រប់គ្រងមនុស្សដែលនៅជុំវិញពួកគេ ប៉ុន្តែពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ហើយវាបញ្ជាក់បានថា ពួកគេអសមត្ថភាព ក្នុងការសម្រេចចិត្ត នៅពេលត្រឹមត្រូវ ឬសម្រេចចិត្តអ្វីមួយឱ្យច្បាស់។ Gemini ពិបាកបន្តិចក្នុងការអត់ធ្នត់ រហូតពេលខ្លះមិនអាចទប់កំហឹងបាន ក៏ជះទៅអ្នកផ្សេងដែលនៅជិតខ្លួន។
១១. ♈️ Aries (Mar 21 – Apr 19)
ចំពោះតារានិករ Aries ការតម្រង់ជួរអស់រយៈពេលជាយូរ ឬមើលនាឡិការង់ចាំអ្វីមួយយូរពេក មិនមែនជារឿងងាយស្រួលរបស់ពួកគេទេ ព្រោះការពន្យាពេល និងការដោះស្រាយគ្នាយឺតយ៉ាវ ធ្វើឱ្យពួកគេខឹងបំផុត ដែលជាហេតុធ្វើឱ្យពួកគេក្លាយជាតារានិករមួយ មិនចេះអត់ធ្មត់ខ្លាំងបំផុត។
ពួកគេឆាប់មានចរិតឆេវឆាវខ្លាំង និងជាតារានិករមួយ ដែលចូលចិត្តឈ្លានពានបំផុត ព្រោះពួកគេមិនចូលចិត្តរង់ចាំ។
ម៉្យាងទៀត ពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការនិយាយដោយផ្ទាល់ទេ ទោះបីជាវាអាចធ្វើឱ្យនរណាម្នាក់ឈឺចាប់ក៏ដោយ។
១២. ♐️ Sagittarius (Nov 22 – Dec 21)
ការអត់ធ្មត់ គឺជាពាក្យមួយដែលតារានិករ Sagittarius ប្រហែលជាមិនមានបទពិសោធន៍ ក្នុងជីវិតរបស់ពួកគេទេ ដូចដែលពួកគេត្រូវបានគេចាត់ទុកថា ជាតារានិករមួយដែលមិនចេះអត់ធ្មត់បំផុត ក្នុងចំណោមតារានិករទាំង ១២។
ពួកគេចង់ធ្វើអ្វីគ្រប់យ៉ាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលពេលខ្លះ តែងតែធ្វើឱ្យពួកគេមានបញ្ហាដូចជា ការភ្លេចភ្លាំងព័ត៌មានលម្អិតផ្សេងៗទាំងអស់ ព្រោះតែការអត់ទ្រាំមិនបាននោះហើយ។
នោះហើយជាមូលហេតុដែលពួកគេ ត្រូវបានគេចាត់ទុកថាជាតារានិករដែលមិនចេះអត់ធ្មត់ និងស្ថិតនៅលេខរៀងក្រោយគេបង្អស់។
ប្រភព: zodiacshine