ចំណាត់ថ្នាក់តារានិករដែលមិនងាយធ្វើបាបចិត្តគេ រហូតដល់កំពូលអ្នកធ្វើបាបចិត្តគេបំផុត!

//s9.kh1.co/16/160d4c7340c2b684125e00109975c1d08a833c83.jpeg
កម្សាន្ត

 ១៣-កក្កដា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

តើដៃគូរបស់អ្នក អាចនឹងធ្វើឲ្យអ្នកឈឺចាប់ទេ? មកដឹងពីចំណាត់ថ្នាក់របស់ពួកគេខាងក្រោមនេះ ៖

យល់ដឹង៖ អ្នកដែលធ្វើឲ្យយើងខូចចិត្ត ភាគច្រើនតែងតែជាមនុស្សដែលយើងទុកចិត្តបំផុត។ យើងលះបង់ខ្លួនឯងច្រើនណាស់ ចំពោះពួកគេ ដូច្នេះពេលគេបោកប្រាស់យើង គឺវាពិតជាឈឺចាប់ដូចជាធ្លាក់នរកអញ្ចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះយើងនឹងបង្ហាញអ្នក នូវចំណាត់ថ្នាក់តារានិករដែល មិនងាយធ្វើបាបចិត្តអ្នក រហូតដល់កំពូលអ្នកដែលធ្វើបាបចិត្តអ្នកបំផុត ៖

១. Cancer ♋️ 

Cancer គឺជាតារានិករមួយដែល ចូលចិត្តបង្ហាញក្ដីស្រលាញ់ឲ្យនរណាម្នាក់ ហើយផ្តល់ពេលវេលា និងការយកចិត្តទុកដាក់របស់ពួកគេយ៉ាងខ្លាំង។ ដោយសារតែបែបនេះហើយ ទើបពួកគេ មិនងាយធ្វើឲ្យបេះដូងរបស់អ្នកឈឺចាប់ឡើយ។

នៅពេលបែកបាក់ស្នេហា ពួកគេជាអ្នកដែលខូចចិត្តខូចចិត្ត ព្រោះពួកគេស្រលាញ់អ្នកខ្លាំង ហើយខ្លាចក្នុងការបង្ហាញអារម្មណ៍របស់ពួកគេទៅក្រៅណាស់។

២. Virgo ♍️ 

Virgo ក៏ជាតារានិករមួយដ៏ស្មោះត្រង់ និងគួរឱ្យស្រលាញ់ផងដែរ។ អ្នកពិតជាមិនងាយឃើញពួកគេធ្វើអាក្រក់ ចំពោះនរណាម្នាក់ឡើយ។ ទោះយ៉ាងណាក៏ដោយ សូម្បីតែនៅពេលដែលពួកគេមានលទ្ធភាព ធ្វើឱ្យនរណាម្នាក់ឈឺចាប់ និងខូចចិត្តក៏ដោយ ពួកគេនៅតែមិនរើសធ្វើវា នោះឡើយ។

ពួកគេចូលចិត្ដដើរចេញពីទំនាក់ទំនង របៀបបែបជាមនុស្សធំ ហើយមិនមែនធ្វើឲ្យអ្នកខូចចិត្តនោះទេ។

៣. Capricorn ♑️ 

Capricorns មានការភ័យខ្លាចខ្លាំងចំពោះ ការធ្វើបាបខ្លួនឯង ដូច្នេះពួកគេអាចធ្វើឱ្យអ្នកឈឺចាប់ ប្រសិនបើពួកគេមានអារម្មណ៍ថាមានសម្ពាធ ឬត្រូវចាំបាច់។ ម៉្យាងទៀត ពួកគេមិនចាប់ផ្តើមទំនាក់ទំនង ដោយមិនមានចិត្តស្រលាញ់នោះទេ គឺត្រូវច្បាស់លាស់ជាមុនសិន។

ពួកគេនឹងប្តេជ្ញាចិត្តច្បាស់ ប្រសិនបើពួកគេពិតជាចង់បានអ្នកនៅក្នុងជីវិតរបស់ពួកគេ។ ដោយសារតែរឿងនេះ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារកុំឲ្យអ្នកខូចចិត្ត។

រូបតំនាង
រូបតំនាង

៤. Libra ♎️ 

មូលហេតុតែមួយគត់ដែល Libra អាចធ្វើឱ្យអ្នកខូចចិត្តនោះ គឺប្រសិនបើអ្នកធ្វើបាបពួកគេមុន ឬធ្វេសប្រហែស មិនយកចិត្តទុកដាក់ នៅក្នុងទំនាក់ទំនងរវាងអ្នកទាំងពីរ។ 

ពួកគេនឹងមានអារម្មណ៍ថា មានកំហុស ប្រសិនបើពួកគេចាប់ផ្ដើម ឲ្យមានការបែកបាក់ទំនាក់ទំនង ហើយពួកគេនឹងក្លាយជាមនុស្សដែលខូចចិត្តជាងអ្នកទៅទៀត។

Libra ស្អប់ជម្លោះហើយបើអាចធ្វើបាន ពួកគេនឹងមិនប្រឈមមុខជាមួយនរណាម្នាក់ទេ។ ពួកគេប្រហែលជានឹងស្រែកយំប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេបានធ្វើបាបចិត្តអ្នក។

៥. Aries ♈️ 

អ្នកប្រហែលជាភ្ញាក់ផ្អើល នៅពេលរកឃើញ Aries នៅទីនេះព្រោះពួកគេកាច និងឆាប់ខឹងណាស់។ ពួកគេងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយពួកគេមិនអាចទប់អារម្មណ៍របស់គេបានឡើយ។ ប្រសិនបើអ្នកអាចរក្សា Aries បានយូរល្មម ដើម្បីឱ្យពួកគេប្តេជ្ញាចិត្ត នោះបេះដូងរបស់អ្នក នឹងមានសុវត្ថិភាព។

ពួកគេចូលចិត្តរក្សាអ្នក ជាមនុស្សទីមួយ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក ហើយអ្នកអាចរំពឹងអ្វីដែលគួរឱ្យរំភើប នៅក្នុងទំនាក់ទំនងរបស់អ្នក ជាមួយពួកគេផងដែរ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើពួកគេ បាត់បង់ចំណាប់អារម្មណ៍លើអ្នក វានឹងលឿនណាស់ ដូចនៅពេលដែលពួកគេ ចាប់ផ្ដើមស្រលាញ់អ្នកអញ្ចឹង។ 

អ្នកនឹងមិនឃើញការខូចចិត្តកើតឡើងទេ រហូតដល់វាយឺតពេលទៅហើយ។

៦. Scorpio ♏️ 

Scorpio គឺជាតារានិករធាតុទឹក ហើយដូចដែលយើងដឹងស្រាប់ហើយថា តារានិករធាតុទឹក គឺមានការរំជួលចិត្តខ្លាំងណាស់ ហើយអាចធ្វើឱ្យដៃគូរបស់ពួកគេមានអារម្មណ៍ស្រលាញ់ខ្លាំង។ 

Scorpios ស្ថិតនៅពាក់កណ្តាលបញ្ជីនេះ ពីព្រោះពួកគេជាមនុស្សដែលចូលចិត្តរស់នៅ ក្នុងទំនាក់ទំនងមិនល្អ ជាជាងដើរចេញពីវា។

Scorpio នឹងធ្វើឲ្យឈឺអ្នកយឺតៗ ជាមួយពាក្យរបស់ពួកគេរហូតដល់អ្នកមិនអាចទទួលយកវាបានទៀត។

ពួកគេនឹងធ្វើឲ្យអ្នកឈឺរបៀប ឈានដល់ចំណុច ដែលអ្នកនឹងមិនមានថាមពលគ្រប់គ្រាន់ ដើម្បីឲ្យមានអារម្មណ៍ឈឺចិត្តទៀត។

រូបតំនាង
រូបតំនាង

៧. Pisces ♓️ 

តារានិករធាតុទឹកមួយទៀត ដែលនៅពាក់កណ្តាលបញ្ជីនេះ Pisces គឺមានល្បិចកលខ្លាំង ហើយពូកែដើរតួជាជនរងគ្រោះ។ ទោះបីពួកគេធ្វើបាបអ្នកក៏ដោយ ក៏អ្នកនឹងមានអារម្មណ៍ថា អ្នកជាមនុស្សអាក្រក់ដែរ។

Pisces ពូកែណាស់ ក្នុងការលាក់បាំងអារម្មណ៍របស់ពួកគេ នៅពេលពេលវេលានោះមកដល់ ទោះបីជាអ្នកយំខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនឹងធ្វើដូចជាគ្មានអ្វីកើតឡើង។

ទោះយ៉ាងណាក៏ដោយ ពួកគេមិនមែនជាតារានិករដែលនៅចំណាត់ថ្នាក់ចុងគេទេ ពីព្រោះពួកគេពិតជាស្រលាញ់អ្នក និងពិតជាផ្អែមល្ហែម ហើយយកចិត្តទុកដាក់ខ្ពស់ផងដែរ។

៨. Taurus ♉️ 

សម្រាប់តារានិករមួយ ដែលស្មោះត្រង់ អាចស្រលាញ់អ្នកជារៀងរហូត និងគួរឱ្យស្រលាញ់ចំពោះអ្នក Taurus ក៏អាចគ្មានមេត្តាផងដែរ នៅពេលដែលពួកគេចង់ចាកចេញពីអ្នក។

អ្នកពិតជាពិបាកក្នុងការមើលអារម្មណ៍ តាមរយៈកែវភ្នែករបស់ពួកគេ នៅពេលពួកគេកំពុងតែមើលអ្នកយំ។

Taurus ត្រូវបានគេស្គាល់ថា ជាមនុស្សរឹងចចេសខ្លាំងណាស់ ដូច្នេះនៅពេលដែលពួកគេមានចិត្តចង់ស្រលាញ់អ្នក ឬចង់ធ្វើឱ្យអ្នកខូចចិត្ត ពួកគេនឹងធ្វើបានយ៉ាងល្អឥតខ្ចោះ។

ហេតុផលជាក់ស្តែងសម្រាប់អាកប្បកិរិយារបស់ពួកគេ គឺថាពួកគេអាចនឹងស្រលាញ់ខ្លួនឯងច្រើនជាង ដែលពួកគេស្រលាញ់អ្នក ប្រសិនបើអ្នកធ្វើឲ្យពួកគេខកចិត្ត។

៩. Gemini ♊️ 

នៅពេលដែល Gemini ស្ថិតក្នុងចំណាត់ថ្នាក់ ដែលងាយនឹងធ្វើឲ្យអ្នកខូចចិត្តនោះ គឺវាមិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ។

មានពេលមួយ ដែលពួកគេស្រលាញ់ និងគោរពអ្នក ហើយអ្នកមានអារម្មណ៍ថា ពួកគេនឹងស្លាប់ដើម្បីអ្នក។ ប៉ុន្តែមានពេលខ្លះទៀត ពួកគេក៏មិនមានចិត្តចំពោះអ្នកសោះ ដូច្នេះអ្នកនឹងសួរខ្លួនឯងថា តើអ្នកកំពុងមានទំនាក់ទំនង ជាមួយមនុស្សពីរនាក់ផ្សេងគ្នាឬយ៉ាងណា?

អ្នកនឹងនៅតែមានអារម្មណ៍ថាបេះដូងរបស់អ្នក កំពុងតែជួបរងនូវសម្ពាធអ្វីមួយ និងមិនមានសេរីភាពឡើយ។

រូបតំនាង
រូបតំនាង

១០. Aquarius ♒️ 

Aquarians ត្រូវបានគេស្គាល់ជាទូទៅ ដោយសារតែបញ្ហាការប្តេជ្ញាចិត្តរបស់ពួកគេ។ ប្រសិនបើ Aquarian ធ្លាប់ធ្វើឱ្យអ្នកខូចចិត្ត អ្នកដឹងថាវាចាប់ផ្តើមតាំងពីមុនពេលដែលស្នេហាអ្នកទាំងពីរបែកបាក់ទៅទៀត។

ពួកគេនឹងចែចង់ជាមួយមនុស្សគ្រប់គ្នា នៅពីមុខអ្នក។ ពួកគេយកចិត្តទុកដាក់ចំពោះអ្នក តែពេលដែលពួកគេត្រូវការ ការគាំទ្រពីអ្នកប៉ុណ្ណោះ។

Aquarian នឹងធ្វើឱ្យអ្នកជឿជាក់ថា ពួកគេមិនដែលស្រលាញ់អ្នកតាំងពីដំបូង ព្រោះពួកគេចេះមិនលាក់អារម្មណ៍របស់ពួកគេឡើយ។ វាមិនមែនថា ពួកគេលាក់ការយល់ចិត្តរបស់ពួកគេទេ ពួកគេគ្រាន់តែឈប់និយាយតែម្ដង នៅពេលនិយាយដល់អ្នក។

១១. Leo ♌️ 

Leo មានស្តង់ដារខ្ពស់ណាស់ ហើយប្រសិនបើអ្នកមិនបំពេញតាមស្តង់ដារបស់ពួកគទេ ជឿខ្ញុំពួកគេនឹងធ្វើឲ្យអ្នកឃើញដោយផ្ទាល់។ ពួកគេមិនងាយនឹងនិយាយប្រាប់អ្នក ពីមូលហេតុដែលពួកគេបែកបាក់ជាមួយអ្នកទេ ហើយពួកគេអាចនឹង drama បន្តិចផងដែរ។

អ្វីគ្រប់យ៉ាង ឬមនុស្សដែលនៅជុំវិញពួកគេ នឹងដឹងច្បាស់ ដូច្នេះត្រូវប្រាកដថា មិត្តភក្តិរបស់អ្នកទាំងអស់គ្នា នឹងដឹងក្នុងរយៈពេលតែប៉ុន្មាននាទី បន្ទាប់ពីអ្នកបានចែកផ្លូវគ្នា។

មែនហើយពួកគេអាចស្រលាញ់ និងយកចិត្តទុកដាក់ចំពោះអ្នក ប៉ុន្តែពួកគេក៏ដឹងពីរបៀបកម្ទេចសេចក្តីជឿជាក់ និងសេចក្ដីស្រលាញ់ ដែលអ្នកផ្ដល់ឲ្យគេដែរ។

១២. Sagittarius ♐️ 

ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួន ដើម្បីបំពេញរាល់តម្រូវការរបស់ Sagittarian ទេ នោះពួកគេនឹងដើរចេញពីអ្នក ទៅឲ្យឆ្ងាយ ហើយអ្នកនឹងមិនឲ្យអ្នកឃើញពួកគេទៀតឡើយ។ Sagittarians គឺធ្វើអ្វីគ្រប់យ៉ាងដែល ផ្តោតលើខ្លួនឯងខ្លាំង ដូច្នេះពួកគេនឹងមិនខ្វល់ឡើយ នៅពេលដែលពួកគេធ្វើបាបអ្នក។

ពួកគេនឹងជ្រើសរើស ពាក្យសម្ដីដោយឈ្លាសវៃ ក្នុងការនិយាយ ដើម្បីចែកផ្លូវគ្នាជាមួយអ្នក ព្រោះពួកគេដឹងច្បាស់នូវអ្វីដែលធ្វើឱ្យអ្នកឈឺចាប់បំផុត។

ម៉្យាងទៀត ពួកគេនឹងចងចាំរាល់បញ្ហា ដែលធ្វើឲ្យអ្នកមានភាពអសន្តិសុខ ហើយពួកគេនឹងប្រើវា នៅពេលពួកគេចង់ធ្វើឲ្យអ្នកខូចចិត្ត។

ប្រភព: thinkaloud

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T