យល់ដឹង៖ ពាក្យថា “ខ្ញុំស្រលាញ់អ្នក” ជាពាក្យមួយដែលមនុស្សគ្រប់គ្នាតែងតែចង់លឺ ចេញពីមាត់របស់មនុស្សម្នាក់ទៀតដែលគេពេញចិត្ត។ ទោះបីជាពេញចិត្ត ឬមិនពេញចិត្តក៏ពាក្យមួយនេះ ធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះយើងនឹងបង្ហាញអ្នក អំពីរបៀបដែលមនុស្សម្នាក់នឹងឆ្លើយតបវិញ ទៅកាន់ពាក្យ “ខ្ញុំស្រលាញ់អ្នក” វិញដោយផ្អែកលើតារានិករនីមួយៗខាងក្រោមនេះ ៖
♈️ Aries (Mar 21 – Apr 19)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” ដាក់ តារានិករនេះ ក៏រីករាយដែរ តែមិនមានការភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះថា គេចាំយកពាក្យនេះ ទុកសម្រាប់និយាយទៅកាន់មនុស្សម្នាក់ផ្សេងទៀត ដែលមិនមែនជាអ្នកដែលនិយាយនោះ។
♉️ Taurus (Apr 20 – May 20)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះ ពិតជាសប្បាយចិត្តហាក់ដូចជាមិនដែលលឺពាក្យនេះពីមុនមក រួចរត់ទៅឱបថើបថ្នមៗ ហើយថើបតិចៗ! តែចំពោះតែមនុស្សដែលគេចាប់អារម្មណ៍ដែរប៉ុណ្ណោះ។
♊️ Gemini (May 21 – Jun 20)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះនិយាយថាត្រឡប់ទៅវិញទាំងរំភើប ហើយនិយាយសួរតបទៅវិញថា ពួកគេចាប់ផ្តើមមានអារម្មណ៍បែបនេះ តាំងពីពេលណាមក ហើយតើពេលណាទើបពួកគេទាំងពីរចាប់ផ្ដើម Date?

♋️ Cancer (Jun 21 – Jul 22)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះតបទៅវិញថា "មែនឬ?" អមដោយការយំដោយក្ដីរំភើប និងរត់ទៅឱប ដែលបង្ហាញថាពួកគេកំពុងតែរីករាយខ្លាំង។
♌️ Leo (Jul 23 – Aug 22)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះ មានអកប្បកិរិយាសាមញ្ញធម្មតា ប៉ុន្តែរំភើប ហើយនិយាយតបទៅវិញថា "ខ្ញុំក៏ស្រឡាញ់អ្នកដែរ!" អមជាមួយនឹងការឱប និងការថើបនៅលើថ្ងាស បង្ហាញដោយក្ដីស្រលាញ់!
♍️ Virgo (Aug 23 – Sep 22)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះ មើលទៅគួរឲ្យភ្ញាក់ផ្អើល ហើយនិយាយវាត្រឡប់ទៅវិញ ហើយថើបដើម្បីកុំឱ្យមានភាពខ្វះខាត ឬ awkward នៅពេលដែលពួកគេកំពុងនិយាយ។ ពួកគេខ្លាចថាវាមិនសម ប៉ុន្តែកាយវិការរបស់ពួកគេ មើលទៅគួរអោយស្រលាញ់ណាស់។

♎️ Libra (Sep 23 – Oct 22)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះភាគច្រើន ទំនងជាបានធ្លាប់លឺវាជាច្រើនដងទៅហើយ នៅក្នុងទំនាក់ទំនងកន្លងៗមក ហើយហាក់ដូចជាមិនមានការភ្ញាក់ផ្អើលទេ។ ពួកគេគ្រាន់តែញញឹមតិចតួចប៉ុណ្ណោះ!
♏️ Scorpio (Oct 23 – Nov 21)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះសួរតបទៅវិញថា “តើអ្នកប្រាកដដែរឬទេ?” ដើម្បីធានាថាពួកគេអាចជឿជាក់លើម្នាក់នោះបាន បន្ទាប់មក ទើបមានអាកប្បកិរិយាសប្បាយចិត្ត និងរត់ទៅថើបយ៉ាងខ្លាំង។
♐️ Sagittarius (Nov 22 – Dec 21)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះនិយាយរបៀបកំប្លែងបន្តិច តបទៅវិញថា "ខ្ញុំដឹងថាអ្នកស្រលាញ់ខ្ញុំ ប៉ុន្តែខ្ញុំស្រលាញ់អ្នកច្រើនជាង!" ហើយបង្ហាញវាដោយការថើបយ៉ាងជ្រាលជ្រៅ។

♑️ Capricorn (Dec 22 – Jan 19)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះត្រៀមខ្លួនរួចជាស្រេច ក្នុងការរងចាំស្តាប់។ ហើយពួកគេមានអារម្មណ៍ថា មានមោទនភាពណាស់ ដែលពួកគេបានឈានដល់ចំណុចនេះ នៅក្នុងទំនាក់ទំនង ហើយនិយាយត្រឡប់ទៅវិញ ជាមួយស្នាមថើបដ៏រ៉ូមែនទិកមួយ!
♒️ Aquarius (Jan 20 – Feb 18)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះមិនប្រាកដថា នឹងត្រូវឆ្លើយតបយ៉ាងម៉េចទេ ប៉ុន្តែក៏មិនធ្វើឱ្យវា awkward ដែរ។ ញញឹមដោយក្ដីរំភើប ហើយនិយាយអ្វីដែលផ្អែមត្រឡប់ទៅវិញ រួចបន្ទាប់មកក៏ថើប ឬឱបដោយភាពកក់ក្ដៅ។
♓️ Pisces (Feb 19 – Mar 20)
នៅពេលដែលគេនិយាយពាក្យថា “ខ្ញុំស្រលាញ់អ្នក” តារានិករនេះរំភើប និងមានអាកប្បកិរិយាភ័យស្លន់ស្លោបន្តិចបន្តួច ប៉ុន្តែក្នុងចិត្តគឺសប្បាយ និងរំភើបខ្លាំង។ ពួកគេរង់ចាំសុបិន្តមួយនេះ ឲ្យក្លាយជាការពិត ជាយូរមកហើយ រួចក៏និយាយវាត្រឡប់ទៅវិញជាមួយនឹងស្នាមថើបមួយខ្សឺត។
ប្រភព: themindsjournal