តើពាក្យអ្វីដែល តារានិករនីមួយៗតែងតែកុហក?

//s9.kh1.co/86/86994090091972ada41059541afa01fdc343d078.jpeg
កម្សាន្ត

 ០១-កក្កដា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

មកដឹងពីរបៀបដែលតារានិករនីមួយៗតែងកុហកថា ខ្លួនពិតជាមិនអីខាងក្រោមនេះ!

យល់ដឹង៖ មនុស្សយើងប្រាកដជាមិនអាចសប្បាយចិត្តបានគ្រប់ពេលនោះទេ គឺតែងតែមានពេលពិបាកចិត្ត រហូតដល់បាក់ទឹកចិត្ត ហើយមូលហេតុគឺដោយសារមិនរកមនុស្សម្នាក់មកនិយាយ ហើយតែងតែកុហកថាខ្លួនឯងមិនអីជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពី ពាក្យដែលតារានិករនីមួយៗតែងតែកុហកខាងក្រោមនេះ ៖

♈️ Aries (Mar 21 – Apr 19)

“ខ្ញុំស្ងប់ហើយ មិនបានខឹងទេ”

នៅពេលដែល Aries ខឹងម្ដងៗ ពួកគេតែងតែធ្វើពុតដូចជាមិនបានខឹង ហើយខ្លាំងជានិច្ច។ ប៉ុន្តែចូលចិត្តងង៉ក់ច្រើន សួរមិនចង់ឆ្លើយទេ ហើយក៏ចិត្តដាច់ដែរ។ បើអ្នកមិនបានសួររកហេតុផល ឬដោះស្រាយនូវហេតុផលនោះទេ ពួកគេក៏អាចនឹងចិត្តដាច់ខ្លាំង ហើយក៏ចាកចេញទៅ។

♉️ Taurus (Apr 20 – May 20)

“ខ្ញុំមិនប្រច័ណ្ខទេ”

Taurus ត្រូវបានគេដឹងថា ជាតារានិករដែលឆាប់ប្រច័ណ្ខជាងគេបំផុត។ ទោះបីជាប្រច័ណ្ខខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនសូវបញ្ចេញ ហើយមិនងាយឲ្យដឹងទេ ព្រោះពួកគេមិនចង់ឲ្យដៃគូគិតច្រើន និងមានរឿងរញ៉េរញៃកើតឡើង។ ពួកគេសុខចិត្តនៅទ្រាំម្នាក់ឯង ហើយយូរៗក៏បាត់ទៅ។ ពួកគេងាយស្រួលលួងណាស់ឲ្យតែ មានរបស់ញាំ គេនឹងបាត់ខឹងហើយ។

♊️ Gemini (May 21 – Jun 20)

“ខ្ញុំមិនវិនិច្ឆ័យទេ”

Gemini ជាតារានិករមួយដែលចូលចិត្ត វិនិច្ឆ័យទៅលើអ្នកដទៃ មិនថាល្អ ឬអាក្រក់ទេ។ តែការវិនិច្ឆ័យទាំងនោះ តែងតែត្រូវលាក់បាំង និងមិនងាយឲ្យអ្នកណាម្នាក់ដឹងទេ។ 

ការវិនិច្ឆ័យចំពោះពួកគេ ទៅលើអ្នកដទៃ គឺមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ គឺពួកគេតែងលបលួចសរសើរនៅពេលដែលគេឃើញនរណាម្នាក់ ធ្វើអ្វីមួយដែលគួរឲ្យស្ញើច។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

“ខ្ញុំមិនអីទេ”

Cancer ជាតារានិករមួយដែល emotional ខ្លាំងបំផុតក្នុងចំណោមតារានិករទាំងអស់។ ពួកគេជាមនុស្សដែលគិតច្រើន ហើយចូលចិត្តគិតលើអារម្មណ៍អ្នកដទៃ ជាងអារម្មណ៍ខ្លួនឯង ដែលធ្វើឲ្យពួកគេ ស្រ្តេសជាញឹកញាប់។ 

នៅចំពោះមុខអ្នកដទៃ ពួកគេតែងតែធ្វើឲ្យគេសើចសប្បាយ និងតែងតែប្រាប់គេឯងថា មិនអីទេ ទោះបីជាកំពុងកើតទុក្ខក៏ដោយ។

♌️ Leo (Jul 23 – Aug 22)

“ខ្ញុំឈប់គិតហើយ”

Leo ក៏ជាតារានិករមួយ ក្នុងចំណោមតារានិករដែលគិតច្រើនដែរ។ ពួកគេតែងតែគិតច្រើនគ្រប់ពេល ដូចជារឿងអនាគត ឬរឿងអតីតកាល ដែលពួកគេមិនអាចបំភ្លេចបាន។ ទោះបីជាពួកគេនិយាយជារឿយៗថា ពួកគេឈប់គិតហើយក៏ពួកគេនៅតែពិបាកចិត្ត ចំពោះរឿងទាំងនោះដដែល។

♍️ Virgo (Aug 23 – Sep 22)

“ខ្ញុំមិនតានតឹងទេ”

Virgo ជាតារានិករដែលចូលចិត្តធ្វើដូចជាសប្បាយគ្រប់ពេលវេលា ហាក់ដូចជា មិនចេះខូចចិត្ត។ តែតាមការពិតពួកគេគ្រាន់តែកុហកថា ពួកគេមិនតានតឹង មិនគិតច្រើន ឬពិបាកចិត្ត ដោយមិនចង់ឲ្យអ្នកដែលនៅជុំវិញខ្លួន ពិបាកចិត្ត និងមើលឃើញថាពួកគេទន់ជ្រាយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

"ខ្ញុំមិនកុហកទេ"

Libra ជាតារានិករមួយ ដែលមិនចូលចិត្តនូវការកុហកពីអ្នកដទៃមកលើខ្លួន។ ប៉ុន្តែពួកគេតែងប្រាប់អ្នកដទៃ ឬធ្វើដូចជាមិនមានរឿងអ្វី នៅពេលដែលពួកគេកុហក។ អ្វីដែលពួកគេតែងតែកុហក គឺនៅពេលដែលពួកគេពិបាកចិត្ត និងធ្វើដូចជារឹងមាំ និងប្រាប់គេឯងថាមិនអីទេ។

♏️ Scorpio (Oct 23 – Nov 21)

“ខ្ញុំមិនចាប់អារម្មណ៍ទេ”

Scorpio ភាគច្រើន ចូលចិត្តនិយាយថាពួកគេមិនចាប់អារម្មណ៍ទេ នៅពេលដែលពួកគេពេញចិត្ត ឬ លួច crush នរណាម្នាក់។ នៅខាងក្រៅធ្វើដូចជាមិនខ្វល់ និងចាប់អារម្មណ៍ ប៉ុន្តែធាតុពិត តែងតែចង់ដឹងពីគេ និងតាមលួចមើលគេ និងខ្វល់ខ្វាយពីគេជានិច្ច។

♐️ Sagittarius (Nov 22 – Dec 21)

"ខ្ញុំមិនខ្វល់"

Sagittarius ជាតារានិករដែលតែងតែខ្វល់ខ្វាយច្រើន ពីស្ថានភាពនៅជុំវិញខ្លួន និងមនុស្សដែលពួកគេស្រលាញ់។ ប៉ុន្តែភាគច្រើនពួកគេតែងតែ និយាយថាគេមិនខ្វល់ទេ ដោយមិនចង់ឲ្យអ្នកនៅជុំវិញខ្លួនដឹង ឬបានចិត្ត។ 

ថ្វីត្បិតតែពួកគេមិនចង់ឲ្យអ្នកដទៃដឹង ថាពួកគេខ្វាយខ្វល់ច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែមើលថែមនុស្សដែលគេស្រលាញ់បានល្អជានិច្ច។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

“ខ្ញុំមិនត្រូវការជំនួយទេ”

Capricorn ជាតារានិករមួយដែលចូលចិត្តធ្វើឲ្យអ្នកដទៃឃើញថា ពួកគេជាមនុស្សរឹងមាំ និងធ្វើអ្វីដែលជោគជ័យជានិច្ច។ ទោះបីជាអ្វីដែលពួកគេធ្វើនោះមិនបានជោគជ័យ ឬបាក់ទឹកចិត្ត ក៏ពួកគេតែងតែនិយាយថា មិនត្រូវការជំនួយទេ ថ្វីត្បិតតែពួកគេពិបាកចិត្តខ្លាំងក៏ដោយ។

♒️ Aquarius (Jan 20 – Feb 18)

“ខ្ញុំមិនខូចចិត្តទេ”

Aquarius ជាតារានិករមួយដែលពូកែលាក់អារម្មណ៍បំផុត។មិនងាយមាននរណាម្នាក់ដឹងថា ពួកគេកំពុងតែពិបាកចិត្ត ឬកំពុងតែគិតអីនោះទេ ព្រោះពូកែលាក់អារម្មណ៍ ហើយគឺមិនងាយនិយាយជាដាច់ខាត។ 

ទោះបីជាពួកគេកើតទុក ក៏សម្ងំនៅតែម្នាក់ឯង និងធ្វើដូចជាមិនអី នៅពេលចេញមកក្រៅ។

♓️ Pisces (Feb 19 – Mar 20)

"ខ្ញុំអាចធ្វើវាតែម្នាក់ឯង"

Pisces ក៏ដូចជា Capricorn ដែរ គឺតែងតែរឹងមាំ និងពឹងផ្អែកលើជំហរខ្លួនឯងជានិច្ច។ អ្វីដែលពួកគេស្រលាញ់ និងស្រមៃចង់ធ្វើ គឺពួកគេនឹងធ្វើឲ្យបានជានិច្ច ដោយមិនត្រូវការជំនួយពីអ្នកណាម្នាក់ ព្រោះពួកគេមិនចូលចិត្តការសងគុណ និងធ្វើឲ្យអ្នកដទៃ ដឹងពីភាពក្លាហានរបស់ខ្លួន។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T