តើអ្នកមានទស្សនៈបែបណាចំពោះតារានិករនីមួយៗ?

//s9.kh1.co/9e/9e6fcbba1f1408d934e83ad4e90a91f24ac3291f.jpeg
កម្សាន្ត

 ២០-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

មកដឹងទាំងអស់គ្នា ថាអ្នកមើលឃើញតារានិករនីមួយៗបែបណា!

យល់ដឹង៖ បើនិយាយពីទស្សនៈទៅលើអ្នកដទៃ មនុស្សយើងតែងមានការយល់ឃើញខុសៗប្លែកពីគ្នា។ សំណួរមួយដ៏គួរឱ្យចាប់អារម្មណ៍អំពីបញ្ហានេះ គឺថាតើអ្នកមើលឃើញ និងមានទស្សនៈបែបណា ចំពោះតារានិករផ្សេងៗ ដោយផ្អែកតាមទស្សនៈរបស់តារានិកររបស់អ្នកនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការយល់ឃើញរបស់មនុស្សគ្រប់គ្នា មានភាពខុសប្លែកគ្នា ហើយនោះជាអ្វីដែល ធ្វើឱ្យកាន់តែចាប់អារម្មណ៍។

ខាងក្រោមនេះ នឹងបង្ហាញពីទស្សនៈ ចំពោះតារានិករនីមួយៗ ដោយផ្អែកតាមតារានិកររបស់អ្នក ៖

♈️ Aries (Mar 21 – Apr 19)

Aries ត្រូវបានគេស្គាល់ថា ជាមនុស្សដែលនិយាយច្រើន មានការអត់ធ្មត់ខ្លី ​​និងគួរឱ្យចាប់អារម្មណ៍ចំពោះ មនុស្សដែលមានចរិតដូចគ្នា។ 

ហើយនេះ ជាអ្វីដែល Aries គិតទៅលើតារានិករនីមួយៗ ៖

Aries – ជាការពិតណាស់ ខ្ញុំស្រឡាញ់ខ្លួនឯង!

Taurus – Umm សួស្ដី? លាហើយ!

Gemini – AYYYY! *ចាប់ផ្ដើមមានរឿងនិយាយ*

Cancer – មានមុខដែលមិនគួរឲ្យចាប់អារម្មណ៍

Leo – ដៃគូរបស់ខ្ញុំ

Virgo – Uh-huh​ អត់ទេ! គឺថាអត់ទេ!

Libra – នេះគឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ!

Scorpio – Um​ អ្វី?

Sagittarius – បងស្រីដែលមានចិត្តដូចគ្នា

Capricorn – ទេ!

Aquarius – មកនេះមក!

Pisces – ទៅឲ្យឆ្ងាយ!

♉️ Taurus (Apr 20 – May 20)

Taurus គឺជាមនុស្សសាមញ្ញ និងចូលចិត្តធ្វើរឿងសាមញ្ញៗ។ អ្នកគ្រាន់តែផ្តល់ឱ្យពួកគេនូវអាហារ អ៊ីនធើណែត និងកន្លែងដេក នោះពួកគេនឹងអរគុណអ្នកជារៀងរហូត។ 

ហើយនេះ ជាអ្វីដែល Taurus គិតទៅលើតារានិករនីមួយៗ ៖

Aries – ឈប់ភ្លាម!

Taurus – ខ្ញុំយល់ថា ជាមនុស្សល្អបំផុត។

Gemini – ewwww!

Cancer – ខ្ញុំស្រលាញ់អ្នក។

Leo – ហេតុអ្វីក៏ក្រអឺតក្រទមម៉្លេះ?

Virgo – *ស្រមៃឃើញខ្លួនឯងនៅក្នុងរ៉ូបអាពាហ៍ពិពាហ៍ភ្លាម*

Libra – តោះមកសប្បាយ!

Scorpio – ខ្ញុំចូលចិត្តអ្នក។

Sagittarius – អ្វីៗគឺលើសលប់ពេក។

Capricorn – យើងមានចិត្តតែមួយ។

Aquarius – *មុខយល់ច្រឡំ*

Pisces –  មិត្តល្អ។

♊️ Gemini (May 21 – Jun 20)

តើអ្នកតែងតែមានការយល់ច្រលំ ឬតើអ្នកពិតជាមនុស្សបែបនេះ? Geminis ចូលចិត្តនិយាយ ហើយតែងតែស្វែងរកការសន្ទនាល្អៗ ដែលពោរពេញទៅដោយថាមពល និងបញ្ញាក្នុងពេលតែមួយ។ 

ហើយនេះ ជាអ្វីដែល Gemini មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – សួស្ដី ^^

Taurus – អ្នកពិតជាឡូយណាស់។

Gemini – កក់ក្ដៅ!

Cancer – Lol ទៅយំនៅកន្លែងផ្សេងទៅ។

Leo – មនុស្សដែលចូលចិត្ត។

Virgo – ខ្ញុំឆ្លាតជាងអ្នក សូមទោសផង។

Libra – ILY

Scorpio – អ្នកមិនគួរឱ្យខ្លាចទេ។

Sagittarius – ខ្ញុំពិតជាចូលចិត្តអ្នកខ្លាំងណាស់។

Capricorn – អ្នកមិនអីទេ។

Aquarius – អ្នកពិតជាអស្ចារ្យមែន។

Pisces – Lol អត់ទេ! លាហើយ!

♋️ Cancer (Jun 21 – Jul 22)

Cancer គឺឆាប់រំជើបរំជួលចិត្ត។ មិនថាអ្នកធ្វើអ្វីក៏ដោយ ឬនិយាយទៅកាន់ពួកគេ អារម្មណ៍ emotional គឺជាអ្វីដែលអ្នកនឹងទទួលបាន។ Cancer ជឿលើអារម្មណ៍ស្ងប់ស្ងាត់ និងសន្តិភាព។ 

ហើយនេះជាអ្វីដែល Cancer គិតលើតារានិករទាំងអស់ ៖

Aries – អ្នកត្រូវតែសប្បាយ និងបញ្ចេញក្ដីស្រលាញ់។

Taurus – អ្នកយល់ពីខ្ញុំ ជាងអ្នកណាទាំងអស់។

Gemini – តើអ្នកចេះខ្វល់លើអ្វីទាំងអស់ខ្លះទេ?

Cancer – ភាពកក់ក្ដៅ!

Leo – ខ្ញុំមានចិត្តទន់ណាស់ សូមការពារខ្ញុំផង!

Virgo – អ្នកពិតជាល្អណាស់។ 😉

Libra – សូមនិយាយជាមួយខ្ញុំផង។

Scorpio – នៅឲ្យឆ្ងាយពីខ្ញុំ!

Sagittarius – ទេ!!!!

Capricorn – ប្លែកគួរឱ្យទាក់ទាញ!

Aquarius – Ewwww ទេ!

Pisces – *រត់ទៅឱប*

♌️ Leo (Jul 23 – Aug 22)

Leo ស្រលាញ់ភាពថ្លៃថ្នូរ ការយកចិត្តទុកដាក់ ការសរសើរ និងអ្វីផ្សេងទៀតដែលទាក់ទងនឹងពួកគេ។ គេអាចនឹងកាចសាហាវ បើអ្នករញ៉េរញ៉ៃជាមួយគេខ្លាំងពេក។ 

នេះជាអ្វីដែល Leo មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – ចិត្តតែមួយ!

Taurus – *មិនខ្វល់*

Gemini – អ្នកជាមនុស្សល្អ ហើយឡូយណាស់។

Cancer – ឈប់យំភ្លាមទៅ!

Leo – តារានិករល្អបំផុតដែលមិនធ្លាប់មាន។

Virgo – កុំខ្វល់អី!

Libra – អ្នកពិតជា hot ណាស់!

Scorpio – *គ្រាន់តែសម្លឹងទៅពួកគេ *

Sagittarius – អេ​ មិត្តភក្ដិ!

Capricorn – Buzzkill!

Aquarius – អ្នកពិតជាល្អសម្រាប់ខ្ញុំ :*

Pisces – Lol ទេ!

♍️ Virgo (Aug 23 – Sep 22)

Virgo គឺជាមនុស្សដែលស្មោះត្រង់ ចូលចិត្តនិយាយអ្វីដែលពិត ដោយមិនសូវខ្វល់ទេ។​ ពួកគេតែងតែចង់បានអ្វីមួយ ឬត្រូវប្រាកដថា វាពិតជាល្អឥតខ្ចោះ។ 

អ្វីដែល Virgo មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – ធំតែចរិតក្មេង។

Taurus – អ្នកសមនឹងទទួលបានសេចក្តីស្រលាញ់ ដែលមិនចេះរីងស្ងួតពីខ្ញុំ។

Gemini – Umm….. អត់ទេ!

Cancer – ខ្ញុំនឹងការពារអ្នក។

Leo – អួតខ្លាំងពេកហើយ!

Virgo – អ្នកត្រូវខិតខំបន្ថែមទៀត ហើយឲ្យកាន់តែប្រសើរឡើង។

Libra – ឈប់និយាយទៅ។

Scorpio – អ្នកធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួល។

Sagittarius – ហេតុអ្វីបានជាអ្នកឡួយជាងខ្ញុំ? បង្រៀនខ្ញុំផង!

Capricorn – អ្នកពូកែខាងរៀបចំ។

Aquarius – អ្នកតែងធ្វើឲ្យខ្ញុំយល់ច្រឡំ។

Pisces – អ្នកគួរឱ្យចាប់អារម្មណ៍ណាស់។

♎️ Libra (Sep 23 – Oct 22)

ជាទូទៅ Libra គឺជាមនុស្សដែលសន្តិភាព​ មិនចូលចិត្តជម្លោះ ឬភាពវឹកវរទេ។ ពួកគេចូលចិត្តរស់នៅជាខ្លួនគេ ហើយកម្រនឹងបង្កើតបញ្ហា សម្រាប់នរណាម្នាក់ផ្សេងទៀតណាស់។ 

នេះជាអ្វីដែល Libra មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – Yeah មិត្តភក្ដិ!

Taurus – ហេតុអ្វី? ទេ!

Gemini – មិត្តល្អបំផុត!

Cancer – Meh!

Leo – *ដើរចេញ*

Virgo – *ងាកយឺតៗ ហើយដើរចេញ*

Libra – Soulmate!

Scorpio – ស្រមើស្រមៃច្រើន។

Sagittarius – មករកខ្ញុំមក baby!

Capricorn – លាហើយ!

Aquarius – ពួកម៉ាករបស់ខ្ញុំ។

Pisces – Nahhhhh!

♏️ Scorpio (Oct 23 – Nov 21)

Scorpios មានភាពវៃឆ្លាត ចង់ដឹងចង់ឃើញ និងពូកែមើលមនុស្សដែលដូចពួកគេដែរ។ គ្រាន់តែពួកគេរាងកាចបន្តិច តែចិត្តល្អ។  

អ្វីដែល Scorpio មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – មនុស្សអាក្រក់!

Taurus – ខ្ញុំស្រលាញ់អ្នក។

Gemini – ចេញពីភ្នែកខ្ញុំទៅ!

Cancer – តោះជជែកគ្នា!

Leo – ឆាប់ក្ដៅក្រហាយណាស់។

Virgo – បាទ/ចាស ខ្ញុំចូលចិត្ត!

Libra – មិនអីទេ!

Scorpio – ខ្ញុំលឺថាអ្នកល្អបំផុត។

Sagittarius – Ew!

Capricorn – តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?

Aquarius – ខ្ញុំស្រឡាញ់អ្នក ប៉ុន្តែខ្ញុំក៏ស្អប់អ្នក។

Pisces – ម៉ោះមក cuddle!

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេជាមនុស្សដែលច្បាស់លាស់ និងម៉ត់ចត់។ មិនសូវមាត់អៀនច្រើន តែកុំធ្វើឲ្យគេខឹងឲ្យសោះ។ តែពួកគេជាមនុស្សដែល នឹងយកចិត្តទុកដាក់ជាមួយអ្នកណាស់។ 

អ្វីដែល Sagittarius មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – មិត្តស្លាប់រស់។

Taurus – Umm…

Gemini – មិត្តភក្ដិរបស់ខ្ញុំ!

Cancer – ឡួយ ប៉ុន្តែយំច្រើនពេក!

Leo – ក៏ជាមិត្តស្លាប់រស់ដែរ។

Virgo – ខ្ញុំគ្រាន់តែមិន... យល់ពីអ្នក។

Libra – អ្នកល្អណាស់!

Scorpio – ទេ!!

Sagittarius – ល្អបំផុត!!!

Capricorn – អ្នកឡូយខ្លាំងណាស់។

Aquarius – *ភ្លោះ ក្នុងសំលៀកបំពាក់ដែលដូចគ្នាជានិច្ច*

Pisces – សូមអង្វរ ទេ!!

♑️ Capricorn (Dec 22 – Jan 19)

Capricorns មានភាពល្បីល្បាញ ដោយសារការរៀបចំ និងមានវិន័យល្អ។ កម្រនឹងមានអ្វីដែលធ្វើឱ្យពួកគេរំភើបណាស់ ហើយនិយាយដោយស្មោះត្រង់ ពួកគេមាន​អារម្មណ៍ធម្មតាជាមួយរឿងផ្សេងៗជានិច្ច។ 

អ្វីដែល Capricorn មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – ឃោរឃៅពេក លាហើយ!

Taurus – រក្សាអារម្មណ៍របស់យើងជាមួយគ្នា ឲ្យនៅតែគង់វង្ស។

Gemini – មុខពីរ!

Cancer – ដូចកូនក្មេងអញ្ចឹង!

Leo – ចូលចិត្តគិតតែខ្លួនឯង។

Virgo – កុំព្យាយាមធ្វើជាខ្ញុំ។

Libra – កុំនិយាយជាមួយខ្ញុំ។

Scorpio – កុំរញ៉េរញ៉ៃរឿងរបស់ខ្ញុំ។

Sagittarius – អួតខ្លាំងពេកហើយ!

Capricorn – អ្នកពិតជាឡូយយណាស់ ត្រូវទេ?

Aquarius – ខ្ញុំមិនប្រកាន់អ្នកទេ។

Pisces – មានមនោសញ្ចេតនាណាស់។

♒️ Aquarius (Jan 20 – Feb 18)

Aquarius គឺជាតារានិករមួយ ក្នុងចំណោមតារានិករ ដែលមានភាពវាងវៃ ហើយតែងតែព្យាយាមធ្វើឱ្យអ្នកដទៃយល់ឃើញពីចំណេះដឹងរបស់ខ្លួន។ អ្វីដែល Aquarius មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – ខ្ញុំចង់បានអ្នក។

Taurus – ចេញឲ្យឆ្ងាយពីខ្ញុំ។

Gemini – ក្លែងក្លាយ ប៉ុន្តែដូចជាមិត្តភក្តិ។

Cancer – ជាក្មេងដ៏គួរឲ្យស្រលាញ់។

Leo – …..

Virgo – ខ្ញុំមិនគិតដូចអ្នកទេ។

Libra – Yes មកយកខ្ញុំឥឡូវមក។

Scorpio – Nahh អត់ទេ!

Sagittarius – មករកខ្ញុំមក honey!

Capricorn – និយាយថាម៉េច?

Aquarius – ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់។

Pisces – អ្នកមិនមែនជាក្រុមខ្ញុំទេ!

♓️ Pisces (Feb 19 – Mar 20)

ជាមនុស្សដែលចូលចិត្តស្រមើស្រមៃ និងមានមនោសញ្ចេតនាច្រើន។ ពួកគេមានសេចក្តីស្រលាញ់ និងអ្វីៗទាំងអស់ដែលទាក់ទងនឹងស្នេហា។ អ្វីដែល Pisces មានទស្សនៈលើតារានិករនីមួយៗ ៖

Aries – ហេតុអ្វីបានជាអ្នកឈ្លើយម្ល៉េះ?

Taurus – ខ្ញុំត្រូវការឱប។

Gemini – អត់ទេ!!!

Cancer – អ្នកជាក្មេងតូចរបស់ខ្ញុំ។

Leo – អ្នកឥតប្រយោជន៍ណាស់។

Virgo – YESSS!!

Libra – Umm…

Scorpio – បេះដូងរបស់ខ្ញុំលោត សម្រាប់តែអ្នកប៉ុណ្ណោះ។

Sagittarius – ក្រអឺតក្រទមណាស់។

Capricorn – សូមផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំ។

Aquarius – លាហើយ!

Pisces – Awww…

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T