ផ្លែឈើដែលសមបំផុត សម្រាប់តារានិកររបស់អ្នក!

//s9.kh1.co/91/91aefd15a271005ba6ae400e5a19b5afd45758f4.jpeg
កម្សាន្ត

 ០១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មកមើលទាំអស់គ្នាថា តើផ្លែឈើប្រភេទណាដែលត្រូវនឹងអ្នក!

យល់ដឹង៖ ផ្លែឈើទាំងអស់ ក៏សុទ្ធសឹងតែមានអត្ថន័យ និងរសជាតិខុសប្លែកពីគ្នា។ ផ្លែខ្លះ អាចនឹងធ្វើឲ្យអ្នកមិនគួរឲ្យជឿបាន ដោយសារតែសាច់ខាងក្នុង គឺផ្ទុយស្រឡះពីសម្បកខាងក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្នកចង់ដឹងទេថា តើផ្លែឈើប្រភេទណា សាកសមនឹងអ្នក? 

ខាងក្រោមនេះ នឹងដោះស្រាយចម្ងល់មួយនេះ ដោយផ្អែកលើតារានិករនីមួយៗទាំង ១២ 

♈️ Aries (Mar 21 – Apr 19)

Aries គឺជាតារានិករដែលមានភាពក្លាហាន និងការផ្សងព្រេងខ្ពស់។។ អ្នកនឹងពិបាកក្នុងការបដិសេធ នូវសំណើអ្វីមួយ ឬមិនអើពើអំពីអ្វីមួយ។ អ្នកក៏កើតមក សម្រាប់ក្លាយមេដឹកនាំដ៏ពិតប្រាកដម្នាក់។ 

ផ្លែម្នាស់មានជំហរយ៉ាងខ្លាំង ចំពោះភាពក្លាហាន ដូច្នេះវាសមបំផុតសម្រាប់អ្នក។

ផ្លែម្នាស់
ផ្លែម្នាស់

♉️ Taurus (Apr 20 – May 20)

ក្នុងនាមជាតារានិករធាតុដី Taurus ជាប្រភេទមនុស្សម្នាក់ដែលមានភាពស្មោះត្រង់បំផុត និងគួរឲ្យទុកចិត្តបំផុតសម្រាប់អ្នកដទៃ។ តារានិករនេះ នឹងតែងតែផ្ដល់ដំបូន្មានល្អៗជានិច្ចដល់មនុស្សដែលនៅជុំវិញ ដូច្នេះផ្លែទំពាំងបាយជូរ គឺជាផ្លែឈើមួយដែលសម​ និងគួរឱ្យទុកចិត្តបំផុតផងដែរ។ 

ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរ

♊️ Gemini (May 21 – Jun 20)

Gemini អ្នកគឺជាមនុស្សដែលផ្លាស់ប្ដូរអារម្មណ៍ច្រើនបន្តិច តែគ្រប់ពេលដែលនរណាម្នាក់ នៅជាមួយអ្នក ពួកគេតែងតែមានភាពសប្បាយជានិច្ច។ អ្នកគួរទទួលបាន ផ្លែឈើដែលរីករាយបំផុត ព្រោះអ្នកក៏ជាមនុស្សដែលរីករាយបំផុតដែរ។

ផ្លែឪឡឹកគឺប្រៀបដូចជាផ្លែឈើ សម្រាប់ពិធីជប់លៀងអញ្ចឹង។

ផ្លែឪឡឹក
ផ្លែឪឡឹក

♋️ Cancer (Jun 21 – Jul 22)

Cancer ជាតារានិករដែលឆាប់ប៉ះទង្គិចផ្លូវចិត្ត ហើយក៏ឆាប់ប្រែប្រួល។ អ្នកគឺជាបងប្អូនជីដូនមួយ ដ៏អាថ៌កំបាំងរបស់ផ្លែក្រូច។ 

ដូច្នេះក្រូចត្លុង ពិតជាសមនឹងអ្នក ព្រោះពេលខ្លះ វាមានរសជាតិផ្អែម ហើយពេលខ្លះវាល្វីងដែរ។ 

ផ្លែក្រូចត្លុង
ផ្លែក្រូចត្លុង

♌️ Leo (Jul 23 – Aug 22)

ក្នុងនាមជាតារានិករ ដែលតំនាងឲ្យសត្វតោ គឺអ្នកកើតមកសម្រាប់ជាអ្នកដឹកនាំម្នាក់ ហើយមានអំនាចដ៏គួរឲ្យកោតសរសើរ។ អ្នកត្រូវការផ្លែឈើ ដែលបង្កើតនូវសេចក្តីថ្លែងការណ៍អំពីអ្នក។ ដូច្នេះផ្លែចេកពិតជាសម និងមាននិមិត្តរូប ដូចអ្នកដែរ។

ផ្លែចេក
ផ្លែចេក

♍️ Virgo (Aug 23 – Sep 22)

ក្នុងនាមជាតារានិករ Virgo អ្នកតែងធ្វើអ្វីមួយដែលត្រូវតែល្អឥតខ្ចោះ។​ អ្នកជាមនុស្សដែលមានមន្តស្នេហ៍ផ្អែមល្ហែម និងស្មោះត្រង់បំផុត ចំពោះមនុស្សដែលអ្នកស្រលាញ់។ ដូច្នេះផ្លែស្ត្រប៊ឺរីផ្តល់នូវភាពរស់រវើក ភាពស្មោះត្រង់ផ្អែមល្ហែម និងភាពកក់ក្តៅដូចអ្នកដែរ។

ផ្លែស្ត្រប៊េរី
ផ្លែស្ត្រប៊េរី

♎️ Libra (Sep 23 – Oct 22)

ក្នុងនាមជាតារានិករ Libra អ្នកពិតជាស្រលាញ់នូវសន្តិភាព និងជាមនុស្សម្នាក់ ដែលតែងតែនៅក្បែរអ្នកដែលត្រូវការខ្លួនជានិច្ច។ ម៉្យាងទៀត អ្នកជាប្រភេទមនុស្សដែលមិនចូលចិត្ត drama ដូចនេះហើយផ្លែក្រូច គឺជាប្រភេទផ្លែឈើសមនឹងអ្នក ដោយតំនាងឲ្យការជួយ និងការលួងលោម។

ផ្លែក្រូច
ផ្លែក្រូច

♏️ Scorpio (Oct 23 – Nov 21)

Scorpio អ្នកជាប្រភេទមនុស្សម្នាក់ ដែលងប់ងុលនូវអ្វីមួយដែលអ្នកស្រលាញ់ ហើយអ្នកតែងតែខិតខំប្រឹងប្រែងជានិច្ចដើម្បីបានវា។ ដូច្នេះហើយ ផ្លែឈឺរី គឺជាផ្លែឈើសមនឹងភាពងប់ងល់​ ប៉ុន្តែពេលខ្លះក៏ជាប្រភេទ ដែលចូលចិត្តការឈ្លានពានផងដែរ។

ផ្លែឈឺរី
ផ្លែឈឺរី

♐️ Sagittarius (Nov 22 – Dec 21)

ក្នុងនាមជាតារានិករដែលមានមន្តស្នេហ៍ម្នាក់ Sagittarius ពិតជាពូកែក្នុងការភ្លក់ នូវសេចក្ដីស្នេហា និងមានភាពទាក់ទាញខ្លាំង។ អ្នកត្រូវបានគេកត់សម្គាល់ថា ជាមនុស្សដែលមានរសជាតិឆ្ងាញ់ ប្រសិនបើប្រៀបនឹងរបស់ញ៉ាំ ហើយមិនមានផ្លែឈើណា ដែលល្អជាងផ្លែប៉ោមទេ។

ផ្លែប៉ោម
ផ្លែប៉ោម

♑️ Capricorn (Dec 22 – Jan 19)

ក្នុងនាមជាតារាននិករធាតុដីមួយ Capricorn ជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយចាប់ផ្ដើមពីតូច រហូតដល់បានផលបន្តិចម្ដង។ Raspberries តែងខ្ចប់នូវរសជាតិខ្លាំងៗផ្សេងៗ ចូលទៅក្នុងផ្លែប៊ឺរីតូចៗនៃផ្នែករបស់វា។ ប្រៀបដូចជាអ្នកដែរ ដែលមានអនុភាពខ្ពស់ក្នុងការស្វែងយល់អ្វីមួយ​ មកធ្វើឲ្យរីកចម្រើន។

Raspberries
Raspberries

♒️ Aquarius (Jan 20 – Feb 18)

Aquarius អ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីដែលប្លែកពីគេ និងជាមនុស្សម្នាក់ ដែលតែងធ្វើឲ្យគេសើចផងដែរ។ តែអ្នកក៏ជាមនុស្សដែលលាក់អារម្មណ៍ ដែលអ្នកដទៃគឺពិតជាពិបាកនឹងស្មានដឹងពីអ្នកណាស់។ ដូច្នេះផ្លែទទឹម គឺពិតជាសម ពីព្រោះវាពិតជាមិនគួរឲ្យនឹកស្មាន ថានៅខាងក្នុងផ្លែនេះ គឺមានពណ៌ដ៏ក្រហមស្រស់ស្អាតបែបនេះនោះទេ។

ផ្លែទទឹម
ផ្លែទទឹម

♓️ Pisces (Feb 19 – Mar 20)

Pisces អ្នកគឺជាមនុស្សដែល មានការមើលថែអ្នកដទៃ​ ដោយយកចិត្តទុកដាក់ និងមានភាពកក់ក្ដៅជានិច្ច។ ហើយអ្នកក៏ជាមនុស្សដែលពូកែស្រមើស្រមៃ មានការសុបិន្ដខ្ពស់ ដូច្នេះផ្លែស្វាយ គឺសមបំផុតសម្រាប់អ្នក។

ផ្លែស្វាយ
ផ្លែស្វាយ

ប្រភព: BuzzFeed

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T