យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងតែមានចំណុចពិសេស និងចំណុចទាក់ទាញរៀងៗខ្លួន ដើម្បីអាចដឹងបាន យើងអាចមើលទៅតាមសញ្ញារាសីចក្រ ឬហៅថាតារានិករទាំង១២ បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាអ្នកមានអ្វីទាក់ទាញខ្លះ តោះ! មកមើលទាំងអស់គ្នា៖
♈️ Aries (Mar 21 – Apr 19)
អ្នកដែលកើតចំតារានិករមួយនេះ គឺជាមនុស្សដែលងប់ងល់នឹងការប្តេជ្ញាចិត្ត និងមានភាពឯករាជ្យខ្ពស់។ ជាធម្មតាតារានិករមួយនេះ គឺមានមន្តស្នេហ៍ និងភាពទាក់ទាញស្រាប់ទៅហើយ ដោយសារភាពរួសរាយរបស់គេនេះឯង។ ទោះមានភាពរឹងរូសបន្តិច តែមិនដែលភ័យខ្លាចនឹងដេញតាមក្តីស្រមៃរបស់ខ្លួនឯងឡើយ។
♉️ Taurus (Apr 20 – May 20)
តារានិករមួយនេះ គឺជាមនុស្សដែលស្មោះត្រង់ និងមានចិត្តសប្បុរសផងដែរ ចូលចិត្តធ្វើអ្វីដោយភាពស្រស់ស្អាតជានិច្ច។ពួកគេស្អប់ការកុហក ដូច្នេះពួកនឹងមិនកុហកអ្នកឡើយ ហើយជាអ្នកដ៏គួរឲ្យទុកចិត្តបំផុត ក្នុងការរក្សាទុកអាថ៌កំបាំងរបស់អ្នក។ មិនថាទោះជាម៉ោងណាក៏ដោយ ប្រសិនបើអ្នកត្រូវការគេ នោះគេនឹងទៅរកអ្នកភ្លាម។
♊️ Gemini (May 21 – Jun 20)
ចំណុចទាក់ទាញរបស់ Gemini គឺជាមនុស្សដែលមានភាពវ័យឆ្លាត ចេះសម្របខ្លួនតាមកាលៈទេសៈ និងជាមនុស្សចង់ដឹងចង់ឃើញ។ ភាគច្រើនតារានិករមួយនេះមានភាពទាក់ទាញ និងមានមន្តស្នេហ៍ ប៉ុន្តែជាមនុស្សដែលមានអណ្តាតមុតស្រួច ពេលនិយាយផ្លែផ្កាអ្នកណាម្នាក់គឺអាចសម្លាប់ចិត្តគេបាន។
♋️ Cancer (Jun 21 – Jul 22)
តារានិករមួយនេះ ជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ចេះយកចិត្តទុកដាក់អ្នកដទៃ និងមានក្តីស្រលាញ់។ តារានិករនេះ តែងជួយអ្នកដទៃជានិច្ច ដែលមិនដែលគិតពីការតបស្នងឡើយ ជាពិសេសគឺស្រលាញ់មិត្តភក្ដិ និងអ្នកនៅជុំវិញខ្លួនខ្លាំង មិនងាយនឹងក្បត់ឡើយ។
♌️ Leo (Jul 23 – Aug 22)
តារានិករនេះជាមនុស្សដែលមានមន្តស្នេហ៏ ជាមនុស្សដែលតែងផ្តល់ភាពកក់ក្តៅ ដល់មនុស្សជុំវិញខ្លួន និងជាមនុស្សដែលមានការគិតពិចារណាខ្ពស់។ ពួកគេជាមនុស្សមានអំនាច និងមិនចូលចិត្តឲ្យគេគ្រប់គ្រងឡើយ។

♍️ Virgo (Aug 23 – Sep 22)
អ្នកដែលកើតចំតារានិករមួយនេះ គឺជាមនុស្សចូលចិត្តផ្តល់ជំនួយ និងដោះស្រាយបញ្ហាដល់គេជានិច្ច។ ជាមនុស្សដែលមានភាពវៃឆ្លាតដែលអាចយល់ពីមនុស្សគ្រប់គ្នាបានច្រើន។ មិនត្រឹមតែជំរុញខ្លួនឯង ឲ្យក្លាយជាមនុស្សពូកែប៉ុណ្ណោះទេ តែក៏ចង់ជួយជំរុញអ្នកដទៃឲ្យពូកែដូចខ្លួនដែរ។
♎️ Libra (Sep 23 – Oct 22)
តារានិករនេះ មិនចូលចិត្តនៅម្នាក់ឯងនោះទេ ដោយសារតែហេតុផលនេះ ទើបគេក្លាយជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់នៅក្បែរព្រោះ Libra ឲ្យតម្លៃនៃពេលវេលាមនុស្សគ្រប់គ្នា ដែលមិនទុកគេចោល។ គេអាចកំដរមិត្តភក្ដិបានជានិច្ច ព្រោះពួកគេមិនចង់ឃើញមនុស្សនៅជុំវិញខ្លួនពិបាកចិត្តទេ។
♏️ Scorpio (Oct 23 – Nov 21)
ជាមនុស្សដែលមានថាមពល និងមានភាពអាថ៌កំបាំងម្នាក់។តារានិករនេះមិនខ្លាចនឹងនិយាយពីគំនិតរបស់គេឡើយ ពេលដែលគេគិតថា គំនិតរបស់គេត្រឹមត្រូវ។
♐️ Sagittarius (Nov 22 – Dec 21)
ជាមនុស្សដែលមានភាពសប្បុរស និងមានស្នាមញញឹមដ៏ទាក់ទាញដល់មនុស្សគ្រប់គ្នា ដូច្នេះមិនចម្លែកទេដែលតារានិកររូបនេះ មានគេចាប់អារម្មណ៍ច្រើន។ ពួកគេជាមនុស្សសកម្ម និងស្វាហាប់ ឲ្យតម្លៃខ្ពស់លើភាពស្មោះត្រង់បំផុត។

♑️ Capricorn (Dec 22 – Jan 19)
អ្នកជាមនុស្សដែលអាចទុកចិត្តបាន។ ជាមនុស្សដែលមិនសូវចូលរួមនឹងគេច្រើន ទើបមនុស្សភាគច្រើនគិតថា អ្នកមិនគួរឲ្យទុកចិត្ត។ ប៉ុន្តែនៅពេលដែលមានបញ្ហាម្តងៗ គឺតារានិករមួយនេះតែងចេញមុខដោះស្រាយមុនគេជានិច្ច។
♒️ Aquarius (Jan 20 – Feb 18)
តារានិកររូបនេះ ចំណុចទាក់ទាញគឺទៅលើអត្តចរិតប្លែកៗ។ មានអត្តចរិតរួសរាយ ជាមនុស្សមានព្រលឹងដែលចាស់ៗចំណាំនិយាយ។ អ្នកតែងគិតថាភាពរីករាយគឺផ្តើមចេញពីយើងមិនចាំបាច់ចាំទទួលពីអ្នកណាឡើយទើបមនុស្សដូចជាអ្នកតែងមើលទៅរីករាយគ្រប់ពេល។
♓️ Pisces (Feb 19 – Mar 20)
ជាមនុស្សដែលចេះបត់បែន និងមានមនោសញ្ចេតនាខ្ពស់។ ជាមនុស្សដែលតែងស្តាប់បញ្ហាមិត្តជានិច្ច។ អ្នកជាមនុស្សឆ្លាតតែពេលខ្លះអ្នកក៏ឆោតល្ងង់ណាស់ដែរ។ ប៉ុន្តែអ្វីដែលជាភាពទាក់ទាញបំផុតរបស់អ្នកនោះគឺភាពយល់ចិត្ត។ អ្នកតែងយល់ចិត្តមនុស្សគ្រប់គ្នាដែលនៅក្បែរខ្លួនជានិច្ច ទើបមនុស្សជាច្រើនស្រលាញ់ចូលចិត្តអ្នក។
ប្រភព: ENTITY