តើនឹងមានអ្វីកើតឡើង នៅពេលដែលអ្នកស្រលាញ់តារានិករដូចគ្នា?

//s9.kh1.co/69/6941c51c81bf662ff1071e48fb7dd0d72dfbf4ef.jpeg
កម្សាន្ត

 ១៦-ឧសភា-២០២១ ៧ល្ងាច · ៤ ឆ្នាំមុន

ក្រលេកមកមើលទាំងអស់គ្នាថា តើអ្នកអាចស្រលាញ់មនុស្សដែលស្ថិតក្នុងតារានិករដូចគ្នាបានឬទេ!

យល់ដឹង៖ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញ គេផ្គូរផ្គងតារានិករខ្លួនឯង ជាមួយនឹងតារានិករផ្សេង ចុះប្រសិនបើតារានិករដូចគ្នា តើពួកគេអាចនៅជាមួយគ្នាចុះសម្រុងដែរទេ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះប្រហែលជាគិតថា នៅពេលដែលមនុស្សដែលមានចរិតដូចគ្នាហើយនៅជាមួយគ្នា ប្រាកដជាអាចយល់ចិត្តគ្នាបានច្បាស់ ចំនែកឯអ្នកខ្លះទៀតគិតថា ចរិតដូចគ្នាពេក ប្រាកដជាមានផលប៉ះពាល់ខ្លាំង នៅពេលឈ្លោះប្រកែកគ្នា។

គ្មានអ្នកណាខុស ឬ ត្រូវទេ ពីព្រោះមនុស្សម្នាក់មានចរិតខុសគ្នា ដូច្នេះក្រលេកមកមើលអត្ថបទខាងក្រោមនេះ ដែលអាចឲ្យអ្នកដឹងបានថា តារានិករដូចគ្នាអាច នៅជាមួយគ្នាបានឬទេ ៖

១. Aries + Aries

ប្រសិនបើ Aries ពីរនាក់ស្រលាញ់គ្នា ពួកគេត្រូវមានម្នាក់ចេះអត់ធ្មត់ និងចេះស្ងប់ស្ងាត់ពេលដែល Aries ម្ខាងទៀតមានអារម្មណ៍មិនល្អ។ ប្រសិនបើមានម្នាក់អាចធ្វើបាន នោះទំនាក់ទំនងរបស់គេនឹងបានយូរ។ ក្ដីស្រលាញ់របស់ពួកគេប្រៀបដូចជាការផ្សងព្រេង ទៅកាន់ផ្លូវឆ្ងាយមួយ ក្នុងជីវិតស្នេហាពួកគេនឹងជំនះគ្រប់ឧបសគ្គ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពួកគេជាមនុស្សដែលគោរពគ្នាទៅវិញទៅមក ហើយជៀសវាងនូវការកុហក តែបើមាននរណាកុហក ម្ខាងទៀតនឹងដឹងភ្លាម ព្រោះគេស្ថិតក្នុងក្រុមតែមួយ។

២. Taurus + Taurus

ជាគូស្នេហ៍ដ៏គួឲ្យស្រលាញ់មួយផងដែរ ហើយនឹងមានស្ថេរភាពប្រសិនបើមិនមានម្ខាងណា ចចេសរឹងរូសនោះទេ ព្រោះពួកគេជាប្រភេទតែមួយ គឺឆាប់យល់ពីគ្នាបានច្បាស់ បើទោះបីជារាប់អានត្រឹមមិត្តភ័ក្តក៏ដោយ។ ដោយសារតែធម្មជាតិអារម្មណ៍ និងភាពត្រេកត្រអាល ពួកគេអាចយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតម្រូវការរបស់គ្នា និងថែរក្សាគ្នាទៅវិញទៅមក នៅពេលចាំបាច់។ ជាពិសេសពួកគេជាមនុស្សដែលចូលចិត្តការបីបាច់ថ្នាក់ថ្នមដូចគ្នា។ បញ្ហាត្រង់ថាពួកគេជាតារានិករដែលមានស្នែង និង រឹងដូច្នេះពិបាកនឹងសម្រួលណាស់ប្រសិនបើមានការឈ្លោះប្រកែក។

៣. Gemini + Gemini

ស្នេហាពួកគេ ប្រៀបដូចជាការយកចិត្តមនុស្សបួននាក់ផ្សេងគ្នា ដោយសារតែគេ ជាតារានិករកូនភ្លោះ។ ទំនាក់ទំនងរបស់ពួកគេមិនសូវមានភាពស្រពេចស្រពិលទេ តែដៃគូទាំងសងខាងឆាប់ធុញទ្រាន់ខ្លាំងពេក។ គេជាគូស្នេហ៍ដែលប្រច័ណ្ឌ និងកាច់កុងគ្នាខ្លាំងដែរ ប្រសិនបើពួកគេអាចជៀសវាងការប្រកួតប្រជែងចាញ់ឈ្នះនេះបាន ពួកគេនឹងមានក្ដីស្រលាញ់ដ៏ផ្អែមល្ហែម។ ទោះជាយ៉ាងណាក៏ពួកគេមានការយោគយល់គ្នាខ្លាំង ហើយគ្មានការគុំគួនឡើយ។ 

៤. Cancer + Cancer

ពួកគេទាំងពីរជាមនុស្សដែលឆាប់ទទួលអារម្មណ៍ និងឆាប់រំជួលចិត្តដូចគ្នា ដូច្នេះត្រូវរៀនចេះយោគយល់ពីគ្នា។ បើមានម្នាក់ចង់ឈ្នះ ម្នាក់ត្រូវតែចុះចាញ់ ព្រោះបើមិនអញ្ចឹងទំនាក់ទំនងនឹងអាចរអាក់រអួល។ ពួកគេទាំងពីរជាមនុស្សដែលស្រលាញ់គ្រួសារ និង ជាអ្នកមើលថែទាំដ៏ល្អ ដូច្នេះពួកគេមិនងាយបែកបាក់ឡើយ។ ពួកគេថែមទាំងមានមនោសញ្ចេតនាជ្រាលជ្រៅ ដែលពិបាកនឹងកាត់ផ្ដាច់បាន ទោះបីមានជនទីបីក៏ដោយ លើកលែងតែការប្រច័ណ្ឌតិចតួចប៉ុណ្ណោះ តែលួងឆាប់បាត់។

រូបតំនាង
រូបតំនាង

៥. Leo + Leo

ការផ្គូផ្គងតារានិករនេះ អាចមានកត្តាព្រួយបារម្ភជាច្រើន ដែលជាហេតុធ្វើឱ្យពួកគេ ត្រូវរៀនទ្រាំទ្រនឹងអារម្មណ៍របស់គ្នាទៅវិញទៅមក និងធ្វើអ្វីៗឲ្យកាន់តែងាយស្រួល។ ពួកគេអាចមានភាពប្រសើរឡើង ដោយសារគេស្ថិតក្នុងប្រភេទតែមួយ ធ្វើឲ្យភាពចុះសម្រុងល្អឡើង។ តែពួកគេមានទម្លាប់កុហកគ្នា ដោយមិនចង់ឲ្យដៃគូម្ខាងទៀត មានការបារម្ភខ្លាំង ជាហេតុធ្វើឲ្យជម្លោះកើតមាននៅពេលដែលដឹងការពិត។ ពួកគេអាចជឿនលឿនទៅមុខជាងតារានិករផ្សេងទៀត។ តែត្រូវចាំថា ការទាស់ចិត្តគ្នាច្រើនពេក ក៏អាចក្លាយជាបញ្ហាធំមួយ នៅថ្ងៃក្រោយដូច្នេះត្រូវប្រយ័ត្ន។

៦. Virgo + Virgo

ថ្វីត្បិតតែពួកគេនៅក្នុងប្រភេទដូចគ្នា អ្វីគ្រប់យ៉ាងអាចសម្របគ្នាបានច្រើន ព្រោះពួកគេមានគោលការណ៍ និងចំណង់ចំណូលចិត្តស្រដៀងគ្នា ដែលអាចនៅជាមួយគ្នាបាន ប៉ុន្តែពួកគេមិនសូវមានការរំភើបប៉ុន្មានទេ ពេលខ្លះធម្មតា ហើយពេលខ្លះប្រែជាសោះកក្រោះ។ ដៃគូម្ខាងអាចនឹងអៀនច្រើន ឯដៃគូម្ខាងមិនចេះបង្កើតភាពរ៉ូមែនទិក។ ដូច្នេះពួកគេគួរៀនពីរបៀប Surprise ដៃគូទាំងសងខាង ទើបអាចបង្កើតទំនាក់ទំនងមួយដែលល្អបាន។

៧. Libra + Libra

ក្ដីស្រលាញ់របស់ពួកគេ ងាយរងគ្រោះដោយសារអ្នកដទៃមកចាក់រុកឆ្កឹះឆ្កៀល ធ្វើឲ្យទំនាក់ទំនងប្រែក្លាយជាយល់ច្រលំ។ ប្រសិនបើពួកគេជឿទុកចិត្តគ្នា ទំនាក់ទំនងរបស់ពួកគេអាចនឹងមានលទ្ធផលល្អ ព្រោះពួកគេមានទំនោរអារម្មណ៍ស្រដៀងគ្នា។ ពួកគេបានផ្ដល់ការគោរពចំពោះគ្នាទៅវិញទៅមក ដោយសារតែគេដឹងពីចរិក មនុស្ដែលមានសប្រភេទដូចគ្នា ដូច្នេះគេគោរពតាម ការសម្រេចចិត្តរបស់ដៃគូទាំងសងខាង។

៨. Scorpio + Scorpio

ពួកគេស្ថិតក្នុងក្រុមតែមួយ ដូច្នេះការមានស្នេហាជាមួយមនុស្សដែលស្ថិតក្នុង Sign ដូចគ្នា (Scorpio) ពួកគេអាចយល់ពីគ្នាបានច្រើន។ ដូច្នេះទំនាក់ទំនងរបស់ពួកគេអាចទៅរួច។ ប៉ុន្តែដៃគូទាំងសងខាងត្រូវព្យាយាមយល់ពីគ្នា ដោយជៀសវាងនូវការព្យាយាមត្រួតត្រាគ្នា ឬក្រោមការបង្គាប់បញ្ជារ។ Scorpio ចូលចិត្តសេរីភាពច្រើន ដូច្នេះដៃគូម្ខាងទៀតគួររៀនបើកចិត្តទូលាយ ទើបទំនាក់ទំនងនេះអាចរក្សាបានយូរ។

រូបតំនាង
រូបតំនាង

៩. Sagittarius + Sagittarius 

ថ្វីត្បិតតែ Sagittarius ស្ថិតក្នុង Fire Sign ដែលនឹងយកឈ្នះគ្នារៀងខ្លួន តែពេលពួកគេនៅជាមួយគ្នា ពួកគេបែរជាឆាប់ស្វែងយល់ពីគ្នា ហើយងាយស្រួលនឹងចុះសម្រុងណាស់។ ដូច្នេះទំនាក់ទំនងរបស់ពួកគេ គឺមានភាពជាក់លាក់ព្រោះគេ Serious ដូចគ្នា ហើយដៃគូគេអាចនឹងទុកចិត្តបាន។ហើយស្នេហារបស់ពួកគេ មិនផ្អែកលើពេលវេលាទីកន្លែងឬរបស់អ្វីទេ មានន័យថាមិនចេះប្រកាន់ច្រើន មិនថាគេមាន ឬក្រ សំខាន់ឲ្យតែចេះយល់ចិត្ត នឹងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក។ 

១០. Capricorn + Capricorn

ពួកគេមានចំណុចស្រដៀងគ្នាច្រើន ដូច្នេះទំនាក់ទំនងរបស់ពួកគេអាចទៅរួច ប្រសិនបើពួកគេព្យាយាមផ្ដល់ពេលវេលាឲ្យគ្នាឲ្យបានច្រើន ពីព្រោះពួកគេមិនសូវធ្វើឲ្យដៃគូមានការរំភើប (Surprise) ឡើយ។ ពួកគេជឿទុកចិត្តគ្នាទៅវិញទៅមក ហើយបារម្ភពីគ្នាខ្លាំង ដូច្នេះទំនាក់ទំនងរបស់ពួកគេក៏ត្រូវការពេលបន្តិចដែរ។ ទាស់ត្រង់ថាពួកគេចិត្តច្រើន ហើយឆាប់អស់អារម្មណ៍រៀងៗខ្លួន។

១១​ . Aquarius + Aquarius

ដោយសារតែពួកគេស្ថិតក្នុងប្រភេទតែមួយ ដូច្នេះពួកគេអាចយល់ពីគ្នាបានច្រើន។ ពួកគេមិនចាំបាច់និយាយ ក៏ដៃគូម្ខាងទៀតអាចមានអារម្មណ៍ថា ដៃគូគេកើតអីផងដែរ។ ពួកគេចូលចិត្តធ្វើរឿងប្រភេទតែមួយ ដូច្នេះពួកគេនឹងអាចចុះសម្រុងគ្នាបានច្រើន។ តែមនោសញ្ចេតនារបស់ពួកគេ មិនសូវស្អិតរមួតទេ ត្បិតពួកគេរវល់ និងហត់រៀងខ្លួន ដូច្នេះពេលវេលាសាងភាពផ្អែមល្ហែម មិនសូវអំណោយផលទេ។

១២. Pisces + Pisces

ពួកគេអាចមានភាពស្មោះត្រង់ជាមួយគ្នាច្រើន ព្រោះប្រភេទមនុស្ស Pisces នេះស្អប់ការកុហកណាស់ ហើយក៏មិនងាយអ្នកណាលាក់បាំងអ្នកណាដែរ។ ពួកគេសុខចិត្តដឹងរឿងពិតហើយឈឺចាប់ ប្រសើរជាងត្រូវគេកុហក។ ពួកគេមិនងាយស្រលាញ់អ្នកណាទេ តែបើស្រលាញ់ហើយគឺតែម្នាក់ហ្នឹងប៉ុណ្ណោះ។ ដូច្នេះគូរ Pisces-Pisces ក៏ចាត់ទុកជាគូដែលយល់ចិត្តគ្នាបានច្រើនជាងគេដែរ។

រូបតំនាង
រូបតំនាង

ប្រភព: FASHION GOALZ

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T