សត្វចិញ្ចឹមដែលសាកសមបំផុតសម្រាប់អ្នក​ ដោយផ្អែកលើតារានិករទាំង ១២

//s9.kh1.co/ab/ab22163ce644c7ac2ae73eb1cfb58a81e16324de.jpeg
កម្សាន្ត

 ១៣-ឧសភា-២០២១ ៩ល្ងាច · ៤ ឆ្នាំមុន

មិនថាត្រូវចិញ្ចឹមសត្វអ្វីមែនទេ? តោះមកមើលទាំងអស់គ្នាថាសត្វអ្វីដែលសាកសមនឹងអ្នក!

យល់ដឹង៖ ការនាំសត្វចិញ្ចឹមថ្មីចូលក្នុងផ្ទះរបស់អ្នក គឺជាការប្តេជ្ញាចិត្តដ៏ធំមួយ និង សំខាន់បំផុត។ សត្វចិញ្ចឹមមានបុគ្គលិកលក្ខណៈប្លែកៗដូចមនុស្សដែរ ដូច្នេះវាសំខាន់ណាស់ក្នុងការស្វែងរកលក្ខណៈដែលសមនឹងរបៀបរស់នៅ កន្លែងរស់នៅ និង អាកប្បកិរិយារបស់អ្នក។ ដូច្នេះមកមើលទាំងអស់គ្នាថា តើសត្វចិញ្ចឹមមួយណាដែលមានលក្ខណៈសមនឹងអ្នក តាមរយៈការទស្សទាយរបស់ហោរាសាស្ដ្រ​ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

♈️ Aries (Mar 21 – Apr 19)

Aries ឆាប់មានអារម្មណ៍ធុញទ្រាន់យ៉ាងងាយ ហើយតែងត្រូវការដៃគូដើម្បីរំងាប់នូវអារម្មណ៍នោះ និង​ ជំនួយដល់ថាមពលរបស់ពួកគេ។ ពួកគេជាមនុស្សរហ័សរហួន និង ចូលចិត្តខាងប្រកួតប្រជែង។ ពូជឆ្កែដ៏ស្វាហាប់ និងសកម្មដូចជាប្រភេទ Dalmatian, Labrador Retriever, German shepherd, ឬ Border Collie នឹងល្អឥតខ្ចោះសម្រាប់នៅជាមួយ Aries និងរំងាប់អារម្មណ៍ធុញទ្រាន់របស់ពួកគេ។

សត្វឆ្កែ
សត្វឆ្កែ

♉️ Taurus (Apr 20 – May 20)

ដូចគ្នានឹងសត្វឆ្មាដែរ Taurus ចូលចិត្តអង្គុយនៅជុំវិញទីធ្លាដែលមានមនុស្សច្រើន ឬក៏គ្មានមនុស្សសោះ ហើយរីករាយនឹងរឿងសាមញ្ញៗបែបណាក៏បាននៅក្នុងជីវិត។ អ្នកជាមួយនឹងសត្វឆ្មា អាចនៅជាមួយគ្នាបាន ហើយចូលចិត្តគេងលេងបែបលក្ខណៈ cuddle និង កក់ក្ដៅ។ Taurus ត្រូវបានគេស្គាល់ថាមានភាពរឹងមាំអាចជឿទុកចិត្តបាន មានឆន្ទៈ និង ភាពច្នៃប្រឌិតដូចគ្នាទៅនឹងសត្វឆ្មាដែលអ្នកចូលចិត្ត។

សត្វឆ្មា
សត្វឆ្មា

♊️ Gemini (May 21 – Jun 20)

Gemini គឺជាមនុស្សចូលចិត្តការនិយាយ ការបញ្ចេញមតិ និងការចង់ដឹងចង់ឃើញ។ តើល្អទេ បើអ្នកមានសត្វចិញ្ចឹមមួយដែលអាចនិយាយត្រឡប់មកវិញបាន? បក្សីដូចជាសេកអាចជាការទុកចិត្តគួរឱ្យរីករាយ និង កំដរអ្នកក្នុងការចែករំលែកគំនិត និង ពាក្យខ្លះៗ ខណៈពេលដែលអ្នកមានភាពធុញទ្រាន់ ឬត្រូវការអ្នកមកកំដរ។

សត្វសេក
សត្វសេក

♋️ Cancer (Jun 21 – Jul 22) 

Cancer គឺជាមនុស្សដែលមានមនោសញ្ចេតនា ការអាណិតអាសូរ ភាពសស្មោះត្រង់ និង ឆាប់ទទួលអារម្មណ៍នៅជុំវិញខ្លួន។ ពួកគេឱ្យតម្លៃលើជីវិតនិង គ្រួសារដែលមានភាពកក់ក្ដៅនៅក្នុងផ្ទះ ដូច្នេះទន្សាយគួរឱ្យស្រឡាញ់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានភាពកក់ក្ដៅកាន់តែខ្លាំងនៅក្នុងផ្ទះ។

សត្វទន្សាយ
សត្វទន្សាយ

♌️ Leo (Jul 23 – Aug 22)

វាហាក់ដូចជាពិបាកក្នុងការនិយាយណាស់ដែលថា សត្វឆ្មាសាកសមជាមួយនឹង Leo។ មនុស្សដែលកើតក្នុងតារានិករ​ Leo នេះ (សញ្ញាតោ) គឺជាមនុស្សដែល drama កាចសាហាវ ងាយស្រួលរាប់រក និងមានទំនុកចិត្តលើខ្លួនឯងខ្លាំង។ពួកគេគឺប្រៀបដូចជាផ្នែកមួយ នៃសត្វឆ្មាដ៏កាចសាហាវដែលមិនដូច Taurus ដែលជាផ្នែកស្លូតត្រង់ និង គួរឲ្យស្រលាញ់របស់សត្វឆ្មា។

សត្វឆ្មា
សត្វឆ្មា

♍️ Virgo (Aug 23 – Sep 22)

Virgos ចូលចិត្តរស់នៅបែបសាមញ្ញ។ តារានិករនេះមានភាពស្មោះត្រង់ខ្លាំង មិនចូលចិត្តភាពសាំញាំច្រើន ហើយអ្នកនឹងចុះម្រុងយ៉ាងល្អ ជាមួយនឹងកណ្ដុរ hamster ព្រោះថា Virgo ចូលចិត្តចំណាយពេលវេលាតែម្នាក់ឯង។ Hamster ងាយស្រួលក្នុងការសម្អាត បន្ទាប់ពីទទួលការថែទាំយ៉ាងត្រឹមត្រូវ និង តម្រូវឱ្យមានការយកចិត្តទុកដាក់តិចតួច នោះ hamsterនឹងក្លាយជាសត្វចិញ្ចឹមដ៏ល្អឥតខ្ចោះសម្រាប់អ្នក។

កណ្ដុរ Hamster
កណ្ដុរ Hamster

♎️ Libra (Sep 23 – Oct 22)

Libra គឺជាតារានិករដែល មនោសញ្ចេតនាខ្ពស់ និង ត្រូវបានកត់សម្គាល់ដោយភាពទាក់ទាញរបស់ពួកគេ។បក្សីគូស្នេហ៍មួយគូបង្កប់នូវភាពផ្អែមល្ហែម និង សម្រស់ដ៏ស្រស់ស្អាត ដែលអាចឆ្លុះបញ្ចាំងរឹតតែខ្លាំងនូវភាពទាក់ទាញ និង សេចក្ដីស្នេហារបស់ Libra ។

បក្សីគូស្នេហ៍
បក្សីគូស្នេហ៍

♏️ Scorpio (Oct 23 – Nov 21)

Scorpio តែងតែជាមនុស្សដែលមានផ្នែកខាងក្នុងស្រដៀងទៅនឹងសត្វល្មូន ដែលបង្រៀនមនុស្សឲ្យទូទៅដឹងថា គ្មានអ្វីដែលអាចនៅថេររហូតទេ នេះគឺជាមេរៀនរបស់ពួកគេដែលបង្រៀនមកពួកយើង។ ខ្យាដំរី ពីងពាង ឬសត្វល្មូនណាមួយដែលអាចចិញ្ចឹមបាន ក៏អាចផ្គូផ្គងជាមួយនឹងបុគ្គលិកលក្ខណៈផ្នែកខាងក្នុងរបស់ Scorpio បានដែរ។

សត្វល្មូន
សត្វល្មូន

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius គឺជាតារានិករដែលចូលចិត្តការផ្សងព្រេង ការឡើងភ្នំ និងនៅខាងក្រៅជាជាងនៅផ្ទះ។ ពួកគេដូចជា Aries​​ ដែរ សត្វឆ្កែដែលរស់រវើក និង រហ័សរហួនពិតជាសមនឹងតារានិករនេះណាស់។ សត្វឆ្កែប្រភេទ Jack Russell terrier, Siberian Husky ឬ Australian shepherd នឹងក្លាយជាដៃគូឡើងភ្នំដ៏អស្ចារ្យរបស់អ្នក។

សត្វឆ្កែ
សត្វឆ្កែ

♑️ Capricorn (Dec 22 – Jan 19)

តារានិករដែលខិតខំធ្វើការនេះ ពិតជាមានសេចក្ដីម៉ឺងម៉ាត់ ភាពខ្ជាប់ខ្ជួន និង ​រឹងមាំណាស់ ដូច្នេះសត្វចិញ្ចឹមដូចជា Guinea pig ដែលមានរូបរាងគួរឲ្យស្រលាញ់ស្រដៀងទៅនឹង hamster នឹងក្លាយជាសត្វដែលសក្ដិសមបំផុតសម្រាប់អ្នក។ Guinea pig មានភាពងាយស្រួលក្នុងការថែរក្សា និង ចិញ្ចឹមណាស់។ ពួកគេមានភាពម៉ឺងម៉ាត់ មានវិន័យ និងឯករាជ្យដូចគ្នានឹង Capricorn ដែរ។

Guinea Pig
Guinea Pig

♒️ Aquarius (Jan 20 – Feb 18)

Aquarius គឺជាតារានិករដែលគួរឱ្យស្រឡាញ់ រីករាយ លេងច្រើន និងមានការស្រមើស្រមៃខ្ពស់ ដូច្នេះសត្វចិញ្ចឹមដូចជាកូនជ្រូកតូចៗដែលមិនសូវមានគេចិញ្ចឹមច្រើន ពិតជាត្រូវនឹងបុគ្គលិកលក្ខណៈលេងច្រើនរបស់ពួកគេណាស់។ កូនជ្រូកខ្នាតតូចនេះ អាចបន្ថែមភាពស្រស់ថ្លាដល់ជីវិតរបស់ Aquarius ដែលពួកគេត្រូវការដើម្បីរីកចម្រើន។

កូនជ្រូក
កូនជ្រូក

♓️ Pisces (Feb 19 – Mar 20)

តារានិករនេះត្រូវបាននិមិត្តរូបដោយរូបត្រី អាចនឹងមានការមើលថែទាំបានល្អជាមួយអាងចិញ្ចឹមត្រីផ្ទាល់ខ្លួន។Pisces គឺស្រលាញ់ ការរាប់អានគ្នាឆ្លាតវាងវៃ មានប្រាជ្ញា និង ស្រលាញ់សិល្បៈ។ សមុទ្រខ្សាច់នៅក្រោមទឹកដែលនៅក្នុងអាងត្រីរបស់ពួកគេ អាចនាំមកនូវទស្សនវិស័យ និង ការបំផុសគំនិតថ្មីដល់ជីវិតរបស់ពួកគេ ដូច្នេះការចិញ្ចឹមត្រីគឺសក្ដិសមបំផុត។

សត្វត្រី
សត្វត្រី

ប្រភព: Reader's Digest 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T