តើតារានិករទាំង១២ នេះមានទស្សនៈបែបណាខ្លះចំពោះស្នេហា?

//s9.kh1.co/40/4022d74e1fad73dae2a2488b8a2e110781c41352.jpeg
កម្សាន្ត

 ១២-ឧសភា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

តោះមកអានទាំងអស់គ្នាថា តើតារានិករនីមួយៗមានទស្សនៈបែបណាចំពោះស្នេហា?

យល់ដឹង៖ មនុស្សយើងម្នាក់ៗ គឺសុទ្ធតែមានការគិត និងទស្សនៈផ្សេងៗគ្នាចំពោះរឿងស្នេហា។ យ៉ាងណាមិញ ទៅតាមគំនិតតារានិករទាំង១២នេះ គឺចែកជាផ្នែកៗ ខុសៗគ្នា។ តោះ! ទៅអានលម្អិតអំពីទស្សនៈរបស់តារានិករទាំង ១២ចំពោះស្នេហាទាំងអស់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំនាង
រូបតំនាង

១. Aries ៖ ស្នេហាជារបស់បច្ចុប្បន្នមិនអាច “ជារៀងរហូត”

Aries តែងតែមានភាពប្រាកដនិយម និង ស្មោះត្រង់។ ពួកគេគិតថាគ្មានអ្វីលើលោកនេះជារៀងរហូតនោះទេ ស្នេហាអាចបែកបាក់គ្នា អាពាហ៍ពិពាហ៍ក៏អាចលែងលះបានដែរ។ជំនួសឱ្យការស្បថជារៀងរហូត។ ហេតុអ្វីមិនចំណាយពេលវេលាច្រើនសម្រាប់ការស្រឡាញ់ចំពោះ ទំនាក់ទំនងនៅពេលនេះ?

២. Taurus ៖ ប្រសិនបើអ្នករៀបការអ្នកត្រូវតែមានផ្ទះមួយមានឡានមួយ

ដូចគ្នានឹង Taurus ពិតជាកោតសរសើរ ចំពោះប្រាក់ដែលមនុស្សគ្រប់គ្នាទទួលបាន ក៏ដូចជាប្រាក់ខែរបស់ខ្លួនផងដែរ ពីព្រោះលុយមិនអាចខ្វះបាននៅក្នុងសង្គមនោះទេ ហើយពួកគេចាយលុយដោយប្រុងប្រយ័ត្ន និង ឲ្យតម្លៃណាស់។ Taurus នឹងយល់ព្រមស្រឡាញ់ និង រៀបការនៅពេលដែលគេប្រាកដថាគេមានផ្ទះមួយ និង ឡានមួយផងដែរ។

៣. Gemini ស្នេហាអាចព្យាបាលជំងឺទាំងអស់

Gemini ជឿជាក់ថាស្នេហាគឺជាថ្នាំដ៏សក្ដិសិទ្ធមួយ ដែលអាចព្យាបាលជំងឺរាប់រយនៅលើពិភពលោក ដូចជាដំបូងវាអាចជួយសង្រ្គោះបេះដូងដ៏ឯការបស់មនុស្សបាន។ ភាពផ្អែមល្ហែមនៃក្តីស្រឡាញ់ នឹងប្រែក្លាយជាកម្លាំងជម្រុញសម្រាប់ Gemini ដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវិត។

៤. Cancer ៖ បុរសវ័យចំណាស់មានការទាក់ទាញដែលមិនអាចពិពណ៌នាបាន

ជាមួយនារីដែលមានមនោសញ្ចេតនាដូចជា Cancer អ្វីដែលពួកគេតែងតែចង់មាននៅពេលដាក់ចិត្តស្រលាញ់ គឺអារម្មណ៍សុវត្ថិភាពការយកចិត្តទុកដាក់ដោយគ្មានល័ក្ខខ័ណ្ឌពីមនុស្សដែលខ្លួនស្រលាញ់។ ហើយពួកគេមានអារម្មណ៍ថាបុរសចំណាស់មានគុណសម្បត្តិទាំងអស់ដែលពួកគេត្រូវការ លើសពីនេះទៅទៀតមនុស្សទាំងនេះគិតថា បុរសវ័យចំណាស់មានភាពចាស់ទុំ និងចិត្តអំណត់ខ្ពស់។

រូបតំនាង
រូបតំនាង

៥. Leo ៖ មនុស្សស្រីកើតមកត្រូវបានទទួលការស្រលាញ់

ក្មេងស្រី Leo ភាគច្រើននឹងសកម្មក្នុងមនោសញ្ចេតនា ទោះបីជាពួកគេមានចិត្តរឹង និង ប្រកាន់យកទស្សនៈខ្លួនឯងច្រើនក៏ដោយ។ ពួកគេពិតជាចង់ទទួលបានការស្រឡាញ់ ភាពកក់ក្ដៅ និង ការការពារពីមនុស្សដែលចូលមកក្នុងជីវិតគេ។ 

៦. Vigro ៖ ប្រសិនបើស្រឡាញ់ខ្ញុំ ត្រូវតែទទួលយកការផ្លាស់ប្តូរសម្រាប់ខ្ញុំ

ក្មេងស្រីដែលមានភាពត្រេកអរច្រើនដូចជា Vigro នឹងមានការរើសអើងលើទស្សនៈនេះតិច ឬច្រើន។ ពួកគេតែងតែតឹងរឹងនឹងខ្លួនឯង ថាពួកគេត្រូវតែល្អឥតខ្ចោះនៅក្នុងគ្រប់សកម្មភាព ដូច្នេះវាអាចនឹងល្អប្រសើរ នៅពេលដែលពួកគេស្នើសុំឱ្យដៃគូរបស់ពួកគេផ្លាស់ប្តូរ ដើម្បីទទួលបាននូវភាពល្អឥតខ្ចោះដូចពួកគេដែរ។

៧. Libra ៖ អ្នកបន្ទាប់ប្រហែលជាប្រសើរជាងអ្នកចាស់

Libra មានភាពល្បីល្បាញដោយសារមានភាពទាក់ទាញ និង លេងសើចក្នុងរឿងស្នេហាច្រើន ហើយពួកគេមិនដាក់ក្តីសង្ឃឹមច្រើនពេកចំពោះស្នេហាទេ ព្រោះពួកគេច្រើនជួបអ្នកធ្វើបាបចិត្តដូចគ្នា។ ហើយនៅទីបញ្ចប់ពួកគេ ក៏ត្រូវការស្នេហាមួយដែលស្មោះត្រង់ និង ច្បាស់លាស់។ រាល់ពេលដែលស្នេហាបញ្ចប់ ពួកគេនឹងប្រាប់ខ្លួនឯងថា៖ “អ្នកបន្ទាប់ពិតជានឹងប្រសើរជាងអ្នកចាស់” ។

៨. Scorpio ៖ អាពាហ៍ពិពាហ៍គឺជាផ្នូរនៃសេចក្តីស្រឡាញ់

Scorpio ឬក្មេងស្រីណាម្នាក់ ចង់មានស្នេហាល្អឥតខ្ចោះ ពួកគេត្រៀមខ្លួនទទួលយកស្នេហា ប៉ុន្តែស្ទាក់ស្ទើរនៅមាត់ទ្វារនៃអាពាហ៍ពិពាហ៍។ ពួកគេគិតថាអាពាហ៍ពិពាហ៍គឺជាផ្នូរនៃសេចក្តីស្នេហា នៅពេលឈានដល់អាពាហ៍ពិពាហ៍ ស្នេហានឹងបាត់បង់ភាពច្បាស់លាស់របស់ខ្លួន ដោយសារតែក្តីបារម្ភអំពីលុយ ឬកូន។

៩. Sagittarius ៖ បើយល់ចិត្តគ្នា ទើបស្នេហាដំណើរការ

សម្រាប់ក្មេងស្រីដែលចូលចិត្តការលួងលោមដូចជា Sagittarius សេចក្តីស្រឡាញ់គឺមានតម្លៃណាស់សម្រាប់ជីវិត។ ពួកគេតែងតែទាមទារឲ្យមានការយល់ចិត្តគ្នាទៅវិញទៅមកទើបស្នេហាអាចយូរអង្វែងបាន។ បើពុំដូច្នេះទេ គេអាចនឹងគិតថា ស្នេហ៍មួយនេះមិនអាចជារៀងរហូត ឬ ភាគគីម្ខាងទៀតមិនស្មោះជាមួយគេ។

រូបតំនាង
រូបតំនាង

១០. Capricorn ៖ បុរសមិនមែនជាមនុស្សល្អទាំងអស់ទេ

ជាមួយនឹង Capricorn ពួកគេឯករាជ្យ និងកាច។ ពួកគេតែងតែជឿជាក់ថា គ្រាន់តែពឹងផ្អែកលើខ្លួនឯងអាចទទួលបាននូវអ្វីដែលពួកគេចង់បាន ដោយមិនពឹងផ្អែកលើនរណាម្នាក់ ឬបុរសណាមួយឡើយ។ បន្ទាប់ពីពួកគេឆ្លងកាត់ស្នេហាដែលបរាជ័យ ពួកគេនឹងបាត់បង់ទំនុកចិត្តចំពោះស្នេហាម្ដងទៀតនិង គិតថាបុរសមិនមែនជាមនុស្សល្អទាំងអស់ទេ។

១១. Aquarius ៖ ប្រសិនបើលង់ស្រលាញ់ខ្ញុំ ត្រូវតែទទួលយកកំហុសរបស់ខ្ញុំ

Aquarius យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដៃគូ និង ការដាក់ខ្លួនចូលក្នុងសេចក្ដីស្នេហា។ ប្រសិនបើភាគីម្ខាងទៀតមិនត្រូវគ្នាជាមួយពួកគេលើបញ្ហាជាក់លាក់ណាមួយនោះ ច្បាស់ណាស់ថាមនុស្សនោះ នឹងមិនមែនជាគូរបស់ពួកគេទេ។ ស្នេហាដ៏ស្រស់ស្អាតនៅក្នុងភ្នែករបស់ Aquarius គឺអ្នកទាំងពីរត្រូវយល់ពីគំនិត និង អារម្មណ៍របស់គ្នាទៅវិញទៅមក។

១២. Pisces ៖ មានស្នេហាគឺមានអ្វីៗគ្រប់យ៉ាង

ទស្សនៈរបស់ Pisces តែងតែជឿជាក់ថាមានស្នេហាមានន័យថា មានអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត។ ពួកគេដាក់អារម្មណ៍ និងមនោសញ្ចេតនារបស់ពួកគេជាមុន ប៉ុន្តែមិនសូវគិតពីអរម្មណ៍របស់ដៃគូប៉ុន្មានទេ។ យ៉ាងណាមិញគេនឹងខិតខំ បង្កើតស្នេហាមួយឲ្យបានយូរអង្វែង។ ដែលគេហៅថាសេចក្តីស្នេហា វាត្រូវតែមានសេចក្តីស្រលាញ់គ្នាទៅវិញទៅមក។

ប្រភព: DazzlingNews

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T