តើអ្នកគួរជឿទុកចិត្តទៅលើតារានិករទាំង ១២ ប៉ុន្មានភាគរយ?

//s9.kh1.co/f3/f3600071e6a6e81a246228934fbfa4fad701735a.jpeg
កម្សាន្ត

 ១០-ឧសភា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

តោះមកមើលចំនួនភាគរយ ដែលអ្នកគួរតែជឿទុកចិត្តទៅលើតារានិករទាំង ១២ នេះ!

យល់ដឹង ៖ ចំណងមិត្ដភាព និងភាពជឿទុកចិត្តគ្នា ពិតជាមានសារៈសំខាន់ណាស់ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្នុងនោះដែរ តារានិករក៏ជាផ្នែកមួយ ដែលអាចបញ្ជាក់ពីការជឿទុកចិត្ដ ការជឿជាក់ពីអ្នកដទៃមកលើយើងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! មកដឹងថាតារានិករណាខ្លះ ដែលអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់មកលើពួកគេបាន ៖

♈️ Aries (Mar 21 – Apr 19)

ចំពោះតារានិករ Aries ជាតារានិករមួយដែលអាចឲ្យអ្នកជឿទុកចិត្ដគេបានតែ ៤៧% ប៉ុណ្ណោះ។ អ្នកមិនអាចរក្សាចំណងមិត្ដភាព ជាមួយតារានិករនេះបានយូរប៉ុន្មានទេ ព្រោះគេក៏គិតពីខ្លួនគេច្រើនដែរ។

Aries
Aries

♉️ Taurus (Apr 20 – May 20)

សម្រាប់តារានិករ Taurus គឺតែងគិតពីមិត្ដភិក្ដិ និងអ្នកដទៃ ច្រើនជាងខ្លួនឯងទៅទៀត។ ហើយពួកគេពូកែណាស់ក្នុងការលាក់រឿងសម្ងាត់ ដូច្នេះហើយទើបអ្នក អាចទុកចិត្តពួកគេបាន ៨៥%

Taurus
Taurus

♊️ Gemini (May 21 – Jun 20)

ចំពោះតារានិករ Gemini វិញ អ្នកជឿទុកចិត្ដគេបានប្រមាណ ៥០% អ្វីគ្រប់យ៉ាងគឺសម្ដៅទៅលើអារម្មណ៍របស់ពួកគេ ចំពោះអ្នក។ ម៉្យាងវិញទៀត ពួកគេមានអារម្មណ៍ពីរ ដែលប្ដូរលឿន ដូច្នេះអាចឲ្យអ្នកជឿពាក់កណ្ដាល និងអត់ពាក់កណ្ដាល។

Gemini
Gemini

♋️ Cancer (Jun 21 – Jul 22)

តារានិករ Cancer អាចឲ្យគេជឿទុកចិត្ដមកលើខ្លួនបានចំនួន ៨០% គឺវាស្ថិតនៅលើទម្លាប់របស់គេទេ បើគេពិតជាចង់ឲ្យអ្នកណាម្នាក់ ទុកចិត្ដលើគេ គេនឹងខំប្រឹងធ្វើវាឲ្យបាន ព្រោះពួកគេជាមនុស្សដែលគិតពីមិត្តភាពណាស់។

Cancer
Cancer

♌️ Leo (Jul 23 – Aug 22)

ចំពោះតារានិករ Leo អាចនិយាយបានថា អ្នកអាចទុកចិត្ដលើបានចំនួន ៨៨% ព្រោះតារានិករនេះ តែងបង្ហាញពីភាពស្មោះត្រង់ ទៅកាន់មនុស្សនៅជុំវិញខ្លួន។

Leo
Leo

♍️ Virgo (Aug 23 – Sep 22)

Virgo ជាតារានិករមួយដែលមានភាពស្មោះត្រង់ អាចឲ្យអ្នកផងទាំងពួង ជឿទុកចិត្ដមកលើខ្លួនបានចំនួន ៩៨%។ តារានិករមួយនេះ មិនដែលធ្វើអ្វីលើសលួសទៅលើពាក្យសន្យា ដូចនេះហើយទើបគេមានជំនឿទុកចិត្ដខ្លាំង។

Virgo
Virgo

♎️ Libra (Sep 23 – Oct 22)

អ្នកត្រូវចង់ចាំថា បើអ្នកធ្វើដាក់តារានិករនេះយ៉ាងម៉េច តារានិករ Libra នឹងធ្វើបែបនោះដាក់អ្នកវិញ។ និយាយរួមគឺតារានិករនេះ អាចទុកចិត្ដបានចំនួន ៦០%

Libra
Libra

♏️ Scorpio (Oct 23 – Nov 21)

ចំពោះតារានិករ Scorpio វិញគឺធ្វើឲ្យមនុស្សទាំងពួង ទុកចិត្ដលើខ្លួនបាន ១០០% ព្រោះថាតារានិករនេះតែងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន ទៅអ្នកផ្សេងគ្រប់ពេល។

Scorpio 
Scorpio 

♐️ Sagittarius (Nov 22 – Dec 21)

អ្នកអាចជឿជាក់លើតារានិករ Sagittarius បានចំនួន ៤៥%។ ពេលខ្លះតារានិករនេះតែងតែកុហក និងក្បត់សន្យា តែវាមិនធំអ្វីប៉ុន្មានទេ។

Sagittarius 
Sagittarius 

♑️ Capricorn (Dec 22 – Jan 19)

ចំពោះតារានិករ Capricorn វិញ អ្នកអាចឲ្យគេជឿទុកចិត្ដបានចំនួន ៨៥% តារានិករនេះតែងធ្វើអ្វីតាមអ្វីដែលអ្នកចង់បាន និងធ្វើអស់ពីចិត្ដ។

Capricorn
Capricorn

♒️ Aquarius (Jan 20 – Feb 18)

សម្រាប់តារានិករ Aquarius គឺដូចជាតារានិករ Virgo អីចឹងដែរ គឺអ្នកដទៃអាចជឿមកលើគេបានចំនួន ៩៨%។ តារានិករមួយនេះ មិនដែលធ្វើអ្វីលើសលួសទៅលើពាក្យសន្យា ដូចនេះហើយទើបគេមានជំនឿទុកចិត្ដខ្លាំង។

Aquarius 
Aquarius 

♓️ Pisces (Feb 19 – Mar 20)

តារានិករ Pisces ព្យាយាមធ្វើយ៉ាងណាមិនកុហកអ្នក ប៉ុន្ដែទម្លាប់របស់គេ បានបំផ្លាញសេចក្ដីព្យាយាមទាំងនេះអស់ គឺគេអាចឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់បានតែ ៥០% ប៉ុណ្ណោះ។

Pisces
Pisces

ប្រភព: Womanworking 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T