ចំណាត់ថ្នាក់តារានិករដែល សាហាវបំផុតពេលខឹងម្ដងៗ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Aries (Mar ២១ – Apr ១៩)
តារានិករនេះ ខឹងសឹងតែអាចដុតអ្នកទាំងរស់បាន ប្រសិនបើអ្នកមិនចេះសម្រុះសម្រួលជាមួយពួកគេទេ ព្រោះពួកគេជាតារានិករ ដែលមានធាតុភ្លើង។ តារានិករមួយនេះ ងាយនឹងបាត់បង់ការគ្រប់គ្រង ងាយនឹងបាត់បង់សតិណាស់ ឲ្យតែពេលខឹងម្តងៗ ហើយងាយនឹងគុំគួនណាស់ តែទឹកមុខវិញគឺធម្មតា។ ពួកគេអាចនឹងនិយាយពាក្យដែលមិនគួរនិយាយចេញមក ហើយបើសិនជាអាចសម្លាប់មនុស្សបាន ក៏ហ៊ានសម្លាប់អ្នកចោលដែរ។

២. Gemini (May ២១ – Jun ២០)
តារានិករនេះ មានភាពឆេវឆៅបន្តិច ពេលដែលខឹងគេ គឺចូលចិត្តស្រែកដាក់គេគ្រប់គ្នា។ ពេលខ្លះខឹងអ្នកនេះ ទៅជះកំហឹងដាក់អ្នកនោះក៏មាន។ ពេលដែលគេស្អប់ ឬខឹងហើយ គឺគុំគួនខ្លាំង។ ចូលចិត្តរៀបរាប់ ពីចំនុចអាក្រក់របស់អ្នក ទៅប្រាប់អ្នកដទៃទៀតផង ហើយអាចនឹងព្យាយាមរកវិធី ដើម្បីឲ្យឈ្នះអ្នកជានិច្ច។

៣. Sagittarius (Nov ២២ – Dec ២១)
Sagittarius នៅពេលដែលខឹងហើយ នឹងបញ្ចេញកំហឹង និងស្រែកថាឲ្យភ្លាមៗ មិនទុកទេ តែនៅទីបំផុតក៏បំភ្លេចចោលបាត់ទៅ និយាយទៅជាមនុស្សឆាប់ខឹង ឆាប់បាត់។ ពេលខ្លះ បញ្ហានោះនឹងមិនចប់ងាយៗឡើយ ព្រោះថាគេ នឹងនៅទីនោះចាំតបតអ្នករហូត។ តែពេលខ្លះទៀត តារានិករនេះ ទន់ជ្រាយបន្តិច ពេលដែលខឹង គឺធ្វើមុខចង់យំហើយ តែបើមានអ្នកសួរនាំថែមទៀត គឺយំតែម្ដង។

៤. Taurus (Apr ២០ – May ២០)
ចំពោះតារានិករ Taurus វិញពេលដែលគេខឹងល្មមៗ គេមិនសូវជាបញ្ចេញមកក្រៅទេ តែបើហួសហេតុពេកនោះ គេនឹងតបត រហូតម្ខាងទៀតបាត់មាត់តែម្ដង ទើបគេឈប់។ និយាយរួម ពួកគេនេះគឺមិនងាយខឹងងាយៗទេ តែពេលមួយដែលគេខឹងហើយ ត្រូវប្រយ័ត្នខ្លួនបន្តិច តែគេងាយនឹងយំណាស់ ពេលដែលទាស់សម្ដីគ្នា។ ពួកគេក៏ឆាប់បាត់ដែរ ប្រសិនបើភាគគីម្ខាងទៀត មានហេតុផលត្រឹមត្រូវ។ គេអាចនឹងងាយលើកលែង តែនឹងចងចាំរហូតពីទង្វើដែលអ្នកធ្វើមកលើពួកគេ។

៥. Scorpio (Oct ២៣ – Nov ២១)
តារានិករនេះ ពេលពួកគេខឹង គេនឹងតបតមកអ្នកវិញជាមិនខាន បើគេស្ងាត់ដាក់អ្នកហើយ អ្នកត្រូវត្រៀមខ្លួនទៅព្រោះគេនឹងជះពាក្យជាច្រើនមកលើអ្នកវិញ និយាយទៅគឺឆ្នាស់តែម្ដង។ ពេលខ្លះ គឺមិនខ្វល់នឹងមនុស្សដែលធ្វើឲ្យខឹងដាច់ខាត តែអាចគុំទុកសាហាវ។ បើទឹកមុខវិញ ធ្វើមុខធម្មតាៗទេ ប៉ុន្តែយំក្នុងចិត្ត ហើយលួចជេរអ្នកក្នុងចិត្តទៀតក៏ថាបាន។

៦. Leo (Jul ២៣ – Aug ២២)
ជាតារានិករមានធាតុភ្លើង ពេលដែលខឹង ពួកគេមានចរិតដូចកូនក្មេង ហើយងក់ងរច្រើន តែជាមនុស្សឆាប់ខឹង ក៏ឆាប់បាត់ដែរ។ ពួកគេតែងតែព្យាយាមគ្រប់គ្រងកំហឹងរបស់ពួកគេជានិច្ច គឺងាយនឹងស្ងាត់ ហើយដើរចេញលែងនិយាយតែម្តង។ ថ្វីត្បិតតែឆាប់បាត់មែន តែបើពួកគេគិតថាខ្លួនឯងត្រូវហើយ គឺព្យាយាមតទល់ទាល់តែឈ្នះ ហើយចូលចិត្តទូលពិតប្រាប់មិត្តភក្តិ ឬអ្នកដែលជិតស្និទ្ធ។

៧. Virgo (Aug ២៣ – Sep ២២)
តារានិករនេះ ពេលខឹងព្យាយាមគ្រប់គ្រងខ្លួនឯងខ្លាំងបំផុត មិនឲ្យបញ្ចេញកំហឹង នៅលើផ្ទៃមុខឡើយ តែក្នុងចិត្តវិញគឺគុំទុកហើយ។ ហើយពួកគេ មិនសូវមាត់កទេ តែកុំដដែលៗពេក ប៉ុន្តែក៏ឆាប់បាត់ដែរ។ តារានិករនេះត្រូវបានដឹងថា ជាតារានិករដែលពូកែទ្រាំបំផុត។ គេជាមនុស្សចិត្តស្ងប់ មិនងាយនឹងខឹងនរណាសោះឡើយ។ បើនិយាយពីសម្ដីមួយមាត់ៗវិញ គឺតែងតែធ្វើឲ្យអ្នកដទៃទប់មិនបាន ព្រោះពួកគេចូលចិត្តនិយាយត្រង់ ដោយមិនខ្វល់ពីអារម្មណ៍គេ។

៨. Libra (Sep ២៣ – Oct ២២)
Libra ជាមនុស្សត្រូវការតែសុខ ហើយមិនចង់ឈ្លោះទាស់ទែងនរណាឡើយ។ ពួកគេមិនសូវចេះខឹងនោះទេ តែពូកែប្រច័ណ្ឌ ហើយងក់ងរច្រើន។ ពេលខឹងគេតែងសួរយោបល់ពីមិត្តភក្តិ ថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យបាត់ខឹង និងគ្រប់គ្រងកំហឹងបាន។ តែបើបានឈ្លោះខ្លាំងហើយ ក៏តមាត់មិនណយដែរ។

៩. Capricorn (Dec ២២ – Jan ១៩)
តារានិករនេះ មិនសូវចេះខឹងដូចតារានិករដទៃទៀតដែរ ដូចនេះអ្នកអាចចរចាជាមួយគេបានស្រួល ពេលមានបញ្ហា។ ពួកគេយកកំហឹងទាំងនោះ មកជំរុញខ្លួនឯង ឲ្យពូកែជាងមុន ដើម្បីឲ្យអ្នកដែលធ្វើឲ្យគេខឹងនោះ បានភ្លឺភ្នែកនៅពេលក្រោយ និយាយទៅគឺមិនសូវនិយាយច្រើន តែចូលចិត្តធ្វើឲ្យឃើញនូវភាពឈ្នះរបស់គេ នៅពេលដែលជោគជ័យហើយ។ ពេលខ្លះ តារានិករនេះ ចូលចិត្តយំ ប៉ុន្តែយំខ្សឹបៗមិនឲ្យឮសំឡេងទេ។

១០. Cancer (Jun ២១ – Jul ២២)
ជាតារានិករមួយ ដែលសំបូរដោយក្ដីស្រលាញ់ និងការលើកលែងចំពោះអ្នកដទៃ។ ពេលអ្នកធ្វើកំហុសអ្វីមួយលើពួកគេ ពួកគេនឹងមិនចងគំនុំឡើយ តែវាមិនអាចញឹកញាប់ពេកទេ។ ពេលឈ្លោះគ្នាគឺ ពួកគេមិនសូវនិយាយ ឬតមាត់ច្រើនទេ ហើយព្យាយាមដោះស្រាយដោយមានហេតុផល តែបើអ្នកនៅតែមិនស្ដាប់ ឬព្យាយាមឈ្លោះ គឺពួកគេនឹងដើរចេញ ហើយឈប់និយាយតែម្ដង។

១១. Pisces (Feb 19 – Mar 20)
តារានិករនេះមានធាតុទឹក ពួកគេមិនចូលចិត្តខឹងទេ ហើយក៏មិនចូលចិត្តមានរឿងច្រើនដែរ។ ពួកគេនឹងដើរចេញ ឆ្ងាយ ប្រសិនបើមានកំហឹងកើតឡើង។ ពួកគេតែងតែយកទស្សនៈមួយមកប្រើ ដោយយកពាក្យ "នរណាមានក្តីសុខមានភាពរីករាយជាង" មកសងសឹកអ្នក ដែលធ្វើឲ្យខឹងនោះ។ ម៉្យាងទៀតពួកគេជាមនុស្សឆាប់យំ មានរឿងអីបន្តិចក៏យំដែរ។

១២. Aquarius (Jan 20 – Feb 18)
តារានិករនេះ ពេលខឹងគឺចង់នៅម្នាក់ឯង រំងាប់អារម្មណ៍សិនរហូតដល់អារម្មណ៍បានប្រសើរឡើងវិញ។ ភាគច្រើនគេជាមនុស្សចូលចិត្តជជែកវែកញែក រកខុសត្រូវ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានហិង្សាអ្វីទាំងអស់។ តែពេលខ្លះ គឺមិននិយាយស្ដីអ្វីទាំងអស់ សុខចិត្តទុកក្នុងចិត្តខ្លួនឯង ហើយអាចនឹងឈប់និយាយរកតែម្ដង។
