ធ្វើយ៉ាងណាទើបដឹងថា Crush ពេញចិត្តអ្នកឬអត់? តោះមកអានគំនិតពួកគេ តាមរយៈតម្រាតារានិករ!

//s9.kh1.co/96/9697216b2714bff07690c2585d0dd7518f53411e.jpg
កម្សាន្ត

 ២២-មីនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ដល់វគ្គមកមើលតម្រា Sign របស់ Crush វិញម្ដងហើយ!

ធ្វើម្ដេចទើបដឹងថា តារានិករនោះលួច Crush អ្នក​វិញឬអត់ ហើយតើត្រូវយកចិត្តពួកគេ តាមវិធីណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើពួកគេបញ្ចេញប្រតិកម្មបែបនេះ បានន័យថាពួកគេ ក៏ចាប់អារម្មណ៍លើអ្នកដែរ!

តោះមកដឹងពីវិធីយល់ចិត្តពួកគេ តាមរយៈតម្រាតារានិកររបស់ពួកគេ ខាងក្រោមនេះ ៖

♈️ Aries (Mar 21 – Apr 19)

Aries តែងតែរំពឹងថា នឹងមានឱកាសបានមនុស្សដែលខ្លួនឯងស្រលាញ់ជានិច្ច ​ និយាយទៅពួកគេចូលចិត្តស្រមើស្រមៃតែឯង។ ប្រសិនបើ Aries តូចចិត្ត ឬច្រណែន នៅពេលពួកគេឃើញអ្នកចែចង់ជាមួយនរណាម្នាក់ អ្នកអាចប្រាកដច្បាស់ថា ពួកគេចាប់អារម្មណ៍នឹងអ្នក។ ជារឿយៗ Aries តែងតែគិតពីអ្នក​ ដូច្នេះគេចូលចិត្ត សួរអំពីសកម្មភាពអ្នករាល់ថ្ងៃ ព្រោះពួកគេចង់ដឹងពីអ្វីដែលអ្នកកំពុងធ្វើ។ នេះជាវិធីរបស់ពួកគេ ក្នុងការទាក់ទង ហើយបង្ហាញចំណាប់អារម្មណ៍លើអ្នក។ ទោះយ៉ាងណាក៏ដោយ រឿងដ៏អស្ចារ្យអំពី Aries គឺថាពួកគេច្រើនតែប្រាប់អ្នកថាពួកគេពេញចិត្តអ្នក ព្រោះពួកគេច្រើនតែនិយាយត្រង់។

Aries
Aries

♉️ Taurus (Apr 20 – May 20)

នៅពេលដែល Taurus ចូលចិត្តអ្នក ពួកគេនឹងសួរអ្នកនូវគំនិតផ្សេងៗ ឬ Topic អ្វីមួយជាច្រើន ដើម្បីអូសក្រឡាចង់នៅជិតអ្នក។ គេតែងការពារអ្នកជានិច្ច ហើយនេះក៏ជាសញ្ញាល្អ ដែលបង្ហាញថា ពួកគេពេញចិត្តអ្នក ហើយចង់ការពារអ្នកឱ្យមានសុវត្ថិភាព។ ពួកគេចូលចិត្តចង់ដឹងពីព័ត៌មានលម្អិតតូចៗ ទោះបីជាអ្នកធ្លាប់មានចំនុចមិនល្អ ព្រោះគេស្រលាញ់អ្នក ជាអ្នក និងអ្វីដែលអ្នកមាន។ នៅពេលដែល Taurus make fun ឬ សើចចំអកដាក់អ្នក ក៏បង្ហាញថាគេចូលចិត្តអ្នកដែរ។ ​ តែពេលខ្លះក៏គេមិនសូវហ៊ានរំខានច្រើន ព្រោះពួកគេខ្លាចថា នឹងអាចឈឺចាប់នៅថ្ងៃណាមួយ។ សូមខ្វាយខ្វល់ពីពួកគេឲ្យបានច្រើន ​ និង​បង្ហាញឲ្យគេដឹងថា អ្នកក៏ចាប់អារម្មណ៍នឹងគេដែរ។

Taurus
Taurus

♊️ Gemini (May 21 – Jun 20)

ប្រសិនបើ Gemini ចូលចិត្តអ្នក ពួកគេនឹងមិនឈប់និយាយជាមួយអ្នកទេ។ ពួកគេនឹងសួរសំណួរ ការសន្ទនា និងរក្សាសន្ទុះទៅមុខ។ គេតែងនិយាយថា Gemini យើងអាចមើលដឹងថា ពួកគេចូលចិត្តអ្នកឬអត់ ដោយមើលតាមរយៈក្រសែភ្នែករបស់ពួកគេ ដែលសម្លឹងមើលអ្នក ពោរពេញទៅដោយក្ដីស្រលាញ់ និងមន្តស្នេហ៍។ ទោះបីជាពួកគេជាមនុស្សបែប Serious បន្តិច ឬក៏អាចលេងសើចខ្លាំងក៏ដោយ តែពួកគេយកចិត្តទុកដាក់នឹងអ្នកជាងអ្នកដទៃ នោះអ្នកអាចប្រាកដថា ពួកគេចូលចិត្តអ្នក។ ជាធម្មតាពួកគេមិនងាយចំណាយពេលវេលា ជាមួយមនុស្សដែលមិនចាប់អារម្មណ៍ពួកគេទេ។

Gemini
Gemini

♋️ Cancer (Jun 21 – Jul 22)

Cancer ជាមនុស្សអៀនច្រើនបន្តិច តែ Sweet ខ្លាំង នៅពេលពួកគេចូលចិត្តនរណាម្នាក់។ ទោះបីជាពួកគេមិនងាយបង្ហាញអារម្មណ៍​ តែអ្នកអាចសង្កេតមើលតាមរយៈមិត្តភក្តិរបស់ពួកគេ ព្រោះ Cancer នឹងប្រាប់មិត្តភក្តិដែលជិតស្និទ្ធបំផុត ដែលអាចទុកចិត្តបាន។ ហើយមិត្តភក្តិគេ នឹងព្យាយាមឲ្យអ្នកទាំងពីរជួបគ្នា។ ប្រសិនបើអ្នកចាប់បានថាពួកគេកំពុងសម្លឹងមើលអ្នក ពួកគេប្រហែលជាកំពុងគិតអំពីវិធីធ្វើបែបណាដើម្បីទាក់ទងអ្នកបាន។

សូមបើកចំហចំពោះពួកគេ ប្រសិនបើអ្នកមានអារម្មណ៍ពេញចិត្តដែរ ព្រោះគេអាចនឹងគិតថា អ្នកនឹងបដិសេធជាមួយគេ។

Cancer
Cancer

♌️ Leo (Jul 23 – Aug 22)

និយាយដោយស្មោះត្រង់ ភាគច្រើន Leo ជាមនុស្សដែលអាចនឹងបង្ហាញអារម្មណ៍ចំពោះអ្នក។ ប្រសិនបើពួកគេពិតជាចូលចិត្តអ្នក ពួកគេនឹងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្នក ជាមួយនឹងក្រសែភ្នែកដ៏ទន់ភ្លន់ និងទាក់ទាញរបស់ពួកគេ។ ម៉្យាងទៀត ពួកគេតែងតែប្រើរបៀបនិយាយជាមួយមនុស្សដែលពួកគេចូលចិត្ត ខុសពីអ្នកដទៃផ្សេងទៀត ដោយប្រើសម្លេងផ្អែម ជានិច្ច។ ពួកគេតែងតែព្យាយាមធ្វើឱ្យអ្នក ចាប់អារម្មណ៍ តែអ្នកក៏ត្រូវប្រាកដចិត្តដែរថា ជាអារម្មណ៍ពិត ឬគ្រាន់តែជាការចែចង់អារម្មណ៍?

Leo
Leo

♍️ Virgo (Aug 23 – Sep 22)

Virgo ចូលចិត្ត Challenge អ្នកជាមួយនឹងគុណវិបត្តិរបស់ពួកគេ ដើម្បីមើលថា តើអ្នកនឹងនៅតែស្រលាញ់ពួកគេ ឬអត់ ហើយនេះគឺជាវិធីមួយ ដើម្បីបង្ហាញថា ពួកគេពេញចិត្តអ្នក។ Virgo ត្រូវតែប្រាកដចិត្តថា អ្នកនឹងនៅតែស្រលាញ់ពួកគេ និងមិនរត់ទៅណា ពេលដែលពួកគេជួបរឿងលំបាក។ ប្រសិនបើពួកគេ ពិតជាស្រលាញ់អ្នក ពួកគេមិនខ្វល់ពីចំនុចមិនល្អកន្លងមកទេ ព្រោះពួកគេស្រលាញ់អ្នក ជាអ្នក និងអ្វីដែលអ្នកមាន។ ប្រសិនបើ Virgo ព្យាយាមចូលចំណោមក្រុមមិត្តភក្តិរបស់អ្នក នោះគឺពួកគេចង់នៅក្បែរអ្នកហើយ។ ត្រូវប្រាកដថា មានភាពស៊ីចង្វាក់ជាមួយគ្នា ព្រោះប្រសិនបើអ្នកបកស្រាយខុសអារម្មណ៍របស់អ្នកពួកគេ នោះពួកគេនឹងងរ មិននិយាយស្ដីភ្លាមៗ។

Virgo
Virgo

♎️ Libra (Sep 23 – Oct 22)

Libra មានមន្តស្នេហ៍ពីធម្មជាតិ ហើយស្រលាញ់ខ្លាំង ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំ នៅពេលព្យាយាមមើលថាតើពួកគេចូលចិត្តអ្នកដែរ ឬគ្រាន់តែជាភាពរួសរាយរាក់ទាក់របស់ពួកគេទេ?

តែយ៉ាងណាក៏ដោយ ប្រសិនបើពួកគេចូលចិត្តអ្នកហើយ ទង្វើរបស់ពួកគេដែលធ្វើមកលើអ្នក គឺខុសពីអ្នកដទៃ ដោយខ្វល់ខ្វាយពីអ្នកខ្លាំង មិនថាទោះអ្នកនៅទីណា គឺពួកគេតែងតែចង់ដឹង ពីអ្នកជានិច្ច។ Libra មិនចូលចិត្តនិយាយកុហកទេ ប្រសិនបើមានអ្នកសួរថា តើពួកគេពេញចិត្តនឹងនរណាម្នាក់ ពួកគេនឹងប្រាប់ការពិត។ ដូច្នេះហើយបើអាច សូមកុំកុហក ព្រោះបើពួកគេដឹង ក៏មិនស្លូតដែរ។

Libra
Libra

♏️ Scorpio (Oct 23 – Nov 21)

ប្រសិនបើអ្នកកំពុងចង់ដឹងថា Scorpio ចូលចិត្តអ្នក ឬអត់សូមយកចិត្តទុកដាក់ នៅពេលដែលពួកគេនៅជិតៗអ្នក។ ប្រសិនបើពួកគេយកចិត្តទុកដាក់លើអ្នក នៅទីសាធារណៈ នោះគឺជាសញ្ញាប្រាប់ថា ពួកគេពេញចិត្តនឹងអ្នកព្រោះ Scorpio មិនងាយចំណាយពេលវេលារបស់ពួកគេ ជាមួយមនុស្សដែលមិនចាប់អារម្មណ៍នឹងពួកគេឡើយ។ នៅពេលដែល Scorpio នៅជិត Crush ពួកគេអាចនឹង awkward ហើយអ្នកប្រហែលជាពិបាកមើលដឹង ថាពួកគេចូលចិត្តអ្នក។ ពួកគេចូលចិត្តសម្លឹងមើលចំភ្នែករបស់អ្នក ហើយច្រើនដងទៀត នេះគឺជាសញ្ញាធំមួយ ដែលបង្ហាញថាគេចូលចិត្តអ្នកដែរ។

Scorpio
Scorpio

♐️ Sagittarius (Nov 22 – Dec 21)

ប្រសិនបើ Sagittarius ចូលចិត្តអ្នក ពួកគេនឹងព្យាយាមធ្វើឱ្យអ្នកសើចជានិច្ច។ ពួកគេសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យអ្នកញញឹម។ ពួកគេចូលចិត្តលេងសើចជាមួយអ្នក ហើយព្យាយាមធ្វើឱ្យអ្នកចាប់អារម្មណ៍ ជាមួយនឹងអាកប្បកិរិយាចម្លែក ដែលធ្វើឲ្យអ្នកអស់សំណើច និងជំនាញផ្សេងៗដែលគេមានផងដែរ។ ប្រសិនបើ Sagittarius ពិតជាចូលចិត្តអ្នក ពួកគេនឹង awkward ហើយខ្មាសអៀនច្រើនពេលដែលនៅក្បែរៗអ្នក។ មួយវិញទៀត ពួកគេតែងតែចង់លឺនូវពាក្យសរសើរ និងពាក្យល្អៗចេញពីមាត់អ្នកជានិច្ច។

Sagittarius
Sagittarius

♑️ Capricorn (Dec 22 – Jan 19)       

Capricorn អាចនឹងចូលចិត្តខ្លាំង ហើយក៏អាចទុកចោលដែរ។ ថ្ងៃខ្លះអាចនឹងចែចង់អ្នក ហើយថ្ងៃខ្លះអាចនឹងទុកចោល នេះគឺដោយសារតែគេជាមនុស្សដែលគិតច្រើន និងខ្លាចថា វាអាចនឹងធ្វើឲ្យឈឺចាប់នៅថ្ងៃណាមួយ។ Capricorn ត្រូវការភាពកក់ក្ដៅ និងការផ្ដល់ក្ដីស្រលាញ់ជានិច្ច នេះក៏ព្រោះតែភាពភ័យខ្លាចពីអតីតកាលឈឺចាប់កន្លងមក។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព ហើយបង្ហាញ Capricorn ថាពួកគេអស្ចារ្យ នោះពួកគេនឹងនៅជាប់ ហើយនៅទីបំផុតពួកគេនឹងបង្ហាញអារម្មណ៍របស់ពួកគេចំពោះអ្នក។

យកចិត្តទុកដាក់ចំពោះដំបូន្មាន ដែលអ្នកទទួលបានពីពួកគេផង នោអវារឹតតែធ្វើឲ្យពួកគេ​ សប្បាយចិត្តខ្លាំង។

Capricorn
Capricorn

♒️ Aquarius (Jan 20 – Feb 18)

ប្រសិនបើ Aquarius ចូលចិត្តអ្នក ពួកគេនឹងចង់នៅក្បែរអ្នកជានិច្ច។ តារានិករនេះតែងតែ emotional ខ្លាំងនៅពេលនិយាយអំពីអារម្មណ៍ ប៉ុន្តែពួកគេនឹងលើកទឹកចិត្ត និងឲ្យដំបូន្មានអ្នក នូវអ្វីដែលអ្នកចង់បាន។ មួយវិញទៀត ពួកគេក៏អៀនច្រើន និងមិនសូវជាមាត់កច្រើន។

តែប្រសិនបើ Aquarius រក្សាការសន្ទនាជាមួយអ្នក អស់រយៈពេលយូរ នោះបានន័យថាគេ ពិតជាកោតសរសើរ និងចូលចិត្តអ្នកហើយ។ គេនឹងព្យាយាមធ្វើយ៉ាងណាក៏ដោយ ឲ្យតែបាននៅក្បែរអ្នក។ តែពួកគេក៏ត្រូវការ attention ច្រើនពីអ្នកផងដែរ ព្រោះពួកគេក៏ឆាប់អន់ចិត្ត។

Aquarius
Aquarius

♓️ Pisces (Feb 19 – Mar 20)

ប្រសិនបើ Pisces ចូលចិត្តអ្នក ពួកគេចូលចិត្តលេងសើច តែងតែធ្វើអ្វីឆ្កួតៗ និងគួរឲ្យអស់សំណើចជានិច្ច។ ពួកគេចូលចិត្តគិតច្រើន ហើយតែងតែចង់ចែករំលែក ការចងចាំដ៏គួរឲ្យអស់សំណើចរបស់ពួកគេ ជាមួយអ្នក នោះបានន័យថា អ្នកជាមនុស្សដែលគេទុកចិត្ត ហើយក៏ពេញចិត្តផងដែរ។ ប្រសិនបើ Pisces ចូលចិត្តអ្នក អ្នកនឹងមានអារម្មណ៍ដូចកំពុងរៀននៅវិទ្យាល័យម្តងទៀត​ ព្រោះពួកគេចូលចិត្តលេងជាមួយអ្នក ដូចជាកូនក្មេង និយាយរួមគឺគួរឲ្យស្រលាញ់។ ប្រសិនបើ Pisces ចែចង់ជាមួយអ្នកតាមអ៊ីនធើណែត ច្រើនជាងទល់មុខ នោះបានន័យថាពួកគេអៀន មិនមែនមានន័យថា ពួកគេមិនចូលចិត្តអ្នកនោះឡើយ។

Pisces
Pisces
Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T