ជឿលើរឿងស្នេហា តាមការទស្សន៍ទាយតម្រាតារានិករឬទេ?

//s9.kh1.co/e1/e1aa4f61b7b65837793cf53a79fd227c5943c0d7.jpg
កម្សាន្ត

 ២១-មីនា-២០២១ ៦ល្ងាច · ៤ ឆ្នាំមុន

តើជីវិតស្នេហារបស់តារានិករនីមួយៗយ៉ាងណាខ្លះ? មកអានទាំងអស់គ្នា!

ចង់ដឹងថាជីវិតស្នេហា របស់តារានិករនីមួយៗយ៉ាងណាខ្លះនោះ មកអានទាំងអស់គ្នា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Aries (Mar 21 – Apr 19)

Aries មានធាតុជាភ្លើង ដូច្នេះមិនចម្លែកទេ ដែលតារានិករមួយនេះ តែងតែនាំផ្កាភ្លើងទៅកាន់ទំនាក់ទំនងនីមួយៗ ប៉ុន្តែអ្នកតែងតស៊ូដើម្បីស្នេហាជានិច្ច។ អ្នកជឿលើស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លែត អ្នកជាមនុស្សដែលឯករាជ្យ ហើយតែងចង់ឲ្យដៃគូកែប្រែដើម្បីអ្នក។ ប្រសិនបើមានអ្នកណារារាំងដល់ស្នេហារបស់អ្នក អ្នកនឹងមិនបោះបង់ចោលងាយៗឡើយ អ្នកនឹងស៊ូឲ្យដល់ទីបំផុត។

Aries
Aries

Taurus (Apr 20 – May 20)

Taurus ជាតារានិករដែលរឹងរូសបំផុត ក្នុងចំណោម តារានិករទាំងអស់ ប៉ុន្តែអ្នកក៏យកចិត្តទុកដាក់ចំពោះដៃគូយ៉ាងខ្លាំង ហើយតែងតែចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់ដៃគូរបស់អ្នកដែរ។ ថ្វីត្បិតតែអ្នកឆាប់យំ ឆាប់ប្រច័ណ្ឌបន្តិច តែក៏ឆាប់បាត់ ព្រោះពេលណាដែលអ្នកដាក់ចិត្តស្រលាញ់ គឺស្រលាញ់ខ្លាំង។ អ្នកជាប្រភេទមនុស្សដែលខ្វល់ពីមនុស្សនៅជុំវិញខ្លួនខ្លាំង និងធ្វើឲ្យអ្នកដ៏ទៃសប្បាយជានិច្ច ហើយធ្វើពុតដូចជាខ្លួនឯងរីករាយ ទោះបីជាកើតទុក្ខប៉ុណ្ណាក៏ដោយ។

Taurus
Taurus

Gemini (May 21 – Jun 20)

Gemini ជាមនុស្សដែលមានមន្តស្នេហ៍ ដូច្នេះមានមនុស្សជាច្រើនដែលលួចស្រលាញ់អ្នក។ អ្នកចូលចិត្តណាត់ជួប ដើម្បីបានឃើញមុខគ្នា ឆាប់លង់ស្រឡាញ់ ប៉ុន្តែងាយនឿយណាយ និយាយឲ្យខ្លីទៅសាវ៉ាដែរហ្នឹង។ អ្នកជាមនុស្សដែលមានភាពរីករាយ និងភាពមិនចេះស៊ាំញ៉ាំចូលចិត្តរកអ្វីដែលថ្មីៗ ដូច្នេះហើយទើបដៃគូមិនចេះធុញទ្រាន់ឡើយពេលនៅក្បែរអ្នក។

Gemini
Gemini

Cancer (Jun 21 – Jul 22)

Cancer ជាមនុស្សដែលយកចិត្តទុកដាក់ និងខ្វាយខ្វល់ចំពោះមនុស្សដែលខ្លួនស្រលាញ់ជានិច្ច ហើយក៏ចង់បានភាពចាប់អារម្មណ៍ពីដៃគូវិញដូចគ្នា។ បញ្ហារបស់តារានិករមួយនេះគឺពេលខ្លះ ផ្តល់ការយកចិត្តទុកដាក់ខ្លាំងពេកទើបធ្វើឲ្យខ្លួនឯងឈឺចាប់។ អ្នកតែងតែគាំទ្រយ៉ាងពេញទំហឹងដល់ស្នេហា តែបែរជាធ្វើឲ្យដៃគូមានការយល់ច្រលំ ហើយក៏នាំបញ្ហាខ្លះដល់ខ្លួនឯងដែរ។ ពេលខ្លះអ្នកក៏មានអារម្មណ៍ថាចុះចាញ់រឿងស្នេហាដែរ។

Cancer
Cancer

Leo (Jul 23 – Aug 22)

ជាប្រភេទមនុស្សដែលមិនងាយស្រឡាញ់ តែបើទទួលអ្នកណាចូលមកក្នុងបេះដូង អ្នកនឹងមិនបោះបង់ចោលទៅណាឡើយ អាចនិយាយបានថា ស្មោះលុះក្ស័យ។ ប៉ុន្តែអ្នកជាមនុស្សប្រចណ្ឌខ្លាំង និងតែងតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានចំណាប់អារម្មណ៍ពីដៃគូ។ តារានិករនេះភាគច្រើន single បានយូរ ព្រោះរកដៃគូមិនងាយត្រូវចិត្ត។

Leo
Leo

Virgo (Aug 23 – Sep 22)

គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបប្រាកដប្រាជា ហើយកាន់ដៃគ្នារហូតដល់ចាស់។

Virgo
Virgo

Libra (Sep 23 – Oct 22)

Libra ជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយភ្លែតត្រូវគ្នាវិញបាត់ និយាយរួមទៅគេមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ និងមិនងាយបំភ្លេចនោះទេ។ អ្នកចូលចិត្តបង្ហាញអារម្មណ៍ទៅកាន់ដៃគូ និងខ្វាយខ្វល់ច្រើន ចង់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យដៃគូបានសប្បាយចិត្ត ដោយមិនគិតពីខ្លួនឯង។ ទោះបីជាដៃគូធ្វើឲ្យឈឺ ក៏នៅតែព្យាយាម ឲ្យអស់ពីកាយពីចិត្តផងដែរ។

Libra
Libra

Scorpio (Oct 23 – Nov 21)

អ្នកជាមនុស្សដែលប្លែកខុសគេបំផុត ក្នុងចំណោមតារានិករទាំងអស់ និងជាមនុស្សដែលស្ងៀមស្ងាត់ មិនសូវមានចំណាប់អារម្មណ៍ចំពោះស្នេហាប៉ុន្មានទេ។ ជាមនុស្សដែលមិនចូលចិត្តបង្ហាញអារម្មណ៍ស្រលាញ់ភ្លាមៗ ទៅឲ្យមនុស្សដែលខ្លួនស្រលាញ់ បានដឹងភ្លាមៗទេ។ ប៉ុន្តែពេលមួយដែលអ្នកស្រលាញ់អ្នកណាម្នាក់ពិតប្រាកដហើយ គឺអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យដៃគូសប្បាយចិត្ត។

Scorpio
Scorpio

Sagittarius (Nov 22 – Dec 21)

ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់តារានិករនេះ ព្រោះគេឆាប់អស់ចិត្តណាស់។

Sagittarius
Sagittarius

Capricorn (Dec 22 – Jan 19)

Capricorn ពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ។ អ្នកមានការប្រុងប្រយ័ត្ន និងព្រួយបារម្ភចំពោះស្នេហាជានិច្ច ប៉ុន្តែអ្នកក៏ជាមនុស្សដែលងប់ងល់នឹងរឿងស្នេហាណាស់ដែរ។ ប៉ុន្តែកំឡុងពេលដែលកំពុងស្វែងរកស្នេហា អ្នកក៏រាងស្រងេះស្រងោចមិនតិចដែរ អ្នកគិតថាមនុស្សដែលល្អខ្លាំងពេកអាចនាំបញ្ហាដល់អ្នក។

Capricorn
Capricorn

Aquarius (Jan 20 – Feb 18)

Aquarius ជាមនុស្សដែលអស្ចារ្យម្នាក់ ដែលគួរតែមានមនុស្សជាច្រើនលង់ស្រលាញ់។ អ្នកជាមនុស្សដែលមានស្នេហាពិត និងស្មោះត្រង់ តែងគិតពីតម្រូវការរបស់ដៃគូជានិច្ច។ អ្នកគ្មានថ្ងៃក្បត់ដៃគូជាដាច់ខាត។ តារានិករនេះភាគច្រើនបែងចែកមិនដាច់ រវាងមិត្តភាព និងស្នេហា ហើយក៏ជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។

Aquarius
Aquarius

Pisces (Feb 19 – Mar 20)

Pisces ជាមនុស្សម្នាក់ដែលចូលចិត្តភាពសិចស៊ី និងមានមនុស្សជាច្រើនលង់នឹងអ្នក។ អ្នកមិនចូលចិត្តស្នេហាបែបធម្មតាៗឡើយ អ្នកចូលចិត្តអ្វីដែលភ្ញាក់ផ្អើលទើបអ្នកគិតថាម្នាក់នោះ គឺស្រលាញ់អ្នកពិត។ អ្នកជាមនុស្សរ៉ូមែនទិក ពូកែយកចិត្ត ហើយរមែងដើរតួរជាម្ដាយទីពីររបស់គូស្នេហ៍ជានិច្ច គឺថា take care មិនឲ្យទាស់។ បើមានរឿងល្អក់កករជាមួយគ្នា ក៏មិនសូវមាត់មិនសូវកឡើយ។

Pisces
Pisces
Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T