ភ្នំពេញ៖ តារាម៉ូឌែលខ្មែរកាត់បារាំង Melia Constantin ដែលមានម្ដាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិបារាំង រូបនេះ កំពុងតែត្រូវបានមហាជនជាច្រើនជន ស្ងើចសរសើរ និង ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ដ៏ស្រស់ស្អាត ទាំងក្នុងឈុតសម័យ និង ប្រពៃណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Melia បានកើតចម្រើនវ័យនៅឯប្រទសបារាំង ហើយនាងក៏បានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលប្រមាណជា ៨ឆ្នាំ មកហើយ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះនាងកំពុងតែផ្ទុះខ្លាំង និង ទទួលបានការស្ងើចសរសើរទៅលើសម្រស់ដ៏ល្អប្រណិតគ្មានទាស់ នៅពេលដែលនាងថតតែង និង ម៉ូឌែល មិនថាក្នុងឈុតសម័យ ឬ ឈុតប្រពៃណីបុរាណនោះទេ។
ម៉្យាងវិញទៀត មហាជនជាច្រើនបានសំណូមពរ និង សង្ឃឹមយ៉ាងមុះមុតថា នាងនឹងចូលរួមការប្រកួតក្នុងកម្មវិធី Miss Cambodia ហើយអាចឈានទៅកាន់ ឆាកអន្តជាតិតំណាងប្រទេសកម្ពុជាទៀតផង៕
ខាងក្រោមនេះជារូបមួយជចំនួនរបស់ Melia ក្នុងឈុតសម័យ និង ប្រពៃណីខ្មែរ ៖
១. ឈុតសម័យ







២. ឈុតប្រពៃណី






