ល្អអីល្អយ៉ាងនេះ! De Gea យប់មិញសង្គ្រោះបាល់ប៉េណាល់ទី ២ លើក និងបាល់គ្រោះ_»ថ្នាក់ប៉ុន្មានលើកទៀត ជួយឱ្យ Fiorentina ឈ្នះក្រុមខ្លាំង AC Milan ២-០(មានវីដេអូ)

//s9.kh1.co/51/51c4c815be24981119dc1e0dbcae8d5fe7ab37bd.jpg
បាល់ទាត់

 ០៧-តុលា-២០២៤ ១០ព្រឹក · ៤ ម៉ោងមុន

De Gea យប់មិញសង្គ្រោះបាល់ប៉េណាល់ទី ២ លើក និងបាល់គ្រោះថ្នាក់ប៉ុន្មានលើកទៀត ជួយឱ្យ Fiorentina ឈ្នះក្រុមខ្លាំង AC Milan ២-០

បរទេស៖ អ្នកចាំទីសញ្ជាតិ អេស្ប៉ាញ David de Gea បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយបានសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រដល់ទៅ ២ លើក និងបានសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើកទៀត រហូតជួយឱ្យក្រុម Fiorentina យកឈ្នះទៅលើក្រុមខ្លាំង AC Milan ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងក្របខណ្ឌ Serie A របស់ អ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/9b/9b9b4a86f4211f5901e7d2f73fbcf0c8569379b8.png

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុម Fiorentina របស់ De Gea គឺធ្វើបានល្អជាង ដោយពួកគេបានយកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល ២-១។ ក្នុងនោះ ២ គ្រាប់របស់ Fiorentina គឺរកបានដោយកីឡាករ Yacine Adli នៅនាទីទី ៣៥ និង Albert Guðmundsson ចំណែក ១ គ្រាប់របស់ AC Milan វិញ គឺរកបានដោយ Christian Pulisic។

https://s9.kh1.co/__image/w=650,h=342,q=100/93/932d299d8b6864572f587fb73ea1d12bcb545700.png

គួរបញ្ជាក់ថា De Gea បានចូលរួមជាមួយនឹង Fiorentina នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេទំនេរនៅក្រៅទីលានអស់មួយរដូវកាល ក្រោយចាកចេញពី Man UTD កាលពីរដូវក្តៅឆ្នាំ ២០២៣។

https://s9.kh1.co/__image/w=650,h=435,q=100/51/51ec74d7b1bb84f110ecca85220ad31e57189392.png

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T