ដាក់ខ្លាំងៗ! Berbatov ថា ឲ្យ Man UTD មើលមិត្តរួមក្រុមម្នាក់នេះជាគំរូ និង ឲ្យចេះខ្មាស់គេផង

//s9.kh1.co/d7/d7ec240144b1db4e3e14441879775cd72bf9e369.webp
បាល់ទាត់

 ០៧-តុលា-២០២៤ ៦ព្រឹក · ៧ ម៉ោងមុន

Berbatov ថា ឲ្យ Man UTD មើលមិត្តរួមក្រុមម្នាក់នេះជាគំរូ និង ឲ្យចេះខ្មាស់គេផង

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Dimitar Berbatov បានធ្វើការព្រលះកីឡាករក្រុមបិសាចក្រហមខ្លាំងៗ បន្ទាប់ពីពួកគេបានត្រឹមស្មើគ្នាជាមួយ Aston Villa កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/4b/4b5566c27f70f8abd763ecda9791cea2a60a5553.jpeg

ជាការពិតណាស់ ក្នុងការប្រកួតសប្តាហ៍ទី ៧ នៃក្របខណ្ឌ Premier League កាលពីយប់មិញ គឺ Man UTD បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយ Aston Villa ដែលបញ្ចប់ទៅដោយលទ្ធផល ០ទល់នឹង០ ខណៈលទ្ធផលបែបនេះធ្វើឲ្យក្រុមបិសាចក្រហមត្រូវធ្លាក់ទៅឈរនៅលេខ ១៤ មានតែ ៨ពិន្ទុ ប៉ុណ្ណោះ ក្នុងការប្រកួតចំនួន ៧ប្រកួតកន្លងមក។

https://s9.kh1.co/__image/w=650,h=434,q=100/1b/1bd4ccf60d05ac23aa35b6e5a2976c74414e5d51.jpeg

ទាក់ទងនឹងរឿងខាងលើ Berbatov បាននិយាយថា៖

គ្រប់គ្នានៅលើទីលានគួរតែមានការខ្មាស់អៀនចំពោះ Jonny Evans ពីព្រោះ ក្នុងវ័យ ៣៦ឆ្នាំ គាត់បានក្លាយជាកីឡាករល្អជាងគេប្រចាំការប្រកួត៕

លោក Dimitar Berabatov
https://s9.kh1.co/__image/w=650,h=687,q=100/06/06c55fd242f160fcc0437c285077f0aacf23d886.jpeg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T