ផ្លូវការ! លោកគ្រូ ភា សុភ័ក្រ្តា បានបង្ហោះសារចូលនិវត្តន៍ពីការងារគ្រូបង្វឹកក្រុមជម្រើសជាតិហើយក្រោយចប់ភារកិច្ចពាន U-19

//s9.kh1.co/97/977da7bb7a2631828301483ccf263c62bc9652fe.jpg
បាល់ទាត់

 ២៦-កក្កដា-២០២៤ ១០ព្រឹក · ១០ ខែមុន

លោកគ្រូ ភា សុភ័ក្រ្តា បានបង្ហោះសារចូលនិវត្តន៍ពីការងារគ្រូបង្វឹកក្រុមជម្រើសជាតិហើយក្រោយចប់ភារកិច្ចពាន U-19

កម្ពុជា៖ លោកគ្រូ ភា សុភ័ក្រ្តា ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា បានប្រកាសអំពីការចូលនិវត្តន៍ពីការងារដឹកនាំក្រុមជម្រើសជាតិកម្ពុជាគ្រប់ឈុតចាប់ពីពេលនេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=474,q=100/b6/b6353e6eeb13cb47eb1fcd072ff2833e2f830edf.png

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ លោកគ្រូ ភា សុភ័ក្រ្តា ទទួលបានឱកាសក្នុងការដឹកនាំក្រុមកម្ពុជា U-19 ចូលរួមក្នុងពានរង្វាន់ AFF U-19 Youth Championship ប៉ុន្តែ មិនទទួលបានជោគជ័យឡើយ ពោល ធ្លាក់ត្រឹមវគ្គចែកពូល ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះមួយ ចាញ់ពីរ មាន ៣ពិន្ទ ឈរលេខរៀងទី២ ខណៈ លោកគ្រូទទួលរងសម្ពាធខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រជុំវិញការរៀបចំតាក់តិចក្រុម និង បរាជ័យមួយនេះ។

https://s9.kh1.co/__image/w=650,h=446,q=100/66/66b0f281f57c2a77d6e1e308696bda7fa6ce6071.png

ទាក់ទងនឹងរឿងខាងលើ លោកគ្រូ ភា សុភ័ក្រ្តា បាននិយាយថា៖

  ចាប់ពីពេលនេះអ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ តែសូមកុំឈប់គាំទ្របាល់យើងអោយសោះសូមអរគុណការគាំទ្រ និង មតិយោបល់របស់បងប្អូន។ ជាចុងក្រោយសូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់៕  

លោកគ្រូ ភា សុភ័ក្រ្តា
https://s9.kh1.co/__image/w=340,h=207,q=100/46/46d58c14bb2c413bc089b25f9104edf2ed414e62.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T