Bruno ចុចឈ្មោះ មិត្តរួមក្រុម ៣នាក់ ដែលខ្លួនចង់ឃើញពួកគេលេចធ្លោខ្លាំងនារដូវកាលក្រោយ

//s9.kh1.co/67/6781ff44ba7326ae87f8cb2c7c12bf6110b2e6e6.jpg
បាល់ទាត់

 ២៤-ឧសភា-២០២៥ ១ល្ងាច · ៥ ម៉ោងមុន

Bruno ចុចឈ្មោះ មិត្តរួមក្រុម ៣នាក់ ដែលខ្លួនចង់ឃើញពួកគេលេចធ្លោខ្លាំងនារដូវកាលក្រោយ

អង់គ្លេស៖ ប្រធានក្រុមរបស់ Manchester United កីឡាករ Bruno Fernandes បានចុចឈ្មោះ Amad Diallo, Alejandro Garnacho និង Rasmus Hojlund ជា កីឡាករដែលខ្លួនរំពឹងថានឹងបង្ហាញការលេចធ្លោខ្លាំងនារដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bruno Fernandes
Bruno Fernandes

ជាការពិតណាស់ បើយើងនិយាយពី Bruno វិញ ការរួមចំណេករបស់គាត់ជាមួយ Man UTD គឺ ពិតជាធំធេងណាស់ ជាក់ស្តែងនារដូវកាលនេះ គាត់បានជាប់ឈ្មោះជា កីឡាករល្អជាងគេរបស់ក្រុមប្រចាំឆ្នាំ និង ជាការឈ្នះ ៣រដូវកាលជាប់ៗគ្នា ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ជឿជាក់ថា ប្រសិនបើរដូវកាលក្រោយ គាត់មិនជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំឆ្នាំទេ គាត់ចង់ឃើញអ្នកឈ្នះបានទៅលើ Amad, Garnacho និង Hojlund ជាដើម។

Amad Diallo 
Amad Diallo 
Alejandro Garnacho
Alejandro Garnacho
Rasmus Hojlund 
Rasmus Hojlund 

ទាក់ទងនឹងរឿងខាងលើ Bruno បាននិយាយថា៖

ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយ ខ្ញុំនឹងមិនមានឈ្មោះជាបេក្ខភាពកីឡាករល្អជាងគេប្រចាំឆ្នាំនៅក្នុងក្រុម។ នេះមានន័យថា Amad, Garnacho និង Hojlund កីឡាករដែលលេងនៅតំបន់ខាងលើ នឹងលេចមុខ។ ប្រសិនបើពួកគេចាប់ផ្តើមស៊ុតបញ្ចូលទី ចាប់ផ្តើម Assists ធ្វើចលនាពេញទីលាន នោះ ពួកគេនឹងទទួលបានការចាប់អារម្មណ៍ មិនមែនខ្ញុំទៀតទេ។ ពេលនោះ ខ្ញុំនឹងក្លាយទៅជាមនុស្សដែលរីករាយជាងគេនៅលើលោក ព្រោះខ្ញុំមកទីនេះដើម្បីជួយមិត្តរួមក្រុមរបស់ខ្ញុំ និង ធ្វើឲ្យក្រុមរីកចម្រើន៕

កីឡាករ Bruno Fernandes
Bruno Fernandes
Bruno Fernandes
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T