ថៃ៖ អ្នកលេងបណ្ដាញសង្គម ប្រាកដជាបានដឹងរួចមកហើយ អំពីព័ត៌មានដែលបានកើតឡើង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទៅដល់មហាជន ព្រោះបវកញ្ញាប្រកួតថៃ Miss Grand 2023 មកពីខេត្តភូកេត បានបង្ហោះរូបភាពមួយសន្លឹក ដែលមានដាក់ទង់ជាតិរបស់ប្រទេសកម្ពុជា លើសត្វទន្សង ហៅ ហៀ ក្នុងភាសាថៃ ហើយសត្វនោះ ថៃសម្រាប់ប្រើក្នុងភាសាជេររបស់គេ ដែលជាការមើលងាយមកកាន់ប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ រឿងនេះក៏បានផ្ទុះយ៉ាងខ្លាំង និងទទួលការខឹងសម្បា រិះគន់យ៉ាងចាស់ដៃពីមហាជនខ្មែរ ហើយគេសង្គេតឃើញថា មានបវកញ្ញាកម្ពុជាយើង៤រូប បានតតាំងចេញមុខការពារមុខមាត់របស់ប្រទេសកម្ពុជា ដូចជាកញ្ញា រឿន ណាត, ពេជ្រវត្តី សារ៉ាវឌ្ឃី, ប៉ូគឹមថេង សុតធីតា, និងកញ្ញា SaiFhon។

ជាស្ដែង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បវកញ្ញាកម្ពុជា ពេជ្រវត្តី សារ៉ាវឌ្ឍី នាងបានចេញមុខឡាយបកស្រាយផ្ទាល់ ជាមួយបវកញ្ញាថៃកញ្ញា Tia Taveepanichapan ក្នុងនាមជាកូនខ្មែរមួយរូបតតាំងពីការមើលងាយពីជាតិសាសន៍ដទៃ។ បវកញ្ញាថៃរូបនោះ បានសូមទោសជាខ្លាំងរាល់កំហុសរបស់ខ្លួនដែលបានកើតឡើង ហើយកាលពីម្សិលមិញនេះ នាង Tia Taveepanichapan បានបង្ហោះសារមួយ និងបានរៀបរាប់ថា៖
«ក្នុងនាមខ្ញុំជា Miss Grand Phuket យើងសូមអភ័យទោសដោយស្មោះ ចំពោះព្រឹត្តិការណ៍ថ្មីៗដែលត្រូវបានផ្សព្វផ្សាយនៅលើ Instagram គណនីផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយចេតនានៃការបង្ហោះនេះ មិនមែនដើម្បីបង្ករឿងដល់ជាតិសាសន៍ដទៃនោះទេ ឬក៏ដើម្បីទាមទារចំណាប់អារម្មណ៍ក្នុងការប្រកួតបវកញ្ញាលើកនេះទេ ពេលនោះមានអ្នកគាំទ្របានផ្ញើររូបនេះចូលក្នុងគ្រុប ហើយនាងខ្ញុំបានឃើញវា ខ្ញុំមិនចង់មានបញ្ហាអីទេដូច្នេះខ្ញុំបានយករូបនេះមកដាល់ក្នុង Story ផ្ទាល់ខ្លួន ហើយសរសេរវាជា Hastag តែវាលោត delete បាត់ក៏នៅសល់តែរូបភាព»។
«នាងបានបន្ដទៀតថា បានរយៈពេល២០នាទី ខ្ញុំលុបចោល និងបានធ្វើឲ្យមានការយល់ច្រលំថាខ្ញុំ ប្រកាន់ពូជសាសន៍ តាមពិតខ្ញុំគ្រាន់តែមានចេតនាចង់ឲ្យអ្នកគាំទ្រ បញ្ឈប់ជាមួយសកម្មភាពបែបនេះ ហើយក៏ជាកំហុសរបស់នាងខ្ញុំដែលមិនបានមើលគ្រប់ជ្រុងជ្រោយ ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជាទាំងមូល ហើយសង្ឃឹមថា អ្នកទាំងអស់គ្នាអាចអភ័យទោសចំពោះកំហុសដែលបានកើតឡើង និងសូមសន្យាថា នឹងមិនមានរឿងបែបនេះកើតឡើងទៀតនោះទេ»។
សូមទស្សនារូបភាពខាងក្រោម៖






@sihanoukvill ស្ដាប់គាត់បកស្រាយទាំងអស់គ្នាបងប្អូន🙏🇰🇭❤️👸#missgrandcambodia2022 #missgrandphuket2023 #missgrandinternational #missgrandthailand #pichvoteysaravody❤️ #fyp #tiktok #mgi #loveyou #respect #cambodia🇰🇭 #respect ♬ original sound - ព្រះសីហនុ🤍🤍