មនុស្សស្រី ទោះរៀនបានជ្រៅជ្រះប៉ុណ្ណា ក៏គេចមិនផុតពីរឿងទាំងនេះ

//s9.kh1.co/14/14d1927367734053f219f51a8629bcca709b2981.jpg
ជីវិត

 ១៩-ឧសភា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

ជាការពិត មនុស្សស្រីមិនថាបានរៀនសូត្របានជ្រៅជ្រះប៉ុណ្ណានោះទេ ក៏នៅតែមិនអាចគេចផុតពីរឿងទាំងអស់នេះ។

យល់ដឹង៖ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ដល់វ័យដែលត្រូវមានគ្រួសារ មានរឿងខ្លះមនុស្សស្រីមិនអាចជៀសផុតបានឡើយ មិនថាបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណាទេ ព្រោះថាវាជារឿងទូទៅរបស់មនុស្សស្រីទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សស្រីគ្របរូបគួរតែបានត្រៀមខ្លួនទុកជាមុន មិនថាអ្នកបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណា ឬជាកូនស្រីអ្នកមានមកពីណាទេ អ្នកនឹងមិនគេចផុតពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបានទេ អញ្ចឹងហើយ គួរមានការត្រៀមខ្លួនទុកជាមុន។

មនុស្សស្រី ទោះរៀនបានជ្រៅជ្រះប៉ុណ្ណា ក៏គេចមិនផុតពីរឿងទាំងនេះ៖

១. រៀបការមានគ្រួសារ

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សស្រីមិនថារៀនបានជ្រៅជ្រះខ្ពស់យ៉ាងណានោះទេ មុននឹងក្រោយគឺជៀសមិនផុត ពីត្រូវរកមនុស្សប្រុសល្អណាម្នាក់ មករៀបការជាមួយទេ ជាងនេះទៅទៀត ក្រោយពេលដែលរៀបការរួច មនុស្សស្រីត្រូវដើរតួនាទីជាប្រពន្ធផង និងជាម្តាយមួយរូបផង ទើបមនុស្សស្រីគួរតែបានត្រៀមខ្លួនទុកជាមុន ព្រោះវាមិនងាយស្រួលឡើយ។

២. ធ្វើជាស្រ្តីមេផ្ទះ

រូបតំណាង
រូបតំណាង

មិនថាអ្នកជាមនុស្សស្រីដែលមានចំណេះដឹងជ្រៅជ្រះយ៉ាងណាទេ បើរៀបការមានគ្រួសារជារបស់ខ្លួនឯងហើយ អ្នកត្រូវតែបំពេញកាតព្វកិច្ចជាស្រ្តីមេផ្ទះម្នាក់ ដើម្បីមើលថែប្តីកូន និងផ្ទះសម្បែង ដែលវាជាទំនួលខុសត្រូវរបស់មនុស្សស្រីជាប្រពន្ធ ហេតុនេះ មានតែចំណេះដឹងនៅខាងក្រៅវាមិនទាន់គ្រប់គ្រាន់ទេ តែវាក៏ត្រូវការចំណេះដឹងក្នុងផ្ទះផងដែរ។

៣. បញ្ហានៅក្នុងគ្រួសារ

រូបតំណាង
រូបតំណាង

គ្មានជីវិតប្តីប្រពន្ធណា មានក្តីសុខរហូតនោះទេ វារមែងតែកើតមានបញ្ហា និងជម្លោះរវាងគ្នាជារឿងធម្មតារបស់ជីវិតគូ ហើយបើទោះបីជាអ្នកមិនអាចគេចផុត ពីការដែលមានបញ្ហានៅក្នុងជីវិតគ្រួសារក៏ពិតមែន តែអ្នកក៏អាចយកចំណេះដឹងដែលអ្នកបានរៀនសូត្រកន្លងមក យកមកដោះស្រាយនៅក្នុងបញ្ហាគ្រួសារបានដែរ ហើយក៏មិនធ្វើឱ្យឆាប់បែកបាក់គ្នា។

៤. ពាក្យសម្តីមិនល្អពីគ្រួសារខាងប្តី

រូបតំណាង
រូបតំណាង

កើតមកជាមនុស្សស្រី មិនថាអ្នកបានរៀនសូត្រខ្ពង់ខ្ពស់ ឬជាកូនអ្នកមានមកពីណាទេ អ្នកក៏នៅតែមិនអាចល្អឥតខ្ជោះ ដែលអាចធ្វើឱ្យសាច់ញាតិគ្រួសារខាងប្តីពេញចិត្តបានទាំងអស់គ្នានោះទេ ហើយក៏អាចជួបនូវរឿងច្រណែនឈ្ននីសពីគ្រួសារខាងប្តីជាច្រើនទៀតផង ដូច្នេះអ្នកត្រូវត្រៀមខ្លួន ក្នុងការជួបនូវពាក្យសម្តីមិនល្អ ពីគ្រួសារខាងប្តី៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T