ហេតុផលទាំងនេះបង្ហាញថាស្ទាយ៍របស់ V ជះឥទ្ធិពលដល់មនុស្សជុំវិញពិភពលោក!

//s9.kh1.co/61/6146c09800310fe546d2580f0c78c86415256223.png
កម្សាន្ត

 ១៥-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុផលទាំងនេះបង្ហាញថាស្ទីលម៉ូដសម្លៀកបំពាក់របស់ Kim Taehyung ពិតជាមានឥទ្ធិពលលើមនុស្សម្នារជុំវិញពិពភពលោក ខណៈត្រូវបានរំលេចសរសើរដោយ K-media ពេញទឹកពេញដី!

កូរ៉េខាងត្បូង ៖ ឥទ្ធិពលរបស់ Kim Taehyung  ដែលហ្វេនៗស្គាល់ជា V ក្រុម BTS មិនត្រឹមតែត្រូវបានកំណត់ចំពោះតន្ត្រី និងការសម្តែងរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែស្ទីលម៉ូដសម្លៀកបំពាក់ ឬស្ទីលផ្សេងទៀតរបស់ក៏មានឥទ្ធិពលមិនធម្មតាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តាមការពណ៌នាដោយ Vogue ថា V គឺជាម្ចាស់តំណែង Fashion ដ៏ធំបំផុតរបស់ BTS ព្រោះជាហូរហែការជ្រើសរើសសម្លៀកបំពាក់ជាច្រើនរបស់លោក តែងតែបានទទួលការចាប់អារម្មណ៍គ្រប់ទិសទី។

V 

ជាក់ស្ដែងថ្មីៗនេះតារាចម្រៀងឥណ្ឌូណេស៊ី Isyana Sarasvati បានបង្ហោះរូបរបស់នាងជាមួយនឹងសម្លៀកបំពាក់ដែលស្រដៀងនឹងសម្លៀកបំពាក់ដែល V បានពាក់នៅក្នុងកម្មវិធី CELINE សម្រាប់ Paris Fashion Week អំឡុងពេលបង្ហាញខ្លួនជា Judge ក្រមក្នុងកម្មវិធី 'THE VOICE ALL STARS'

ទន្ទឹមនឹងនោះដែរក្នុងនាមជា Big Fan របស់ V ស្រាប់ Haruto សមាជិកក្រុម TREASURE ក៏ត្រូវបានគេឃើញស្លៀកស្ទីលស្រដៀងគ្នាទៅនឹងរូបរាងធម្មតាដ៏ពេញនិយមមួយ ខណៈ Taehyung ត្រូវបានគេឃើញស្ទីលអាវ CELINE ពណ៌ស និងខោពណ៌ត្នោតផងដែរ។

V ត្រូវបានគេស្គាល់ថាជា Role Model ដ៏ពេញនិយមសម្រាប់តារាជំនាន់ទី៤ វាមិនមែនជាលើកទីមួយទេដែលការប្រៀបធៀបរវាងស្ទីលរបស់ Taehyung និងតារាប្រុសវ័យក្មេងផ្សេងទៀត។

V និងតារាប្រុសជំនាន់ទី៤
V និងតារាប្រុសជំនាន់ទី៤

ក្នុងនោះ K-media ក៏​បាន​សរសើរ​ការ​ជ្រើស​រើស​ម៉ូដ​របស់ Taehyung ផង​ដែរ ហើយត្រូវបានគេលើកឡើងជាមួយនឹងតារាសម្តែងអាមេរិក Brad Pitt និងតារាសម្តែងកូរ៉េ Park Bogum សម្រាប់ការបំបែកព្រំដែនរវាង Fashion មិនប្រកាន់ភេទជាមួយនឹងជម្រើសរបស់លោកក្នុងការពាក់ស្បែកជើងកែងខ្ពស់។

នៅក្នុងអត្ថបទមួយទៀត Taehyung ត្រូវបានរំលេចជាមួយតារាសម្តែងជនជាតិអាមេរិក Anthony Hopkins សម្រាប់ការនាំយកអាវហាវ៉ៃត្រឡប់មកវិញ ហើយក្លាយជាម៉ូដទាន់សម័យទៀតផង៕

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T