ធ្វើម៉េចបានរាងស្អាត? ទែនៗ នេះជារបបអាហារ និងទម្លាប់ហាត់ប្រាណរបស់ Jennie!

//s9.kh1.co/c9/c9f689688f5ad3f4c349f61566b620f11fbfd17e.jpg
កម្សាន្ត

 ៣១-កក្កដា-២០២២ ១២ព្រឹក · ៣ ឆ្នាំមុន

តើ Jennie រក្សារាងយ៉ាងណា? នេះជាអ្វីដែលយើងដឹងអំពីរបបអាហារ និងទម្លាប់ហាត់ប្រាណរបស់កំពូលតារា Kpop ល្បី ឯកអគ្គរដ្ឋទូម៉ាកប្រណីត Chanel!

កូរ៉េខាងត្បូង ៖ Jennie ត្រូវបានគេស្គាល់ពីភាពល្បីល្បាញទូទាំងពិភពលោក បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមចម្រៀងស្រីកំពូល BLACKPINK ដែលបង្ហាញខ្លួនក្នុងខែសីហា ឆ្នាំ ២០១៦ ក្រោមទ្រនំ YG Entertainment

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​មក នាង​បាន​ផ្សព្វ​ផ្សាយ​ជា​ Main rapper និង Lead vocalist ​ របស់​ក្រុម។​ ក្នុងនោះដូចតារា Kpop ភាគច្រើន Jennie ត្រូវបានគេដឹងថាជា Idol ម្នាក់ដែលរក្សាទម្ងន់ជាក់លាក់ក្នុងអំឡុងពេលផ្សព្វផ្សាយរបស់នាង។

Jennie 
Jennie 

តើ Jennie រក្សា​រាង​ដោយរបៀបណា?

នៅពេលដែល Jennie ចូលប្រឡូកក្នុងវិស័យដំបូង នាងមានរូបរាងស្លីមបន្តិចហើយ ដែលធ្វើឲ្យទម្ងន់របស់នាងមិនមែនជាបញ្ហា នៅក្នុងឧស្សាហកម្មនោះទេ ខណៈបច្ចុប្បន្ននាងអាចរក្សាទម្ងន់ចន្លោះពី ៤៥ គីឡូក្រាមទៅ ៤៩ គីឡូក្រាម សាកសមបំផុតសម្រាប់កម្ពស់ ១៦៣ សង់ទីម៉ែត្រ។

Jennie 
Jennie 

នៅពេលដែលវាមកដល់ទម្លាប់នៃការហាត់ប្រាណម្ចាស់បទ "How You Like That" រូបនេះ គឺជាតារាក្នុងចំណោមតារា Kpop គឺមានការរាំជាទម្រង់នៃការហាត់ប្រាណដ៏សំខាន់ ដោយចាត់ទុកការរាំមិនត្រឹមតែសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទម្រង់ដ៏ល្អនៃហាត់ប្រាណបែប Cardio ផងដែរ ដើម្បីជួយដល់កាឡូរី និងជាតិខ្លាញ់។

ខណៈពេលដែលចំនួនពេលវេលាដែល Idol លះបង់ដើម្បីហាត់រាំតែម្នាក់ឯង ស្តង់ដារនៅក្នុងឧស្សាហកម្មនឹងមានយ៉ាងហោចណាស់ពីរម៉ោងក្នុងមួយវគ្គ។ ជាធម្មតាតារាៗមានការហាត់រាំ មិនថាពួកគេកំពុងរៀបចំសម្រាប់ការត្រឡប់មកវិញ ឬការសម្តែងនោះទេ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​តែង​តែ​ហាត់​រាំ​ស្ទើរ​តែ​រាល់​ថ្ងៃ​​។

Jennie 
Jennie 

ប៉ុន្តែក្រៅពីការហាត់រាំ ទម្រង់ហាត់ប្រាណសំខាន់ផ្សេងទៀតរបស់ Jennie គឺ Pilates ដូចដែលបានឃើញនៅលើបណ្តាញសង្គមរបស់នាង ដោយ Pilates គឺជាការហាត់ប្រាណដ៏សំខាន់សម្រាប់តារាស្រី ព្រោះវាកំណត់គោលដៅរាងកាយទាំងមូលរបស់អ្នក និងជួយពង្រឹង និងធ្វើឲ្យសាច់ដុំរបស់អ្នកមានភាពរឹងមាំ។

លើស​ពី​នេះ Jennie ក៏​ចូល​ចិត្ត​ហាត់យូហ្គា​យោលខ្លួន​តាម​អាកាស ដែលជាយូហ្គាមួយប្រភេទត្រូវបានអនុវត្តនៅលើអង្រឹងព្យួរ ឬខ្សែព្យួរពីលើពិដាន។ លំហាត់ប្រាណនេះក៏ល្អសម្រាប់ការពង្រឹងសាច់ដុំរបស់អ្នក និងការកសាងភាពបត់បែនផងដែរ។ ទោះយ៉ាងណាក៏ដោយនាងក៏នៅតែផ្តោតលើលំហាត់ប្រាណ Pilates រហូតដល់សព្វថ្ងៃនេះ។

Jennie 
Jennie 

ចំពោះផែនការរបបអាហាររបស់តារារូបនេះ គឺញ៉ាំដោយសេរីនូវអ្វីដែលនាងចង់បាន នៅពេលដែលនាងមិនមានរបបអាហារតឹងរ៉ឹង ប៉ុន្តែចូលចិត្តជៀសវាងអាហារប្រៃដើម្បីការពារការហើមពោះ។

ផែនការរបបអាហាររបស់នាងរួមមានបបរ សាឡាត់ ផ្លែបឺរ និងទឹក ហើយនាង​ក៏​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ដល់​ទៅ​បី​ពេល​ក្នុង​មួយ​ថ្ងៃ បើអាចចៀសបាន គួរចៀសវាង​ការ​ញ៉ាំ​អាហារ​សម្រន់​ច្រើនគឺជាការល្អសម្រាប់នាង៕

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​របប​អាហារ និង​ការ​ហាត់​ប្រាណ​របស់ Jennie?

ប្រភព ៖ Kpopstarz

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T