Suga និង V ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងតម្លៃកាបូប ដែលកាន់នៅព្រលានយន្តហោះ!

//s9.kh1.co/09/09b989ff39e1efe21ec88042a92a75c96fca11dd.jpg
កម្សាន្ត

 ០១-មិថុនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

របស់របរប្រើប្រាស់នានារបស់ BTS ពិតជាមានតម្លៃមិនធម្មតាឡើយ បើក្រឡេកមើលតែការបូបរបស់ Suga និង V កាន់នៅព្រលានយន្តហោះថ្មីៗនេះក៏អាចធ្វើឲ្យហ្វេនៗគាំងអស់ពាក្យនិយាយ!

កូរ៉េខាងត្បូង ៖ វាហាក់បីដូចជានៅទីណាដែល BTS ទៅ ពួកគេមិនត្រឹមតែបញ្ចេញរូបភាពពិតប៉ុណ្ណោះទេ ប៉ុន្តែហាក់ដូចជាបង្ហាញពីពាក្យថា ប្រណីត ពីសម្លៀកបំពាក់ គ្រឿងប្រើប្រាស់ និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយសមាជិកក៏ទទួលការចាប់អារម្មណ៍ចំពោះរបស់របរដែលវាមិនមានតម្លៃទាបនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

ខណៈ BTS បានធ្វើដំណើរនៅ អាកាសយានដ្ឋាន Incheon ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី Joe Biden នៅសេតវិមាន White House ដើម្បីពិភាក្សាពីការរើសអើងជាតិសាសន៍ និងឧក្រិដ្ឋកម្មស្អប់ជនជាតិអាស៊ី សមាជិកចុះចេញពីឡានភ្លាម ARMY ទូទាំងពិភពលោកមិនអាចមើលរំលងរូបភាពរបស់ពួកគេបានទេ។

BTS 
BTS 

ក្នុងនោះប្រាកដណាស់តម្លៃឈុតសម្លៀកបំពាក់របស់របរប្រើប្រាស់នានារបស់ BTS ពិតជាមានតម្លៃមិនធម្មតាឡើយ បើក្រឡេកមើលតែការបូបរបស់ Suga និង V កាន់នៅព្រលានយន្តហោះ Incheon ក៏អាចធ្វើឲ្យហ្វេនៗគាំងអស់ពាក្យនិយាយទៅហើយ។

១. កាបូបរបស់ Suga

​ ​កាបូប​ដែល Suga កាន់នោះ​គឺប៊្រេន Hermès ម៉ាក “HAC Birkin 50 Voyager Black Togo leather Palladium Hardware” ដែលមានតម្លៃខ្ទង់ ៣៩,០០០ ដុល្លារ។

Suga 
Suga 
កាបូបរបស់ Suga 
កាបូបរបស់ Suga 

២. កាបូបរបស់ V          

សមាជិកម្នាក់ទៀតដែលទទួលបានការចាប់អារម្មណ៍ភ្លាមៗសម្រាប់ជម្រើសអីវ៉ាន់ដ៏ថ្លៃបំផុតនោះគឺ V ដែលកាន់កាបូប Delvaux Brilliant Bag មាន​តម្លៃ​ប្រហែល ៥០,០០០ ដុល្លារ

V
V
កាបូបរបស់ V
កាបូបរបស់ V

ដោយពិចារណាពីការប្រឹងប្រែងរបស់ BTS ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៣ មក ឃើញថាពួកគេពិតជាសមនឹងទទួលបានរបស់របរថ្លៃៗ៕

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T