កូរ៉េខាងត្បូង ៖ អ្នកគាំទ្រ CL ភាគច្រើនដឹងថា មិនត្រឹមតែនាងមានទេពកោសល្យក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ Queen of Kpop ដែលមានឥទ្ធពលម្នាក់នេះ ថែមទាំងចេះភាសាទំនាក់ទំនងច្រើនភាសាទៀតផង ព្រោះត្បិតតែកើតនៅប្រទេសកូរ៉េ តែនាងក៏បានចំណាយពេលភាគច្រើនក្នុងវ័យកុមារភាពរបស់នាងរស់នៅប្រទេសបារាំង និងជប៉ុន ហើយចេះភាសាកូរ៉េ អង់គ្លេស ជប៉ុន និងបារាំងច្បាស់ដូចថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ CL បានបង្ហាញមុខលើទស្សនាវដ្ដី The Wow ហើយថែមទាំងនិយាយអំពីពេលវេលារបស់នាងដែលធំឡើងនៅប្រទេសផ្សេងៗគ្នាក្នុងកិច្ចសម្ភាសន៍ ដោយចែករំលែកអំពីរបៀបពេលនៅក្មេង នាងតែងតែធ្វើដំណើរទៅកន្លែងថ្មីៗ និងជួបមនុស្សថ្មីៗគ្រប់ពេល ហើយក៏ចូលចិត្តធ្វើវិធីបែបនេះដែរ អ្វីដែលសំខាន់នាងរៀនគ្រប់យ៉ាងទាំងអស់ ចាត់ទុកជាផ្នែកមួយដំណើរជីវិតរបស់នាង។
ការស្វែងរកកន្លែងថ្មីៗ និងការធ្វើដំណើរ និងការរៀនវប្បធម៌ថ្មី គឺជាអ្វីដែលខ្ញុំធ្លាប់ធ្វើ វាជារបៀបដែលខ្ញុំធំឡើង អ្នកដឹងថាខ្ញុំបានទៅសាលាអន្តរជាតិ ខ្ញុំប្រើពេលវេលាជាប្រយោជន៍ ដូច្នេះខ្ញុំចូលចិត្តធ្វើវា។

បន្ទាប់មកនាងបានលាតត្រដាងអាថ៌កំបាំងរបស់នាងដើម្បីក្លាយជាអ្នកមានផាសុកភាពខណៈមកប្រើប្រាស់ជីវិតនៅក្នុងកន្លែងថ្មីមួយ ភ្ជាប់តាមរយៈអ្វីដែលនាងធ្វើបានល្អបំផុតនោះគឺតន្ត្រី។
វាជាវប្បធម៌ផ្សេងគ្នា ប៉ុន្តែប្រសិនបើអ្នកមានតន្ត្រីដែលអ្នកភ្ជាប់ទៅ និងសារដែលមនុស្សគ្រប់គ្នាភ្ជាប់ទៅនោះ វាដូចជាកន្លែងដែលអ្នកនៅមិនសំខាន់ ព្រោះតែងតែមាននរណាម្នាក់ដែលអ្នកអាចទាក់ទង និងមនុស្សដែលចង់ស្វែងយល់ ហើយខ្ញុំសប្បាយចិត្ត និងដឹងគុណខ្លាំងណាស់ដែលខ្ញុំអាចមកដល់ត្រង់នេះ។

គួរបញ្ជាក់ផងដែរថា ក្នុងការបង្ហាញមុខលើទស្សនាវដ្ដីខាងលើនេះ CL បានបង្ហាញពីភាពល្អឥតទាស់ជាមួយសម្រស់ដ៏ទាក់ទាញ បង្ហាញសាច់ខ្ចី ស៊ិចស៊ីទាក់ភ្នែក Hot សាហាវ និងកំពុងក្លាយជាប្រធានបទដែលហ្វេនៗលើកមកនិយាយ ចែករំលែកជាហូរហែពេញបង្ហាញសង្គមអ៊ីនធើណែតផងដែរ៕


ប្រភព ៖ Koreaboo