ហ្វេនឈ្លក់វង្វេងនឹងវីដេអូរបស់ TWICE រាំបទ Rollin ក្នុងការប្រគុំតន្រ្តី (មានវីដេអូ)

//s9.kh1.co/9b/9b513e5436d062919398fc51e503beac65673938.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ក្នុងការប្រគុំតន្រ្តីរបស់ TWICE មិនត្រឹមតែសម្តែងបទរបស់ខ្លួនឯង ពួកគេក៏បានរាំក្បាច់រាំរបស់បទ Rollin ថែមទៀត ដែលធ្វើឲ្យអ្នកគាំទ្រធ្លាក់ក្នុងអន្លងស្នេហ៍កាន់តែខ្លាំង

កម្សាន្ត ៖ នៅថ្ងៃទី ១៩ ខែកុម្ភៈ កន្លងទៅនេះ ក្រុមតារាចម្រៀងស្រី TWICE បានបញ្ចប់ដោយជោគជ័យ នូវការការប្រគុំតន្រ្តីនៅអាមេរិកខាងជើងទីពីរ នៃដំណើរទេសចរណ៍ នៅសហរដ្ឋអាមេរិករបស់ពួកគេ នៅ Oakland ដែលស្ថិតនៅក្នុងដំណើរទេសចរណ៍ ពិភពលោកលើកទី ៤ របស់ពួកគេ «III»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះ ក្នុង​អំឡុង​ពេល​ប្រគំ​តន្ត្រី ក្រុម​អ្នក​គាំទ្រ TWICE បាន​ចែក​រំលែក​ឃ្លីប​វីដេអូ​ជា​ច្រើន​ របស់​សមាជិក TWICE ​រាំ​ប បទ «Rollin» ដែលក្នុងនោះរួមមាន Nayeon Jeongyeon MomoSana Mina និង Dahyun សុទ្ធតែត្រូវបានចាប់បានថា បានរាំតាមក្បាច់រាំ នៃបទចម្រៀងទើបតែទទួលការចាប់អារម្មណ៍ «Rollin» របស់ក្រុម brave girls កំឡុងពេកប្រគុំតន្រ្តីរបស់ពួកគេ។ 

ក្រោយមក ពាក្យថា TWICE និង Rollin ក៏ចាប់ផ្តើមបង្កើតឲ្យមាន និន្នាការ Trending នៅជុំវិញពិភពលោក នៅលើបណ្តាញសង្គម Twitter ខណៈដែលអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងឈ្លក់វង្វេងនឹងវីដេអូទាំងនេះ ដោយមានអ្នកខ្លះនិយាយថា ខ្លួនមិនអាចឈប់មើលវីដេអូឃ្លីបទាំងនេះបានថែមទៀត៕

ជ្រាបច្បាស់ សូមទស្សនាវីដេអីឃ្លីបខាងក្រោម ៖

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T