ម្ដាយរបស់ Lisa រំភើបពេកដល់ថ្នាក់ស្រក់ទឹកភ្នែក ព្រោះ....

//s9.kh1.co/c0/c03933d3c595c1b2e1f7ad036fa642e260475955.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ទឹកចិត្តម្តាយរំភើបពេក ម្តាយរបស់ Lisa សមាជិក​ក្រុម BLBLACKPIN បានស្រក់​ទឹក​ភ្នែកព្រោះតែរឿងមួយនេះ

កូរ៉េខាងត្បូង ៖ អ្នកគាំទ្ររបស់ក្រុម BLACKPINK ជាពិសេសគឺ Lisa ត្រូវបានគេដឹងថា ពិតជាភាពរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទីបំផុតតារាស្រីរូបនេះ បានបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងទោល ជាមួយនឹងបទ «LALISA» ប៉ុន្តែគ្មាននរណាម្នាក់មានអារម្មណ៍រំភើបជាងម្តាយរបស់ Lisa ផ្ទាល់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Zach Sang Show តារាចម្រៀងស្រី Lisa បានរៀបរាប់ពីប្រតិកម្មពិតរបស់ម្តាយនាង ចំពោះការចេញបទចម្រៀងទោលរបស់ខ្លួនផងដែរ ដែលម្តាយរបស់នាង​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​លើ YouTube របស់​មិត្តភ័ក្តិ​ម្នាក់ ​ដើម្បី​ធ្វើ Reaction ទៅលើ​វីដេអូ​ចម្រៀង «LALISA» ជា​លើក​ដំបូងនោះ។

ស្របគ្នានោះ Lisa ពិតជាមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញម្តាយរបស់នាងស្រក់ទឹកភ្នែក ក្រោយមក Lisa ក៏បានពន្យល់ថា ម្តាយរបស់ខ្លួនបានទន្ទឹងរង់ចាំការចេញបទចម្រៀងទោលរបស់ខ្លួន ជាយូរណាស់មកហើយ ដូច្នេះទើបមិនអាចទប់ទឹកភ្នែកបានទេ នៅពេលដែលឃើញថាទីបំផុត Lisa ពិតជាបានចេញបទចម្រៀងទោលបានសម្រេចមែន៕

សូមទស្សនារូបភាពខាងក្រោម ៖

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa និងម្តាយរបស់នាង
Lisa និងម្តាយរបស់នាង

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T