កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៩ ខែកញ្ញា សមាជិកក្រុម BLACKPINK គឺ Rosé បានត្រលប់មកកូរ៉េខាងត្បូងវិញ តាមព្រលានយន្តហោះ Incheon បន្ទាប់ពីបញ្ចប់កាលវិភាគរបស់នាង នៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះ Rosé បានទាក់ទាញភ្នែករបស់មនុស្សជាច្រើន ជាមួយនឹងម៉ូតសម្លៀកបំពាក់ របស់នាងនៅប្រលានយន្តហោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រីរូបនេះ បានបង្ហាញរាងដ៏ស្ដើងរបស់នាង ក្នុងអាវយឺតដៃវែងប៉ាក់ខ្មៅ ហើយនាងក៏បានផ្គូផ្គងផ្នែកខាងលើរបស់នាង ជាមួយខោខូវប៊យកាត់ចង្កេះ ព្រមទាំងបានពាក់ចិញ្ចៀនជាច្រើននៅលើម្រាមដៃរបស់នាង រួមជាមួយនឹងកាបូបស្ពាយមួយ ទាំងអស់នេះភាគច្រើនមកពី Saint Laurent មុនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ហើយអាវយឺតសាច់ក្រណាត់នោះ មានតម្លៃ ៣.៧៣ លានវ៉ុន (២,៦៩០ ដុល្លារ)។

ចំណែក ខោខូវប៊យរបស់នាងមកពី Saint Laurent គឺជាខោខូវប៊យ Highwaist Jeans ក្នុងទសវត្សរ៍ទី ៩០ របស់ Dark Bleach Blue Denim ត្រូវបានធ្វើការចំនួន ៩៥០,០០០ វ៉ុន (៧៩០ ដុល្លារ) និងស្បែកជើង Viper Slingback របស់ Saint Laurent មានតម្លៃ ១.០៧ លានវ៉ុន (៨៤៥ ដុល្លារ)។


កាបូបរបស់ Rosé គឺជាកាបូបយួរដៃរបស់ Saint Laurent's Solferino Medium Satchel នៅ Houndstooth Tweed មានតម្លៃ ៣.៩៥ លានវ៉ុន (២,៧០០ ដុល្លារ) នៅលើគេហទំព័រ Saint Laurent និងធាតុចុងក្រោយរបស់ Saint Laurent នៅលើ Rosé គឺម៉ាស់បិទមុខពណ៌របស់នាង គឺជាសូត្រម៉ាកប្រណិត ដែលមានតម្លៃ ៣០,០០០ វ៉ុន (៣០ ដុល្លារ)។


នៅមិនទាន់អស់ទេ គ្រឿងអលង្ការទាំងអស់ដែល Rosé ត្រូវបានគេឃើញពាក់ គឺមកពី Tiffany & Co ជាម៉ាកប្រណីតមួយទៀតដែល Idol គឺជាឯកអគ្គរដ្ឋទូតពិភពលោល នាងត្រូវបានគេឃើញពាក់ចិញ្ចៀនចំនួន ៣ ពីម៉ាកនេះ ហើយចិញ្ចៀនដែលថ្លៃបំផុត ដែល Rosé ពាក់គឺចិញ្ចៀនថ្មដប់ប្រាំមួយ មានតម្លៃ ១០,៥០០ ដុល្លារ ចិញ្ចៀនដែលថ្លៃបំផុតទី ២ មានតម្លៃ ៥,២០០ ដុល្លារ និងចិញ្ចៀនចុងក្រោយម៉ាក់ Schlumberger Lynn មានតម្លៃ ៣,២០០ ដុល្លារដូច្នេះសរុបទៅ សម្លៀកបំពាក់ទាំងអស់របស់ Rosé មានតម្លៃ ៣៦ លានវ៉ុន ដែលស្មើនឹងប្រមាណ ៣០,៥៥៩ ដុល្លារឯណោះ៕




ប្រភព : Kpopstarz