កូរ៉េខាងត្បូង ៖ យោងតាមប្រភព័ត៌មានបានឲ្យដឹងថាតារាសម្តែងស្រី Song Hye Kyo នឹងមានវត្តមានសម្ដែង ជាតួឯកស្រីក្នុងរឿងភាគកូរ៉េថ្មី ដែលចូលរួមសហការជាមួយ Lee Eung Bok ដែលជាអ្នកដឹកនាំរឿងល្បីៗដូចជា រឿង Descendants of the Sun (ម្ចាស់ព្រះអាទិត្យ) រឿង The Lonely រឿង Great God រឿង Mr. Sunshine រឿង Sweet Home រឿង Goblin និងរឿងភាគជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្របនឹងនេះដែរ តាមរបាយការណ៍ផ្តាច់មុខពី Newsen បានបន្ថែមថា ស្រីស្រស់ Song Hye Kyo នឹងត្រលប់មកសម្តែងក្នុងរឿង K-Drama វិញដោយមានតួនាទីជាតួឯកក្នុងរឿងអាថ៌កំបាំងថ្មី ហើយប្រភពខាងក្នុងក៏បានបញ្ជាក់ពីលើនេះ ៖
តាមការយល់ឃើញរបស់ខ្ញុំ Song Hye Kyo បានយល់ព្រមបង្ហាញមុខក្នុងរឿងភាគថ្មីរបស់ អ្នកដឹកនាំ Lee Eung Bok ហើយ។ ប្រភេទរឿងមួយនេះ នឹងបង្ហាញខ្លួនជាប្រភេទរឿងបែបអាថ៌កំបាំង (Mystery Thriller)។ ហើយចំពោះរឿងមួយនេះដែរ អ្នកគាំទ្រនឹងបានឃើញស្នាដៃដឹកនាំអស្ចារ្យថ្មីមួយទៀតរបស់ Lee Eung Bok ព្រមទាំងមន្តស្នេហ៍ទាក់ទាញនៃការសម្ដែងពិសេសរបស់ Song Hye Kyo។

បន្ទាប់ពីបាត់មុខមួយរយៈ ក្រោយលែងលះជាមួយអតីតស្វាមីលោក Song Joong Ki រហូតចូលឆ្នាំ ២០២១ នេះ Song Hye Kyo ចាប់ផ្ដើមកាន់តែរវល់ខ្លាំងឡើងវិញ តាមរយៈការងារសម្ដែងរបស់នាង ដោយបច្ចុប្បន្ននាងក៏កំពុងជាប់ថតរឿង Now, We Are Breaking Up និងរឿង Glory ផងដែរ៕

ប្រភព ៖ Koreaboo