កូរ៉េខាងត្បូង ៖ នៅលើឆាក ក្រុម BTS គឺជាសិល្បករ ដែលមានទេពកោសល្យឆ្នើម និងរូបភាពនៃការសម្តែងដែលមិនអាចបំភ្លេចបាន ចំណែកនៅក្នុងជីវិតពិត ពួកគេគឺជារូប Idol ដែលមានបុគ្គលិកលក្ខណៈយ៉ាងល្អឥតខ្ចោះ ហើយជាបុរសដែលមាននៅក្នុងបេះដូងរបស់យុវវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ ក្នុងចំនោមពួកគេមានសមាជិក ៣ រូបគឺ Jin V និង Jungkook គឺជាមនុស្សដែលចូលចិត្តរថយន្ត ហើយទាំងអស់នេះជាលក្ខណៈពិសេសទាំងអស់ របស់ឡាន Jin V និង Jungkook។
តោះទៅស្គាល់ ឡានប្រភេទណាដែល Jin V និង Jungkook បានជ្រើសរើសប្រើ?
១. Jin
Jin ប្រហែលជាសមាជិកដែលចូលចិត្ត រថយន្តស្ព័រខ្លាំងជាងគេនៅក្រុម BTS គឺនៅឆ្នាំ ២០១៧ តាមរយៈរូបថតរបស់ Jimin អ្នកគាំទ្ររបស់ពួកគេបានរកឃើញថា លោកកំពុងអង្គុយនៅក្នុងឡានរបស់ Jin ហើយបានដឹងយ៉ាងច្បាស់ថា នោះគឺជារថយន្តម៉ាក Porsche Panamera GTS ឬ Turbo។ Porsche Panamera GTS ដែលមានតម្លៃចាប់ផ្តើមពី ១៣០,៧០០ ដុល្លារ និងមានល្បឿនលឿនបំផុត ១៨៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំណែក Panamera Turbo មានតម្លៃចាប់ផ្តើមពី ១៧៩,៨០០ ដុល្លារ និងមានល្បឿនលឿនបំផុត ១៩៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
the car Jimin was on is probably Porsche Panamera GTS or Turbo, telling from the rear wing design.
— ⁷ ❥JIN품◟̆◞̆★ ˙८ ˙ (@JINpoom_) September 10, 2017
jin's car? 😏😝😍#BTS #방탄소년단 #JIMIN #지민 pic.twitter.com/B8Xk3U8mei
ចំណែកនៅឆ្នាំ ២០១៩ មានអ្នកគាំទ្រ បានឃើញ Jin នៅហាង Lamborghini ហើយបាននិយាយថា លោកបានទិញឡានពណ៌ខៀវម៉ាក Aventador S. ដែលមានតម្លៃប្រហែលជា ៥២២,០០០ ដុល្លារ ហើយរថយន្តស្ព័រនេះ មានល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើលគឺ ២១៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

២. V
ដូចជា Jin ដែរ V គឺជាអ្នកគាំទ្ររថយន្តទំនើបៗ លោកបើកឡានម៉ាក Genesis GV80 SUV។ Genesis គឺជាម៉ាកប្រណីតរបស់ Hyundai ហើយស្លាកតម្លៃរបស់ V ពិតជាឆ្លុះបញ្ចាំងពីភាពប្រណីតរបស់វា។

ក្នុងនោះ GV80 មានតម្លៃប្រហែល ៥៧,៣៨០ ដុល្លារ រថយន្តរបស់ V អាចបង្កើនល្បឿនរហូតដល់ ១៤៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលលឿនណាស់សម្រាប់ រថយន្តប្រភេទ SUV មួយគ្រឿងនេះ វាគឺជាប្រភេទរថយន្តប្រភេទ SUV ដែលមានសមត្ថភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយនឹង Benz GLE និង BMW X5 បាន។

៣. Jungkook
ដូច Jin ដែរ គឺ Jungkook ក៏ហាក់ដូចជាបុរសវ័យក្មេងម្នាក់ ដែលចូលចិត្តឡានទំនើបៗផងដែរ និយាយអំពីល្បឿនគឺលោកមានឡានម៉ាក Mercedes-Benz GT63S។ នៅឆ្នាំ ២០២០ Jungkook បានទិញរថយន្តម៉ាក Mercedes-Benz GT63S ពណ៌ខ្មៅរលោងមួយ ជាមួយនឹងតម្លៃចាប់ផ្តើម ១៦១,៩០០ ដុល្លារអាមេរិក។

ដូចឡាន Lamborghini របស់ Jin ដែរ ឡានរបស់ Jungkook ត្រូវបានផលិតក្នុងល្បឿន ដែលអាចឡើងដល់ ១៩៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ពេលវេលាបង្កើនល្បឿនរថយន្ត Mercedes AMG GT 63S ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នងមួយម៉ោង មានត្រឹមតែ ៣,២ វិនាទី ល្បឿនអតិបរមាឈានដល់ ៣១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

បើប្រៀបធៀបនឹងល្បឿនរបស់រថយន្ត Lamborghini Huracan ដំបូងល្បឿនអតិបរមារបស់រថយន្ត Mercedes AMG GT 63S មានត្រឹមតែ ១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង តិចជាងវា ហើយពេលវេលាបង្កើនល្បឿនគឺដូចគ្នា ការរចនាឆើតឆាយជាមួយម៉ូដែល បច្ចុប្បន្នភាពប្រណីត និងកែវភ្នែកគួរឱ្យចាប់អារម្មណ៍ របស់រថយន្តពណ៌ខ្មៅ ប្រហែលជាឆ្លុះបញ្ចាំងពីសោភ័ណភាពយ៉ាងឥតខ្ចោះរបស់លោក៕
ប្រភព : Worldhours24