កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Sandara ជាសមាជិកម្នាក់ដែលមានប្រជាប្រិយ នៅក្នុងក្រុម 2NE1 បើទោះបីជាក្រុមល្បីមួយនេះ បានបំបែកហើយក្តី ប៉ុន្តែភាពល្បីល្បាញរបស់ Idol រូបនេះ នៅតែមានសន្ទុះខ្លាំងមិនថមថយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រៅពីតារាស្រីរូបនេះ មានសម្រស់ដ៏ស្រស់ស្អាត មិនចេះចាស់ មានទេពកោសល្យ និងសមត្ថភាពពេញខ្លួនហើយនោះ អ្វីដែលកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺម៉ូតសក់ប្លែកៗ ដែលមានតែ១ គ្មាន២ របស់ Sandara តែម្ដង។
យ៉ាងណាមិញ រាល់ពេលដែលអ្នកគាំទ្ររំលឹកដល់ឈ្មោះ Sandara Park អតីតសមាជិកក្រុម 2NE1 គឺគ្រប់គ្នាតែងតែនឹកឃើញដល់ម៉ូតសក់ប្លែកៗរបស់នាង ដែលនៅតែដក់ជាប់នៅក្នុងបេះដូងហ្វេនៗគ្មានថ្ងៃភ្លេច៕
ជ្រាបច្បាស់ សូមទស្សនារូបភាពម៉ូតសក់ប្លែកៗវឈ្នះអស់មារសត្រូវ ទាំងឡាយទាំងពួងរបស់ Sandara ខាងក្រោម ៖



















