កូរ៉េខាងត្បូង ៖ ថ្មីៗនេះតារាចម្រៀងរ៉េប CL បានបង្ហាញខ្លួនជា The Best of Global Beauty នៅលើគម្របទស្សនាវដ្ដី Allure Magazine សម្រាប់ឆ្នាំនេះ ព្រមទាំងត្រូវបានជ្រើសរើសជា Female Artist ដែលឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ចំពោះស្ទីលនៅលើទស្សនាវដ្ដីខាងលើ តារាស្រីរូបនេះពិតជាលេចធ្លោខ្លាំង ជាមួយនឹងស្ទាយ៍ថ្មីប្លែកមិនច្រឡំគេឯងរបស់នាង ដែលបញ្ជាក់ឲ្យឃើញថា CL ពិតជាសាកសមជា Queen of Fashion យ៉ាងណា ទាំងស្ទីលសម្លៀកបំពាក់ ទាំងស្ទាយ៍ផាត់មុខ និងការធ្វើម៉ូតសក់របស់នាងគឺពិតជាទាក់ភ្នែកយ៉ាងចម្លែកតែម្ដង។
ជាមួយគ្នានេះដែរ ចំណែកឯស្ទីលលេងទឹកមុខទៀតសោត CL ទទួលបានការពោលសរសើរជាហូរហែ ពីសំណាក់ហ្វេនៗរបស់នាង ទោះបីរូបថ្មីទាំងនេះ នាងមានទឹកមុខបែបធ្មឹងៗធម្មតាមែនពិតតែ Queen រូបនេះនៅតែមានភាពទាក់ទាញ និងស៊ិចស៊ីខ្លាំងមិនអន់ទេ៕
ចង់ដឹងថា តើរូបថ្មីរបស់ CL ទាក់ទាញចម្លែកភ្នែកយ៉ាងណានោះ?
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖