បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រុម Al-Gharafa បានបើកទ្វាកីឡដ្ឋាន Al Bayt របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Nassr នៅក្នុងការប្រកួតប្រចាំតំបន់ខាងលិច នៃពានរង្វាន់ AFC Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមភ្ញៀវ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Al-Gharafa ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះខាង Al-Nassr គឺជាអ្នករកបានគ្រាប់បាល់មុនទាំង ៣ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Cristiano Ronaldo ២ គ្រាប់នៅនាទីទី ៤៦ និង ៦៤ និងមួយគ្រាប់ទៀតរកបានដោយ Angelo Gabriel នៅនាទីទី ៥៨។ ចំណែក ១ គ្រាប់របស់ Al-Gharafa វិញ គឺរកបានដោយ Joselu នៅនាទីទី ៧៥។
គួរបញ្ជាក់ថា ការប្រកួតពាន ACL នៅក្នុងតំបន់ខាងលិចបច្ចុប្បន្ន ក្រុម Al-Nassr កំពុងឈរនៅលេខរៀងទី ២ ដោយឆ្លងកាត់ ៥ ប្រកួតកន្លងមក ពួកគេឈ្នះ ៤ និងស្មើ ១ មាន ១៣ ពិន្ទុ ចំណែកក្រុម Al-Gharafa វិញ កំពុងឈរនៅលេខរៀងទី ៨ ដោយឆ្លងកាត់ ៥ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និងចាញ់ ៣ មាន ៤ ពិន្ទុ។
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖