Vinicius បាននិយាយដោយភាពសោកសៅបែបនេះ ក្រោយ Kroos ប្រកាសចូលនិវត្តន៍ពីបាល់ទាត់

//s9.kh1.co/a4/a4a07a081553b5635b01c90be88a5071339b4071.jpg
បាល់ទាត់

 ២៣-ឧសភា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

Vinicius បាននិយាយដោយភាពសោកសៅបែបនេះ ក្រោយ Kroos ប្រកាសចូលនិវត្តន៍ពីបាល់ទាត់

អេស្ប៉ញ៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius Junior បានបង្ហាញអំពីអារម្មណ៍សោកស្តាយ បន្ទាប់ពី Toni Kroos បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីបាល់ទាត់ក្រោយចប់ព្រឹត្តិការណ៍ EURO 2024។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=678,q=100/48/48833122344f2aa6da843086b231768847041286.png

ជាការពិតណាស់ កាលពីថ្ងៃអង្គរកន្លងទៅនេះ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ខាងលើ បានធ្វើការប្រកាសជាសាធារណៈដ៏គួរឲ្យភ្ញាក់ផ្អើល អំពីការសម្រេចចិត្តព្យួរស្បែកជើងរបស់ខ្លួនក្រោយចប់រដូវកាលនេះ ដូច្នេះមានន័យថាជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Borussia Dortmund នឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយបង្អស់របស់ Kroos ឲ្យ Real Madrid ខណៈ ក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ គឺ បញ្ចប់ត្រឹមព្រឹត្តិការណ៍ EURO 2024 តែម្តង។

https://s9.kh1.co/__image/w=650,h=466,q=100/7a/7a2317006343fca929ed076225eaf43cf0bd0cf9.jpg

ជាមួយនឹងការប្រកាសចូលនិវត្តន៍របស់ Kroos កីឡាករ Vinicius បាននិយាយថា៖

វាជាថ្ងៃដ៏សោកសៅសម្រាប់ខ្ញុំ និង អ្នកគាំទ្ររបស់ Real Madrid។ វាជាថ្ងៃដ៏អាក្រក់សម្រាប់បាល់ទាត់ ដោយដឹងថាឆាប់ៗនេះយើងនឹងមិនមានអ្នកនៅទីនេះទេ ប៉ុន្តែខ្ញុំយល់ពីអ្នក។ អរគុណសម្រាប់ការបញ្ជូនបាល់កន្លងមក រាល់ការណែនាំជាច្រើនប៉ុន្មានឆ្នាំមកនេះ។ ពួកយើងស្រលាញ់អ្នក៕

កីឡាករ Vinicius Junior
https://s9.kh1.co/__image/w=650,h=650,q=100/cf/cf1d4475e8c04cac09e29ae28c0f400e8cfc8ac2.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T