ចង់ឲ្យម្នាក់នោះចាប់អារម្មណ៍ ចាប់ផ្ដើមធ្វើបែបនេះ ធានាអាចនឹងសមបំណង!

//s9.kh1.co/29/29ff0f346baa4b243fc164fb2801af68c941c448.jpg
កម្លាំងចិត្ត

 ០៧-ឧសភា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នកកំពុងគិតអំពីការចាប់ផ្តើមទំនាក់ទំនងជាមួយនរណាម្នាក់ ហើយចង់ឲ្យគេចាប់អារម្មណ៍ សូមចាប់ផ្ដើមធ្វើបែបនេះធានាថាអ្នកអាចនឹងសមដូចបំណង!

យល់ដឹង ៖ ចង់ជួបមនុស្សស្មោះ វាគឺជាអារម្មណ៍ និងការរំពឹងទុកនៅក្នុងចិត្តរបស់មនុស្សគ្រប់រូប នៅពេលដែលវាមកដល់ទំនាក់ទំនង មិនថាទំនាក់ទំនងបែបណានោះទេ ក្នុងនោះអ្វីដែលជាមូលដ្ឋានយើងត្រូវការពីគ្នាទៅវិញទៅ ឲ្យយល់គ្នាសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើអ្នកកំពុងគិតអំពីការចាប់ផ្តើមទំនាក់ទំនងជាមួយនរណាម្នាក់ បន្ថែមពីលើភាពស្មោះត្រង់ដែលអ្នកមានចំពោះគេ អ្នកក៏ចង់ដឹងពីរបៀបដែលអ្នកអាចធ្វើឲ្យមនុស្សដែលអ្នកកំពុងទាក់ទង ឬលួចមានចិត្ត ចាប់អារម្មណ៍លើអ្នក សូមណែនាំដំបូន្មានល្អៗដូចខាងក្រោម ៖

១. មុខក្រាស់បាន មុខស្ដើងអត់

ភាពក្លាហាននឹងធ្វើឲ្យអ្នកមើលទៅ បានផលច្រើនភាគរយ ប៉ុន្តែ​ភាព​ក្លាហាន​នេះ ​មិន​មែន​ជា​អាកប្បកិរិយា​ដែល​ធ្វើទៅលើ​អ្នក​ណា​ម្នាក់​ដោយ​មិន​គិត​នោះ​ទេ ដូចគេនិយាយថា "មុខក្រាស់បាន មុខស្ដើងអត់" ហើយជារឿងប្រភេទនេះ ទាមទារទាំងវិទ្យាសាស្ត្រ និងសិល្បៈបន្តិចម្តងៗ ចំណុចសំខាន់គឺកាត់បន្ថយផលប៉ះពាល់ ក្នុងករណីដែលភាគីម្ខាងទៀតបដិសេធមិនព្រមត្រឡប់មកវិញ ទោះបីជាលទ្ធផលមិនត្រូវបានគេរំពឹងទុកក៏ដោយ នៅតែមានឱកាសជាងការឈរមើល មនុស្សជាច្រើនបាត់បង់ ព្រោះមិនមានភាពក្លាហាន ស្រលាញ់គេអត់ព្រមសារភាព។

រូបតំណាង
រូបតំណាង

២. ធ្វើជាអ្នកនិយាយ និងអ្នកស្តាប់ដ៏ល្អ

ធ្វើ​ជា​អ្នក​និយាយ​ល្អ វា​ជា​ការ​ល្អ​ដែល​វា​ធ្វើ​ឲ្យ​បរិយាកាស​មិន​ឯកា ប៉ុន្តែ​មាន​ដែន​កំណត់​ មិន​និយាយ​ច្រើន​រហូត​ដល់​ភាគី​ម្ខាង​ទៀត​អង្គុយ​មើលមាត់ និយាយពីទឹកហូរ ស្ទើរតែគ្មានពេលសម្រាកនោះទេ។ តាម​ពិត​ទៅ​តាម​សុជីវធម៌ យើង​ត្រូវ​តែ​ជា​អ្នក​និយាយ និង​អ្នក​ស្តាប់ ដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ហើយបន្ទាប់មកផ្លាស់ប្តូរតួនាទីឲ្យភាគីម្ខាងទៀតជាអ្នកនិយាយ វាបង្ហាញថាអ្នកត្រៀមខ្លួនជាអ្នកស្តាប់ដ៏ល្អម្នាក់ សាកល្បងសួរអ្នកដ៏ទៃនូវសំណួរបើកចំហ តើ​មាន​រឿង​ចង់​និយាយ​ទេ?

៣. គោរព និងឲ្យតម្លៃមិនថានៅពីមុខ ឬក្រោយខ្នង

មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​អ្នក​ដែល​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ពិត​ជា​ល្អ​ណាស់​ដែល​មាន​អ្នក​គោរព​គ្នា គឺជាមនុស្ស​ប្រភេទ​នេះ​នឹង​រក្សា​សុជីវធម៌ មិន​ថា​នៅ​មុខ ឬ​ក្រោយ​ខ្នង​ឡើយ។ ហើយ​ទោះ​ស្និទ្ធស្នាល​ប៉ុណ្ណា​ ក៏​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ការស្គាល់ដំបូង មិនទាន់មានភាពស្និទ្ធស្នាល កុំធ្វើអ្វីដែលមិនប្រុងប្រយ័ត្ន នៅពេលដែលពួកគេត្រូវបានភ្ជាប់ទៅកម្រិតជាក់លាក់មួយ តែពេលចាប់​ផ្ដើម​ដឹង​ពី​ចរិត ​និង​​អ្វីដែលគេ​ចូល​ចិត្ត ត្រូវតែគោរពភាពខុសគ្នា យើងមានសិទ្ធិមិនចូលចិត្តបុគ្គលិកលក្ខណៈរបស់គេ តែសូមចាំថាអ្នកមិនត្រូវបាត់បង់សីលធម៌ឡើយ។ ជាមនុស្សគួរមានសុជីវធម៌ និងគួរសមចំពោះមនុស្សគ្រប់គ្នា ហើយការគោរពនេះ មិនមែនជាការពេញចិត្ត ដែលធ្វើឲ្យអ្នកដ៏ទៃមិនសប្បាយចិត្តនោះទេ។

រូបតំណាង
រូបតំណាង

៤. ស្មើដើមស្មើចុង     

មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ​គឺ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់ វា​អាច​ចំណាយ​ពេល​បន្តិច​ដើម្បី​បញ្ជាក់ ចាំ​មើល​ថា​ថ្ងៃ​ដំបូង​បាន​ជួប​គ្នា​យ៉ាង​ម៉េច?

ទោះ​ពេលវេលា​កន្លង​ផុត​ទៅ​ប៉ុណ្ណា ​ក៏​គេ​នៅ​តែ​បែប​ហ្នឹង​ដែរ តែ​ថែមទាំងល្អជាងមុន​ទៀត វាមិនចម្លែកទេដែលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាចាញ់ ព្រោះវាមានអារម្មណ៍ល្អ និងការយកចិត្តទុកដាក់ ស្មើដើមស្មើចុង មិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាទេ។ ប្រសិនបើអ្នករក្សាភាពជាប់លាប់ នោះបញ្ជាក់ខ្លួនឯង ថាអ្នកពិតជាស្មោះត្រង់ជាមួយគេ។

៥. ទោះជារឿងសាមញ្ញតែយកចិត្តទុកដាក់បំផុត

រៀនធ្វើជាមនុស្សដែលយកចិត្តទុកដាក់ លើរឿងតូចតាចបំផុត។ ព្យាយាមទន្ទេញនូវព័ត៌មានលម្អិតរបស់មនុស្សដែលអ្នកកំពុងទាក់ទង សង្កេតមើលអ្វីដែល Crush របស់អ្នកធ្វើដោយគ្មានអ្នកប្រាប់គេ។ ព្យាយាមយល់ពីទស្សនៈរបស់គេ ទោះបីជាអ្នកដ៏ទៃមិនយល់ក៏ដោយ ក៏អ្នកធានាបានថា យកចិត្តទុកដាក់។ បែបនេះ គឺជាអារម្មណ៍ដ៏ល្អមួយ ព្រោះ​វា​ជា​អារម្មណ៍​ថា​ យើង​សំខាន់​សម្រាប់​នរណា​ម្នាក់។ គិតអំពីរឿងជាច្រើនដែលសូម្បីតែយើងខ្លួនឯង ក៏មិនយកចិត្តទុកដាក់ដែរ។ ទោះជាអ្នកមិនគិតថាវាសំខាន់ទេ ប៉ុន្តែប្រសិនបើនរណាម្នាក់ថែរក្សាវា ហើយធ្វើឲ្យវាសំខាន់ វាក៏គួរឲ្យចាប់អារម្មណ៍ដែរមែនទេ?

រូបតំណាង
រូបតំណាង

សូមសាងល្បង ប្រសិនបើអ្នកកំពុងគិតអំពីការចាប់ផ្តើមទំនាក់ទំនងជាមួយនរណាម្នាក់ ហើយចង់ឲ្យគេចាប់អារម្មណ៍ ហើយចាប់ផ្ដើមធ្វើបែបនេះ ធានាថាអ្នកអាចនឹងសមដូចបំណង៕

ប្រភព ៖ Sanook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T